កន្លែង​រំសាយ​ stress ​នៅ​ជាយក្រុង​សៀមរាប​មួយនេះ មាន​បរិយាកាស​បរិសុទ្ធ និង​ស្ងប់ស្ងាត់​ល្អណាស់!

ការ​ជ្រើសរើស​កន្លែង​លំហែ​កាយ​ គឺ​ជា​រឿង​ដ៏​សាំញ៉ាំ​បំផុត​ចំពោះ​អ្នក​ទេសចរ​ដែល​ចូលចិត្ត​ចំណាយ​ពេល​វេលា​ទំនេរ​សម្រាប់​សាក​ថ្ម​ជីវិត​ និង​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​នោះ​ គឺ​ការ​ស្វែង​រក​កន្លែង​លំហែ​កាយ​ណា​ដែល​បរិយាកាស​ស្ងប់ស្ងាត់​ និង​មិន​សូវ​មាន​សំឡេង​រំខាន​ច្រើន​ពី​​ម៉ូតូ​ឡាន។​ ដូច្នេះ​ហើយ AMS Infotainment សូម​លើក​យក​កន្លែង​លំហែ​កាយ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ជាយក្រុង​សៀមរាប​មក​ណែនាំ​ប្រិយមិត្ត​ទាំងអស់​គ្នា​ឲ្យ​បាន​ស្គាល់។

មុន​នឹង​ទៅ​ដល់​ទីនេះ អ្នក​ទេសចរ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ ២០ នាទី​ពី​ទីក្រុង​សៀមរាប​ តាម​ផ្លូវ​ឆ្ពោះ​ទៅ​ប្រសាទ​អង្គរធំ រួច​បន្ត​ដំណើរ​ប្រាណ​ ៧ គីឡូម៉ែត្រ​ទៀត ឆ្ពោះ​ទៅ​កាន់​ឃុំ​ស្វាយចេក ស្រុក​អង្គរធំ នោះ​អ្នក​ទេសចរ​ទាំងឡាយ​នឹង​បាន​ប្រទះ​ជាមួយ​រមណីយដ្ឋាន​កណ្ដាល​បឹង​មួយ​មាន​ឈ្មោះ​ថា ​«រមណីយដ្ឋាន​ស្ពាន​ឬស្សី ឬBamboo Bridge»។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត​នោះ​ គឺ​ទេសភាព​ខៀវ​ស្រងាត់​អម​ទៅ​ដោយ​រុក្ខជាតិ​តូច​ធំ​ជាច្រើន​នៅ​សង​ខាង​ផ្លូវ។​

នៅ​ពេល​ដែល​អ្នក​ទេសចរ​បាន​ទៅ​ដល់​រមណីយដ្ឋាន​នេះ​កាល​ណា អារម្មណ៍​នឿយ អស់កម្លាំង និង​បញ្ហា​ស្ត្រេស​ស្មុគស្មាញ​ទាំងឡាយ​នឹង​រលាយ​បាត់​ទៅ​តាម​បរិយាកាស​នៅ​ទីនេះ​យ៉ាង​ឆាប់​រហ័ស។ ក្រឡេក​ទៅ​មើល​ទេសភាព​ជុំវិញ​«រមណីយដ្ឋាន​ស្ពាន​ឬស្សី» នេះ​វិញ គេ​សង្កេត​ឃើញ​មាន​កញ្ចុះ​សម្រាក​លំហែ​មាន​ទំហំ​ធំ​ល្មម​អាច​ដាក់​ភ្ញៀវ​ទេសចរ​ជា​ក្រុម​ៗ ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​លើ​ផ្ទៃ​បឹង​ពណ៌​បៃតង​ អម​ទៅ​ហ្វូង​មច្ឆា​ហែល​លេង​យ៉ាង​ឱឡារិក​ និង​មាន​ដើមឈើ​ជាច្រើន​អម​ជុំវិញ​បឹង ​បរិយាកាស​ទាំងនេះ​​តែងតែ​ទាក់​ចិត្ត​អ្នក​ទេសចរ​ឲ្យ​ចូល​ទៅ​​សម្រាក​លំហែ​ និង​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ជារឿយៗ​មិន​នឿយ​ណាយ។

មិន​​ត្រឹមតែ​ជា​រមណីយដ្ឋាន​ដែល​មាន​បម្រើ​ម្ហូបអាហារ​ឆ្ងាញ់ៗ ​ចម្អិន​ដោយ​មេចុង​ភៅ​ដែល​មាន​វិជ្ជាជីវៈ​ច្រើន​ឆ្នាំ​ប៉ុណ្ណោះ​ទេ ​«រមណីយដ្ឋាន​ស្ពាន​ឬស្សី» មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​ដូចជា​ ជិះ​ទូក​ ថតរូប មើល​ថ្ងៃ​លិច និង​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើ​ការ​កក់​កន្លែង​សម្រាប់​ការ​បោះតង់​លំហែ​កាយ​ផង​ដែរ ដូច្នេះ​ហើយ​មិនថា​អ្នក​ទេសចរ​ទី​ជិត​ ឬ​ឆ្ងាយ​គួរ​សាកល្បង​ចំណាយ​ពេល​លំហែ​ស្ត្រេស​ចេញ​នៅ​ទីនេះ​ឲ្យ​បាន​ម្ដង​ដើម្បី​សាក​ថ្ម​ជីវិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង៕

ទំនាក់ទំនង៖ 010 317 317

ទីតាំង៖ ភូមិព្រះគោះថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប (ត្រឹមតែ ៨គីឡូម៉ែត្ររាប់ចាប់ពីមុខអង្គរវត្ត )



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម