មិននឹកស្មានតួរងក្នុងរឿង «លួចស្នេហ៍គូដណ្ដឹង» ធីប មិនត្រឹមតែជាតារាសម្ដែង ថែមទាំងជាតារាម៉ូដែលមានរូបរាង និងស្ទីលលេងខ្លួនបែបយុវវ័យទេ ថែមទាំងអាចឆក់បានបេះដូងនារីៗជាច្រើននាក់ជាមួយម៉ូដសក់វែងប្រះស្មាទៀត។

ធីប មានឪពុករស់នៅកម្ពុជាក្រោម និងម្ដាយជាអ្នកខេត្តកណ្ដាល។ លោក មានអំណោយផលទៅលើមុខមាត់ និងរូបរាងខ្ពស់ស្រលះល្អ ។ ណាមួយដោយសារ ធីប ជាមនុស្សស្រលាញ់សុខភាពទើបលោកតែងចំណាយពេលក្នុងការហាត់ប្រាណដើម្បីទទួលបានសាច់ដុំ និងរូបរាងកាយរឹងមាំ ហើយបើក្រឡេកទៅមើលប្រជាប្រិយភាពរបស់តារាម៉ូដែលរាងខ្ពស់ស្រលះនេះវិញ គឺទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសស្រីៗពីស្ទីលនៃការតុបតែងខ្លួនរបស់លោកតែម្ដង ដោយតារាប្រុសរូបនេះនិយមទុកសក់វែង និងចូលចិត្តជិះម៉ូតូធំជាដើម។



បើទោះបីជាមានវ័យជាង ៣០ ឆ្នាំហើយក្ដី ប៉ុន្តែតារាសម្ដែងប្រុសរូបសង្ហាម្នាក់នេះតែងប្រើស្ទីលលេងខ្លួនយ៉ាងទាន់សម័យ និងមានភាពទាក់ទាញជាមួយម៉ូតសក់វែងដែលជាទីចាប់អារម្មណ៍របស់ហ្វេន ក៏ដូចជាអ្នកគាំទ្ររបស់លោក ។ បើទោះបីជាយ៉ាងនេះ បេះដូងតារាសម្ដែងស្រករក្រោយរូបនេះមិនទំនេរនោះឡើយព្រោះលោកបានរៀបការមានគ្រួសាររួចហើយ។



ធីប បោះជំហានឈានជើងចូលក្នុងវិស័យសិល្បៈជាតារាបង្ហាញម៉ូតតាំងពីឆ្នាំ ២០១៥ រហូតមួយរយៈក្រោយក៏ក្ដោបបានដំណែងជាតួសម្ដែងក្នុងខ្សែភាពយន្តភាគខ្មែរមួយចំនួន និងត្រូវបានមហាជនស្គាល់កាន់តែច្រើនតាមរយៈរឿង «លួចស្នេហ៍គូដណ្ដឹង» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលសម្ដែងរួមគ្នាជាមួយ កញ្ញា យូប៊ីន និងវ៉ៃហាំង៕























Account
Security
Favourite Content