ជិតចូលរោងមង្គលទៅហើយ​​ តែគូដណ្ដឹង Hani បែរមានរឿងអាស្រូវត្រូវគេចោទជាគ្រូពេទ្យគ្មានវិជ្ជាជីវៈ  

កាលពីដើមខែ មិថុនា ឆ្នាំ ២០២៤ តារាស្រី Hani សមាជិកក្រុមចម្រៀង EXID បានប្រកាសពីដំណឹងល្អ ថាខ្លួនជិតចូលរោងមង្គលនាពេលឆាប់ៗនេះ ពោលគឺនៅខែ កញ្ញា ឆ្នាំ ២០២៤ ខាងមុខ។ នាងបានសរសេរសំបុត្រជូនដល់អ្នកគាំទ្ររបស់ខ្លួន និងប្រាប់ពីដំណឹងល្អមួយ   ទៅកាន់មហាជន។ តារាស្រី Hani និងគូដណ្ដឹងលោក Yang JaeWoong បានប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ កាលពី ២ ឆ្នាំមុន។

ទន្ទឹមនេះដែរ អ្នកទាំងពីរត្រូវបានគេសរសើរជាគូស្នេហ៍មានភាពផ្អែមល្ហែមមួយ ដោយលោក Yang JaeWoong បាននិយាយសរសើរដល់ Hani ជារឿយៗ ថាជាមនុស្សស្រីមានអត្ដចរិតល្អ និងគួរឲ្យស្ងប់ស្ងែងម្នាក់ ខណៈតារាស្រី Hani ក៏បានសរសើរដល់គូដណ្ដឹងរបស់ខ្លួនដូចគ្នា។

កាលពីថ្មីៗ នេះ សារព័ត៌មានរបស់ SBS បានឲ្យដឹងថា មនុស្សស្រីវ័យ ៣៣ ឆ្នាំ​ ម្នាក់ បានស្លាប់បាត់បង់ជីវិតក្នុងមន្ទីរពេទ្យផ្លូវចិត្ដមួយកន្លែងនៅឯខេត្ដ Gyeonggi ប្រទេសកូរ៉េ ដែលមន្ទីរពេទ្យនេះជាកន្លែងធ្វើការ របស់គ្រូពេទ្យជំនាញផ្លូវចិត្ដដ៏ល្បីល្បាញម្នាក់ក្នុងប្រទេស។ រឿងនេះ បានកើតឡើងតាំងពីព្រឹកចូលថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤។ អ្នកជំងឺស្រីម្នាក់ បានបង្ហាញពីសកម្មភាពមិនប្រក្រតី និងមានអាការភ័យ​ ឈឺពោះ ព្រមទាំងសុំទាមទារចេញពីបន្ទប់។ នាងត្រូវបានគេរាយការណ៍ថា ត្រូវបានគេដាក់ថ្នាំលើសកម្រិត និងត្រូវគេទុកចោលដោយមិនខ្វាយខ្វល់ រហូតដល់ស្លាប់បាត់បង់ជីវិត។

ខាងមន្ទីរពេទ្យបានច្រានចោល និងលើកឡើងថា រូបនាងមានបញ្ហាទល់លាមករ៉ាំរ៉ៃទៅហើយ បណ្ដាលឲ្យហើមពោះ និងមិនយកចិត្ដទុកដាក់ចំពោះរោគសញ្ញានេះដោយខ្លួនឯង។ ក្រុមគ្រួពេទ្យក៏បានព្យាយាមសង្គ្រោះតែអ្វីៗ គ្រប់យ៉ាងត្រូវបានយឺតពេលទៅហើយ។

ទាក់ទងរឿងនេះដែរ ម្ដាយរបស់ជនរងគ្រោះបានលើកឡើងថា៖ គ្រប់គ្នាអាចមើលដឹងពីស្ថានភាពមិនប្រក្រតីរបស់កូនស្រីរបស់នាង ប៉ុន្ដែជំនួសឲ្យការព្យាបាលត្រឹមត្រូវ ខាងមន្ទីរពេទ្យបន្ដដាក់ថ្នាំឲ្យរូបនាង និងឃាត់នាងទុកក្នុងបន្ទប់រហូតដល់ស្លាប់បាត់បង់ជីវិត។ កូនស្រីរបស់នាង បានទៅសម្រាកនៅមន្ទីរពេទ្យនោះជាង ២ សប្ដាហ៍ បន្ទាប់ពីរូបនាងមានអាការញៀនថ្នាំតមអាហារ ដើម្បីព្យាបាលបញ្ហាទាំងនេះ។ ចំពោះមូលហេតុដែលកូនលោកស្រី ជ្រើសរើសមន្ទីរពេទ្យនេះដើម្បីព្យាបាលដោយសារតែវាមានឈ្មោះល្បីផ្នែកប្រឹក្សាជំនាញផ្លូវចិត្ដ ឯគ្រូពេទ្យម្នាក់ក្នុងនោះ ក៏ជាអ្នកជំនាញផ្លូវចិត្ដល្បីម្នាក់ដែលឧស្សាហ៍លេចមុខក្នុងកម្មវិធីទូរទស្សន៍នានា។

មហាជន ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូងបានដាក់ការសង្ស័យទៅលើ លោក Yang JaeWoong ដែលជាអ្នកជំនាញផ្លូវចិត្ដម្នាក់ និងជាគូដណ្ដឹងរបស់តារាស្រី Hani ផងដែរ ស្របពេលដែលមន្ទីរ W Jin Hospital ដែលលោកធ្វើការ ជាមន្ទីរពេទ្យល្បីឈ្មោះមួយក្នុងប្រទេសកូរ៉េ ផ្នែកបញ្ហាផ្លូវចិត្ដ។

ក្រោយមានពាក្យចចាមអារ៉ាមចោទប្រកាន់ខ្លាំងពេក ទីបំផុតលោក Yang JaeWoong ក៏បានចេញទទួលស្គាល់ថា ការស្លាប់របស់អ្នកជំងឺម្នាក់នេះ ពិតជាបានកើតឡើងក្នុងមន្ទីរពេទ្យ W Jin Hospital ពិតមែន។ លោកក៏បានចេញសុំទោស តំណាងក្រុមការងារទាំងមូល ពីបញ្ហានេះ។ លោកបានសុំទោស ដល់គ្រប់គ្នា ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់។ មែនទែនទៅ លោកត្រូវបានមហាជនជាច្រើនក្នុងប្រទេសកូរ៉េ រិះគន់យ៉ាងចាស់ដៃ ខ្លះថែមទាំងលើកឡើងថា លោកជាគ្រូពេទ្យម្នាក់ដែលគ្មានទំនួលខុសត្រូវ និងគ្មានវិជ្ជាជីវៈផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ