បើទោះជាកម្មវិធីចុះហត្ថលេខា BA ថ្មី ម៉ាសបិទមុខស្ទីមស៊ែលរបស់ក្រុមហ៊ុន LAKAMO បញ្ចប់ទៅជិត១ សប្ដាហ ក៏ដោយតែនៅមានរឿងរ៉ាវខ្លះៗដែល Miss Grand Thailand 2022 អ៊ីងហ្វា បាននិយាយពីកម្ពុជា។

ក្នុងនោះបវរកញ្ញាវ័យ ២៨ ឆ្នាំ រូបនោះ បានសរសើរពីប្រជាជនកម្ពុជាដែលនាងបានជួបថ្ងៃមកចូលរួមជាភ្ញៀវរបស់ក្រុមហ៊ុន LAKAMO ថាសុទ្ធតែស្អាតៗ ហើយពិសេសនោះ គឺព្រះនាងតូច នរោត្តម ជេនណា និង ល្អហួស ដោយពោលកោតសរសើររូបសម្រស់អ្នកទាំង ២ ថាស្អាតខ្លាំង និងគួរឲ្យស្រលាញ់មែនទែន។
ថ្មីៗនេះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានទម្លាយរឿង Engfa Waraha ឆ្ងល់ថា ហេតុអ្វីបានជាមានបវរកញ្ញាខ្មែរមួយចំនួន សម្រុកមកសុំនាងថតរូបជាមួយ ទាំងព្រះនាងតូច ជេនណា កំពុងសម្ដែង។ វត្តី ដែលជាបងប្អូនល្អរបស់បវរកញ្ញា និងជាតារាចម្រៀងថៃរូបនោះ បានឲ្យដឹងពីរឿង អ៊ីងហ្វា ឆ្ងល់កាលគ្រានោះ តាមរយៈវីដេអូខ្លីមួយ។ Engfa Waraha សួរទៅកាន់ វត្តី ថា “ហេតុអ្វីបានជាពួកគេមកសុំនាងថត ទាំងកម្មវិធីច្រៀងរបស់ព្រះនាងមិនទាន់ចប់“។



ក្រោយឮសំណួរនោះហើយ នាងគាំងឆ្លើយមិនចង់ចេញ រឿង អ៊ីងហ្វា ងឿងឆ្ងល់ ហើយសួរបែបភ្ញាក់ផ្អើលថែមទៀត ក្រោយឃើញទង្វើបវរកញ្ញាខ្មែរមួយចំនួន បង្ហាញចេញមកបែបនោះ។ ក្នុងនោះនាងក៏មានអារម្មណ៍ខ្មាសគេបន្តិចដែរ ពេលឮសំណួរ អ៊ីងហ្វា សួរចំៗពេក។
អ៊ីងហ្វា បានបដិសេធមិនថតរូបជាមួយបវរកញ្ញាដែលមកសុំនាងថតឡើយ ទាល់តែព្រះនាង ជេនណា សម្ដែងចប់ទើបនាងហ៊ានថតជាមួយបវរកញ្ញាខ្មែរ ព្រោះជាការគោរព និងផ្ដល់តម្លៃដល់ការសម្ដែងរបស់សែរាជវង្សខ្មែរអង្គនោះ។ គួរបញ្ជាក់ផងដែរថា ព្រះនាងតូច នរោត្តម ជេនណា ចូលរួមព្រឹត្តិការណ៍នោះជាភ្ញៀវកិត្តិយស និងបានឡើងច្រៀងចម្រៀង ២ បទ៕


























Account
Security
Favourite Content