មហាជនមិនទាន់ឈប់វែកញែកពីរូបភាពសិចស៊ី របស់ ដួង ម៉ានិច្ច

ប្រិយមិត្ត​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​អ៊ីនស្រ្តាក្រាម ពិត​ជ្រាប​ច្បាស់​ហើយ​ថា តារា​សម្ដែង​ឆ្នើម ដួង ម៉ានិច្ច ថ្មី​​ៗ​នេះ បាន​បង្ហោះ​រូបភាព​ក្នុង​ឈុត​ប៊ីគីនី​ពណ៌​ខ្មៅ​ជាច្រើន​សន្លឹក ដោយ​ឈរ​កាច់រាង​អែនអន​បង្ហាញ​ភាព​សិចស៊ី ធ្វើ​ឱ្យ​ហ្វេន​ៗ​ស្ទើរតែ​ឈាម​ច្រមុះ ព្រោះ​ដងខ្លួន​ស្រឡូន បែប​ចង្កេះ​អង្រ្កង រហូត​អ្នក​គាំទ្រ​លាន់មាត់​ថា ពិតជា​សិចស៊ី​ទាក់អារម្មណ៍ ពិសេស​ការ​លេង​ទឹកមុខ មុតមាំ និង​កាច។

ភាព​សិចស៊ី​បង្ហាញ​ឱ្យ​ឃើញ​ល្វែង​លើ​ក្រោម​របស់ ម៉ាក់និច្ច បាន​កំពុង​ក្លាយ​ជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ឱ្យ​ធ្វើ​ការ​ជជែក​វែកញែក​ឥត​ឈប់ឈរ ដោយ​ខ្លះ​បង្ហាញ​មតិ​គាំទ្រ ខ្លះ​ទៀត​ក៏​មិន​គាំទ្រ ដោយ​ម្នាក់ៗ​បាន​លើក​ហេតុ​ផល និង​អំណះអំណាង​រៀង​ៗ​ខ្លួន​មក ដើម្បី​ឱ្យ​ការ​លើកឡើង​របស់​ខ្លួន​ត្រឹមត្រូវ ខណៈ​ដែល​សាមី​ខ្លួន​ហាក់​គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់​ចំពោះ​ការ​វែកញែក​របស់​មហាជន​នៅ​លើ​រូប​ទាំង​នោះ ក្រៅ​អំពី Caption ដែល​នាង​បាន​បង្ហោះ​ពី​លើ​រូបភាព។ ជាក់ស្ដែង នៅ​ឃ្លា​ចុង​ក្រោយ​នៃ Caption តារា​ស្រី​ល្បី​ជំនាញ​ឆ្នាសឆ្នើម​នេះ សង្ឃឹម​ថា ​ហ្វេន​នាង​ហ៊ាន​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ដើម្បី​ស្វែង​រក​ភាព​ជា​ខ្លួន​ឯង។

យ៉ាងណាមិញ មក​ទល់​ពេល​នេះ​មហាជន​នៅ​មិនទាន់​ឈប់​វែកញែក​ពី​ភាព​សិចស៊ី​លើ​រូបថត​របស់​គូស្នេហ៍​តារា​ប្រុស​វ័យ​ក្មេង ថៃ អតិជាតិបុត្រ នោះ​ទេ ដោយ Comment ថ្មី​ៗ​នេះ នៅតែ​កើត​មាន​ជា​បន្តបន្ទាប់​ទាំង Comment ក្នុង​ន័យ​រិះគន់ និង Comment គាំទ្រ។ 

តាម​ការ​សង្កេត Comment ក្នុង​ន័យ​រិះគន់​ហាក់​មាន​ទំហំ​ច្រើន​ជាង Comment គាំទ្រ ហើយ Comment រិះគន់​ទៀតសោត ក៏​មាន​ការ​បកស្រាយ​បែប​វែង​ៗ​ខុស​ពី Comment គាំទ្រ​ដែល​លើក​សរសើរ និង​លើក​យក​ឆ្នាំ ២០២២ មក​ធ្វើ​ជា​សំអាង​ពី​ភាព​ជឿនលឿន​ក្នុង​ការ​រស់នៅ ស្រប​ពេល​ភាគី​ខាង Comment រិះគន់ បាន​លើក​យក​វប្បធម៌ អរិយធម៌ និង​ភាព​ជា​ស្ត្រី​ខ្មែរ មិនសម​គួរ​បង្ហាញ​ភាព​សិចស៊ី​ជ្រុល​ហួស​ប្រមាណ​មក​សម្ញែង​ជា​សាធារណៈ​នោះ​ទេ ពិសេស ម៉ានិច្ច ជា​អ្នក​សិល្បៈ​ល្បី​មួយ​រូប គួរ​ណាស់​ធ្វើ​ជា​គំរូ​ជាជាង​ការ​បង្ហាញ​ជ្រុល​ហួសហេតុ រហូត​បន្ត​ឱ្យ​មាន​ការ​ខូចខាត។ 

ទោះ​គេ​សង្កេត​ឃើញ Comment រិះគន់​មាន​ទំហំ​ច្រើន​ជាងComment គាំទ្រ​ក៏​ពិតមែន តែ​ស្ទើរ​គ្រប់ Comment រិះគន់ តែង​មាន​ហ្វេន​ចូល​ទៅ Comment ពីក្រោម​ជានិច្ច ធ្វើឱ្យ​ការ​វែកញែក​ភាព​សិចស៊ី​របស់​តារា​ស្រី និង​ជា​អ្នក​ជំនួញ​រូបនេះ នៅ​អូស​បន្លាយ​មិន​ចប់​សោះឡើយ។ យ៉ាងណា គ្រប់​ការ​លើកឡើង​ខាងលើ​នេះ គ្រាន់​ជា​ការ​វែកញែក និង​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។

គូរ​រំលឹក​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​សម្រាប់ ដួង ម៉ានិច ដែល​ត្រូវ​មហាជន​រិះគន់​លើ​ភាព​សិចស៊ី និង​ការ​សម្ញែង​ហួសហេតុ​នោះ​ទេ ព្រោះ​កន្លង​មក​នាង ធ្លាប់​បញ្ចេញ​រូបភាព​សិចស៊ី​ក្នុង​ឈុត​ប៊ីគីនី​រាល់​ពេល​នៅ​លេង​សមុទ្រ និង​នៅ​អាង​ហែលទឹក ប៉ុន្តែ​លើក​នេះ​នាង​លេង​ឈុត​ធំ​តែ​ម្តង ធ្វើ​ឱ្យ​ហ្វេន​ៗ​អ្នក​គាំទ្រ​ស្ទើរតែ​ឈាម​ច្រមុះ​ពេល​ឃើញ​រូបភាព​ទាំងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក