ដួង ម៉ានិច្ច ថា ៥ឆ្នាំទៀតទើបគិតគូររឿងជីវិតគ្រួសារ

ជឿជាក់ថា ប្រិយមិត្តអ្នកអានប្រាកដជាស្គាល់ច្បាស់ តារាសម្តែងស៊ិចស៊ី កញ្ញា ដួង ម៉ានិច្ច ដែលអ្នកប្រើប្រាស់បណ្តាញសង្គមនិយមហៅថា ម៉ាក់ និច្ច ដោយបច្ចុប្បន្ន នាងកំពុងវិវត្តន៍ខ្លួនពីអ្នកសិល្បៈទៅជាថៅកែស្រី ប៉ុន្តែសម្រាប់ការងារសិល្បៈនាងនៅតែទទួលធ្វើជាធម្មតា គ្រាន់តែមិនច្រើនក្រែលដូចកាលពីមុនប៉ុន្មានឡើយ។

បើទោះបីជាពេលនេះនាងបានដកពេលខ្លះទៅមើលថែជំនួញផ្ទាល់ខ្លួន តែនាងមិនភ្លេចក្នុងការជ្រោមជ្រែងវិស័យសិល្បៈទេ ដោយនាងបានប្រមូលយកស្រីស្អាតជាច្រើនទៅរួមការងារនាង តាមរយៈការថតនិងផ្សព្វផ្សាយផលិតផលជាដើម។

និយាយពីជីវិតស្នេហាវិញ រយៈពេលចុងក្រោយ ម៉ាក់និច្ច ត្រូវអ្នកប្រើប្រាស់ហ្វេសប៊ុក ផ្គូផ្គង់ជាមួយតារាប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ ព្រោះអ្នកទាំងពីរតែងបង្ហាញរូបភាពស្និទ្ធស្នាល និងរមែងទៅណាជាគូនិងគ្នា ថែមទាំងរកស៊ីជាមួយគ្នាទៀត ធ្វើឱ្យហ្វេនកាន់តែកើតការសង្ស័យខ្លាំងឡើង។

ពាក់ព័ន្ធរឿងនេះ ម៉ាក់ និច្ច បានចេញមុខបកស្រាយច្បាស់ៗថា សម្ព័នភាពរវាងអ្នកទាំងពីរ គឺមិនមែនជាស្នេហានោះទេ។ សម្រាប់អ្នកទាំងពីរ គឹផ្តោតទៅលើមុខរបររកស៊ី និងការងាររួមគ្នា ដូច្នេះនៅមិនទាន់បានគិតថា ទំនាក់ទំនងអ្នកទាំងពីរជាស្នេហា ឬអនាគតបែបណានោះទេ ព្រោះទាំងពីរនាក់គិតថា ថ្ងៃក្រោយនឹងត្រូវមានគ្រួសាររៀងខ្លួន តែប្រសិនបើមាននិស្ស័យក៏អាចនឹងសិក្សាជាមួយគ្នាទៅតាមនោះ។ ជារួម ពេលនេះអ្នកទាំងពីររាប់អានគ្នាផង ទាក់ទងការងារផង និងរកស៊ីជាមួយគ្នាផង។

គិតត្រឹមឆ្នាំ២០២២នេះ ម៉ាក់ និច្ច មានអាយុ៣២ឆ្នាំហើយ តែនាងប្រាប់មិនលាក់លៀមថា ៥ឆ្នាំទៀតទើបនាងគិតគូររឿងជីវិតគ្រួសារ។ ការទុកគម្លាតរយៈពេលយូរទៅមុខបែបនេះ ត្រូវសាមីខ្លួនឱ្យដឹងថា ព្រោះនាងបានកំណត់គោលដៅអាជីវកម្មរួចហើយថា ចន្លោះ ៣-៥ឆ្នាំខាងមុខនាងជោគជ័យអ្វី ទើបនាងគិតរឿងនេះ។ 

ស្ថិតក្នុងវ័យ៣២ឆ្នាំ កញ្ញា ដួង ម៉ានិច្ច បរាជ័យរឿងស្នេហាចំនួន២លើក។ លើកទី១ ជំនាន់រស់នៅតាមខេត្ត ជាស្នេហាដែលឈឺចាប់បំផុត ចំណែកស្នេហាលើកទី២ កើតឡើងអំឡុងពេលនាងចូលប្រឡូកសិល្បៈហើយ ប៉ុន្តែស្នេហានេះមិនជោគជ័យឡើយ ព្រោះភាគីខាងប្រុស បារម្ភ ហួងហែង និងប្រច័ណ្ឌខ្លាំងពេក ក៏សម្រេចដោះលែងគ្នាទៅ។ ក្រោយៗមកក៏មានមនុស្សមកសិក្សាស្វែងយល់គ្នា តែបើទៅមិនរួចនាងក៏មិនបន្តទៅមុខដែរ សុខចិត្តយកពេលមកគិតគូររឿងរកស៊ីជំនួសវិញល្អជាង។ តាមការឱ្យដឹងពី ម៉ាក់ និច្ច មកទល់ពេលនេះនាងមិនខ្វល់រឿងស្នេហាប្រមាណ ៧ឆ្នាំហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ