Charlie Puth អរគុណ Taylor Swift ដែលធ្វើឱ្យខ្លួនអាចក្រោកនិពន្ធបទចម្រៀងពិបាកបំផុតក្នុងជិវិត

តារាចម្រៀងប្រុស Charlie Puth បានអរគុណដល់ Taylor Swift ដែលបានលើកឡើងពីឈ្មោះរបស់ខ្លួននៅក្នុងបទចម្រៀង “The Tortured Poets Department” ពីអាល់ប៊ុមថ្មីរបស់នាង ដែល​បាន​ក្លាយ​ជា​ការ​បំផុស​គំនិត​ឲ្យ​លោកអាច​ក្រោក​មក​សរសេរ​ចម្រៀង​ដែល​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​ខ្លួនបាន។

នៅក្នុងបទចម្រៀង “The Tortured Poets Department” របស់ Taylor Swift មានឃ្លាមួយសរសេរថា៖ “Charlie Puth អាចជាសិល្បករដែលអស្ចារ្យជាងនេះ” ដែលអាចបកស្រាយបានថា ទេពកោសល្យរបស់ Charlie Puth គឺលើសពីកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ដែលលោកបានទទួល ហើយថ្មីៗនេះ Charlie Puth ក៏បាន​ប្រកាស​ពី​ការ​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​មាន​ចំណងជើង​ថា “Hero” រួម​ជាមួយ​នឹង​ការ​លាតត្រដាងរឿងរ៉ាវ​ពី​ក្រោយ​ឆាក​នៃ​ការ​និពន្ធ​បទ​ចម្រៀង​នេះ​ដែលមាន Taylor Swift ជា​កម្លាំង​ជំរុញ​មួយ។

“បទថ្មីរបស់ខ្ញុំគឺ Hero និយាយអំពីពេលដែលយើងត្រូវមើលឃើញមនុស្សដែលយើងស្រលាញ់ធ្វើបាបខ្លួនឯង និងបំផ្លាញអ្វីដែលល្អនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែបែរមិនអាចជួយពួកគេបានទាល់តែសោះ។ នេះ​ជា​បទ​ចម្រៀង​ពិបាក​បំផុត​មួយក្នុងចំណោមបទ​ដែល​ខ្ញុំ​​ធ្លាប់​និពន្ធ ប៉ុន្តែទីបំផុតខ្ញុំអាចសរសេរវាចេញ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​បំពេញ​ចន្លោះ​​ក្នុងបេះដូងរបស់​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​រឿង​ស្រដៀង​គ្នា​នេះ​”។

“ខ្ញុំពិតជារំភើបក្នុងការចែករំលែកអាល់ប៊ុមថ្មីរបស់ខ្ញុំជាមួយគ្រប់គ្នា ជាពិសេសបទនេះ។ ខ្ញុំ​មិន​ដែល​ធ្វើ​បទ​ចម្រៀង​បែប​នេះ​ពី​មុន​មក​ទេ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចង់អរគុណ Taylor Swift សម្រាប់ការធ្វើឱ្យខ្ញុំដឹងអំពីតន្ត្រីដែលខ្ញុំមិនអាចរក្សាទុកក្នុង hard drive របស់ខ្ញុំទៀតទេ អរគុណអ្នកគាំទ្រទាំងអស់គ្នា អ្នកមិនដឹងទេថាអ្នកមានន័យសម្រាប់ខ្ញុំប៉ុណ្ណា…”

នៅមុននេះ Charlie Puth ក៏ធ្លាប់បានបង្ហាញពីអារម្មណ៍របស់ខ្លួននៅពេល Taylor Swift និយាយឈ្មោះរបស់លោកក្នុងបទចម្រៀងថា៖ “ខ្ញុំគិតថាមាននរណាម្នាក់ផ្ញើសញ្ញាឱ្យខ្ញុំថាខ្ញុំត្រូវចេញបទចម្រៀងដែលខ្ញុំគួរតែចេញ។ ដូច្នេះខ្ញុំចង់និយាយថាបទ Hero នឹងចេញនៅថ្ងៃទី ២៤ ខែឧសភា ជាបទចម្រៀងដំបូងពីអាល់ប៊ុមថ្មីរបស់ខ្ញុំ។ អរគុណ​សម្រាប់​ការ​គាំទ្រ​របស់​អ្នក… អ្នក​បាន​ដឹង​ហើយ​ថា​អ្នក​ជា​នរណា” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *