តារាប្រុស ហ្វីលីពីន ម្នាក់ត្រូវអ្នកគាំទ្រជេរស្ពឹកមុខក្រោយសង្ស័យចម្លងស្ទីល MV របស់ LAY ក្រុម EXO

បន្ទាប់ពីតារាចម្រៀងប្រុសហ្វីលីពីនម្នាក់ឈ្មោះ FELIP ចេញបទចម្រៀងរបស់ខ្លួនជាផ្លូវការមានចំណងជើងថា “Bulan” បានធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់ Lay សមាជិកក្រុម EXO ជាច្រើន ជាពិសេសនៅ ហ្វីលីពីន ផ្ទាល់មានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូបទចម្រៀងមួយនេះ។ ជាក់ស្ដែង ដោយសារតែវាមានកន្លែងដែលដូចគ្នា និងស្រដៀងច្រើនទៅនឹងវីដេអូចម្រៀងរបស់តារាប្រុស Lay មានចំណងជើង “LIT”។

មែនទែនទៅ ដោយសារមានចំណុចដូចច្រើនក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះកំហឹង និងចោទប្រកាន់ថា តារាប្រុស FELIP គឺលួចចម្លងស្ទីលបទចម្រៀងរបស់ Lay មកធ្វើជារបស់ខ្លួន។ បញ្ហានេះដែរ ក៏ត្រូវបានគេលើកឡើងយកមកជជែកវែកញែកពាសពេញបណ្ដាញសង្គម ក៏ដូចជាមានការបញ្ចេញមតិមិនសមរម្យជេរស្ដីមួយចំនួនទៅកាន់តារារូបនេះ។

អ្នកគាំទ្រជាច្រើនក៏បានធ្វើការប្រៀបធៀបវគ្គមួយចំនួនក្នុងបទចម្រៀងដែលបង្ហាញឱ្យឃើញថា មិនខុសគ្នាខ្លាំងនោះទេ ជាពិសេសមានវគ្គរាំជុំវិញតួប្រុសក្នុងវីដេអូចម្រៀង នារីរាំបែបប្រពៃណី ក្បាច់រាំលើវាលខ្សាច់ ថែមទាំងមានរូបសត្វនាគទៀត។

យ៉ាងណាមិញ ថ្វីបើមានចំណុចជាច្រើនដូចគ្នាតែតារាប្រុស FELIP បានចេញមុខបដិសេធថាខ្លួនមិនបានលួចចម្លងនរណាទេ វាជាគំនិតរបស់លោកផ្ទាល់។ ណាមួយបទ “Bulan” គឺច្រៀងរៀបរាប់ពីប្រពៃណីរបស់ប្រទេស ហ្វីលីពីន និងលើកឡើងពីបញ្ហាជាច្រើនក្នុងសង្គមដែលកំពុងជួបប្រទះ។

ទោះបីជាលោកបានចេញបកស្រាយហើយក្ដីប៉ុន្ដែអ្នកគាំទ្រនៅតែមិនពេញនោះទេ ព្រោះមើលទៅមើលមកនៅតែស្រដៀងខ្លាំងទៅនឹងបទរបស់ Lay សូម្បីតែពណ៌ក៏ប្រើប្រាស់ដូចគ្នាទៀត ហើយថាការចេញមកបកស្រាយគ្រាន់តែកុំឱ្យគេជេរស្ដីប៉ុណ្ណោះ។ ចំណែកអ្នកខ្លះក៏បង្ហាញពីភាពខកចិត្តចំពោះតារាប្រុសរូបនេះដែលគ្មានទំនួលខុសត្រូវទាល់តែសោះក្នុងនាមជាតារាចម្រៀង ចេះតែចេញនិយាយឱ្យរួចពីមាត់។

ជាលទ្ធផល អ្នកគាំទ្រធ្វើអ្វីមិនបានក្រៅពីស្ដីបន្ទោសតាមបណ្ដាញសង្គមប៉ុណ្ណោះ ព្រោះតារាប្រុសរូបនេះមិនព្រមទទួលស្គាល់ខ្លួនចម្លងឡើយ ខណៈខាងក្រុមការងាររបស់ Lay ក៏មិនបានមានមតិអ្វី ឬបញ្ចេញសកម្មភាពណាមួយគួរឱ្យកត់សម្គាល់ដែរ៕

តោះសាកមកទស្សនាបទចម្រៀងទាំងពីរបន្ដិចមើល៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ