ថ្មីៗក្រុមចម្រៀងបុរស Seventeen បានបញ្ចប់ការសម្ដែងលើឆាក Lollapalooza Berlin Festival យ៉ាងជោគជ័យជាមួយនឹងបទចម្រៀងចំនួន ១៩ បទធ្វើឱ្យក្រុមអ្នកគាំទ្រដែលមានវត្តមានរំភើបញាប់ញ័រជាខ្លាំង និងក្លាយជាពេលវេលានៃការចងចាំមួយដ៏ល្អទៀតផង។

មិនត្រឹមតែការទទួលបានភាពរីករាយតាមរយៈការសម្ដែងពីក្រុម Seventeen ក្នុងនោះ Carat ដែលជាក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ពួកគេនៅទៅនោះក៏បានរួមគ្នាបង្កើតភាពភ្ញាក់ផ្អើលដល់ Seventeen ក៏ដូចជាបង្កើតអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់ជាកាដូជូន Jeonghan មុនពេលចូលបម្រើយោធាជាផ្លូវការផងដែរ។
កំលុងពេលក្នុងវគ្គសំណេះសំណាលចុងក្រោយនៃការសម្ដែង ក្រុមអ្នកគាំទ្រទាំងអស់បាននាំគ្នាសម្ដែងក្ដីស្រឡាញ់ និងការកោតសរសើររបស់ពួកគេដោយស្រែកហៅឈ្មោះរបស់ Jeonghan (fan chant) ដែលពិតជាធ្វើឱ្យលោករំជួលចិត្តជាមួយនឹងពេលវេលាដែលមិនអាចបំភ្លេចបានមួយនេះ ខណៈនេះគឺជាឆាកចុងក្រោយនៃការសម្ដែងរបស់លោកមុនពេលឃ្លាតពីអ្នកគាំទ្រមួយរយៈ។ មិនត្រឹមតែអ្នកគាំទ្រនៅក្រៅប្រទេសប៉ុណ្ណោះទេ សូម្បីអ្នកគាំទ្រនៅប្រទេសកូរ៉េក៏មានអារម្មណ៍រំភើបជាមួយនឹងការបន្សល់អនុស្សាវរីយ៍ដ៏ល្អមួយនេះផងដែរ។

គួរបញ្ជាក់ដែរថាកាលពីខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Pledis Entertainment ដែលជាទន្រំរបស់ក្រុម Seventeen បានចេញសេចក្ដីប្រកាសអំពីកាលវិភាគសកម្មភាពរបស់ Jeonghan ដោយបានបញ្ជាក់អំពីពេលវេលាគ្រោងចូលបម្រើយោធារបស់លោកគឺនៅពាក់កណ្ដាលឆ្នាំ ២០២៤ ឆាប់ៗខាងមុននេះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបន្ថែមដែរថាការសម្រេចនេះគឺត្រួវបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយសមាជិកក្រុមទាំងអស់។ បើទោះបីជាយ៉ាងណា Jeonghan និងសមាជិកផ្សេងទៀតក៏បានថតទុកនូវមាតិកាជាច្រើនសម្រាប់ជូនដល់អ្នកគាំទ្ររួចរាល់ហើយផងដែរ។ ដូច្នេះហើយពេលវេលាជាក់លាក់នៃការប្រកាសការចូលបម្រើយោធា ក្រុមហ៊ុននឹងជូនដំណឹងឆាប់ៗនេះ៕



























Account
Security
Favourite Content