កូនកំលោះ ដួង ម៉ានិច្ច មិនត្រឹមតែសង្ហា ថែមទាំងពូកែរាំដូចអ្នកអាជីព

ស្វាមី​រូប​សង្ហា​របស់​តារា​សម្ដែង​ ដួង​ ម៉ានិច ​បាន​ធ្វើ​ឱ្យ​​​​ភរិយា​ញញឹម​បិទ​មាត់​មិន​ជិត​​ជាមួយ​ការ​ Surprise​ ដែល​ខ្លួន​បាន​រៀប​ចំ​ជា​ពិសេស​​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​អ្នក​ទាំង​ពីរ​​ នា​រាត្រី​ម្សិល​មិញ​នេះ​នៅ​ទឹកដី​កំពង់សោម។​​​​

នៅ​លើ​ឆ្នេរ​ខ្សាច់​សក្បុស​​​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ព្រះសីហនុ​ កម្មវិធី​មង្គល​ការ​របស់​តារា​សម្ដែង​ស្រី ដួង​ ម៉ានិច និង​ស្វាមី​រូប​សង្ហា​ ហ៊ា​ឆាត​ បាន​រៀប​ចំ​ឡើង​យ៉ាង​ស្រស់​ស្អាត ​​​និង​​មាន​​តារា​សម្ដែង​ល្បី​ៗ​ក្នុង​ស្រុក​ជា​ច្រើន​ចូល​រួម​។​ មង្គល​ការ​​នៅ​​មាត់​សមុទ្រ​មួយ​នេះ​បាន​​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បណ្ដា​មហាជន​អ្នក​គាំទ្រ​​ក្នុង​បណ្ដាញ​សង្គម​មិន​តិច​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​​កាន់​តែ​រំភើប​ និង​ភ្ញាក់​ផ្អើល​នោះ​គឺ​ស្វាមី​រូប​សង្ហា​របស់​តារា​ស្រី ដួង​ ម៉ានិច ​បាន​​​​បង្ហាញ​ក្បាច់​រាំ​យ៉ាង​ទាក់​ទាញ​​នៅ​ពី​មុខ​មនុស្ស​ជា​ទី​ស្រលាញ់​​ ព្រម​ទាំងភ្ញៀវ​កិត្តិយស​ជា​ច្រើន ​​ធ្វើ​ឱ្យ​សំឡេងហ៊ោកញ្ជ្រៀវកង​រំពង​ពេញ​ទាំង​កម្មវិធី​ទាំង​មូល​។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ដ៏​ស្រស់​សង្ហា​ ជាមួយ​ក្បាច់​រាំ​ដ៏​ទាក់​ទាញ​ ដូច​ជា​អ្នក​រាំ​អាជីព​​​បានធ្វើ​ឱ្យ​ស្វាមី​រូប​សង្ហា​របស់ ​ម៉ានិច ទទួល​បាន​សំឡេង​ទៃដៃ​អបអរពី​ភ្ញៀវ​គ្រប់​គ្នា​។ ​​​ក្រឡេក​​ទៅ​មើល​​ភរិយា​របស់​លោក​វិញ ​គឺ​ញញឹម​បិទ​មាត់​មិន​ជិត​នោះទេ​នៅ​ពេល​ដែល​បាន​ឃើញ​ស្វាមី​រៀប​ចំ​ Surprise ខ្លួន​យ៉ាង​ពិសេស​បែប​នេះ​។​

ម៉ានិច្ច​ បាន​រៀប​រាប់​ទាំង​ក្ដុក​ក្ដួល​​ថា ​«ក្ដី​ស្រមៃរបស់​ខ្ញុំ​គឺ​ចង់​ឃើញ​គាត់​រាំ​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​ពួក​យើង​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​គាត់​ធ្វើ​ទាំង​ដែល​ខ្ញុំ​មិន​បាន​ស្នើ​សុំ​បែប​នេះ​នោះ​ទេ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​»។​ ម៉ានិច្ច​និយាយ​ទៀត​ថា​ ហេតុ​អ្វី​បាន​ជា​ខ្លួន​មាន​សំណាង​ខ្លាំង​បែប​នេះ​​»៕​​​​​​​​​​​​

វីដេអូស្វាមី ដួង ម៉ានិច រាំនៅលើ​ឆាកសម្រាប់មនុស្សពិសេសរបស់លោក ៖ https://www.facebook.com/CheaVannarithOfficial/videos/438190622168946



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ