ស្វាមីរូបសង្ហារបស់តារាសម្ដែង ដួង ម៉ានិច បានធ្វើឱ្យភរិយាញញឹមបិទមាត់មិនជិតជាមួយការ Surprise ដែលខ្លួនបានរៀបចំជាពិសេសនៅក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ នារាត្រីម្សិលមិញនេះនៅទឹកដីកំពង់សោម។

នៅលើឆ្នេរខ្សាច់សក្បុសក្នុងទឹកដីនៃខេត្តព្រះសីហនុ កម្មវិធីមង្គលការរបស់តារាសម្ដែងស្រី ដួង ម៉ានិច និងស្វាមីរូបសង្ហា ហ៊ាឆាត បានរៀបចំឡើងយ៉ាងស្រស់ស្អាត និងមានតារាសម្ដែងល្បីៗក្នុងស្រុកជាច្រើនចូលរួម។ មង្គលការនៅមាត់សមុទ្រមួយនេះបានទាក់ទាញចំណាប់អារម្មណ៍បណ្ដាមហាជនអ្នកគាំទ្រក្នុងបណ្ដាញសង្គមមិនតិចនោះទេ ប៉ុន្តែអ្វីដែលកាន់តែរំភើប និងភ្ញាក់ផ្អើលនោះគឺស្វាមីរូបសង្ហារបស់តារាស្រី ដួង ម៉ានិច បានបង្ហាញក្បាច់រាំយ៉ាងទាក់ទាញនៅពីមុខមនុស្សជាទីស្រលាញ់ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន ធ្វើឱ្យសំឡេងហ៊ោកញ្ជ្រៀវកងរំពងពេញទាំងកម្មវិធីទាំងមូល។
ស្ថិតក្នុងសម្លៀកបំពាក់ដ៏ស្រស់សង្ហា ជាមួយក្បាច់រាំដ៏ទាក់ទាញ ដូចជាអ្នករាំអាជីពបានធ្វើឱ្យស្វាមីរូបសង្ហារបស់ ម៉ានិច ទទួលបានសំឡេងទៃដៃអបអរពីភ្ញៀវគ្រប់គ្នា។ ក្រឡេកទៅមើលភរិយារបស់លោកវិញ គឺញញឹមបិទមាត់មិនជិតនោះទេនៅពេលដែលបានឃើញស្វាមីរៀបចំ Surprise ខ្លួនយ៉ាងពិសេសបែបនេះ។





ម៉ានិច្ច បានរៀបរាប់ទាំងក្ដុកក្ដួលថា «ក្ដីស្រមៃរបស់ខ្ញុំគឺចង់ឃើញគាត់រាំនៅក្នុងថ្ងៃពិសេសរបស់ពួកយើង ខ្ញុំមិននឹកស្មានថាគាត់ធ្វើទាំងដែលខ្ញុំមិនបានស្នើសុំបែបនេះនោះទេ ខ្ញុំពិតជារំភើបណាស់»។ ម៉ានិច្ចនិយាយទៀតថា ហេតុអ្វីបានជាខ្លួនមានសំណាងខ្លាំងបែបនេះ»៕
វីដេអូស្វាមី ដួង ម៉ានិច រាំនៅលើឆាកសម្រាប់មនុស្សពិសេសរបស់លោក ៖ https://www.facebook.com/CheaVannarithOfficial/videos/438190622168946























Account
Security
Favourite Content