កុមារី អែលសា លីន & ហាណា បុស្បា ត្រៀមចូលរួមកម្មវិធីអន្តរជាតិ ២ ក្នុងពេលតែមួយ នៅវៀតណាម

ខ្លួនតូចៗសោះតែកូនសិស្សរបស់សាលាបណ្តុះបណ្តាលផ្នែកសិល្បៈពហុជំនាញ Lotus Dance Studio មានសមត្ថភាព និងទេពកោសល្យសិល្បៈពេញខ្លួន ដោយពួកគេក្លាហានហ៊ានចូលកម្មវិធីសិល្បៈផ្សេងៗ រួមទាំងការប្រកួតក្នុងស្រុក និងការប្រកួតលំដាប់អន្តរជាតិផងដែរ។

ឆាប់ៗនេះ​កុមារី អែលសា លីន អាយុ ១០ ឆ្នាំ និងកុមារី ហាណា បុស្បា អាយុ ៧ ឆ្នាំ នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីអន្តរជាតិ ២ ក្នុងពេលតែមួយ រួមមាន៖ កម្មវិធី fashion show លំដាប់អន្តរជាតិ ឈ្មោះថា Vietnam International Junior Fashion Week 2024 នាដើមខែ មិថុនា ឆ្នាំ ២០២៤ ដែលកុមារីទាំង ២ ត្រូវស្ថាប័នអន្តរជាតិជ្រើសរើសឱ្យដើរម៉ូដបើកក្បាល show តែម្តង។

មិនតែប៉ុណ្ណោះ អែលសា និង ហាណា ក៏ជាបេក្ខភាពតំណាងកម្ពុជាក្នុងការប្រកួតកម្មវិធី INTERNATIONAL KID STAR AWARD 2024 របស់ MGI MAGAZINE នៅ​វៀតណាម​ផងដែរ។ ប្រិយមិត្តទស្សនិកជនអាចចូលរួមបោះឆ្នោតដល់ម៉ូដែលវ័យក្មេងកម្ពុជាទាំង ២ រូបបាន ដោយគ្រាន់តែចូលទៅចុច Like លើទំព័រហ្វេសប៊ុក MGI MAGAZINE  រួមចុច Like លើរូប Poster របស់ អែលសា លីន និង ហាណា បុស្បា ជាការស្រេច។ 

ការបោះឆ្នោត​ MGI MAGAZINE នឹងបញ្ចប់ទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ហើយអ្នកឈ្នះលើការបោះឆ្នោត (vote) នឹងទទួលបានវិញ្ញាប័ណ្ឌបត្រ, ពានរង្វាន់ INTERNATIONAL KID STAR AWARD 2024, ឱកាសក្លាយជាតារាគ្របមុខនៃទស្សនាវដ្តី MGI MAGAZINE និងកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ស្លាកយីហោផ្ទាល់ខ្លួន ដែលមានតម្លៃដល់ទៅ ៤ ០០០ ដុល្លារ​អាមេរិក។

ក្នុងនោះ ម៉ូដែលវ័យក្មេងមកពីជាង ៧០ ប្រទេសជុំវិញពិភពលោកនឹងមានវត្តមានក្នុងការប្រកួតអន្តរជាតិ ក៏នឹងចូលរួមដើរម៉ូដកម្មវិធី Vietnam International Junior Fashion Week 2024 ជាមួយគ្នា អែលសា លីន និង ហាណា បុស្បា ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​