ផ្ទុះការចាប់អារម្មណ៍កូនកាត់ខ្មែរ-រុស្សី ដារ៉ាសិនកូ សូហ្វៀរ ត្រៀមដណ្តើមមកុដ MTIC 2023

ដូចប្រិយមិត្តបានជ្រាបហើយថា ការប្រកួតវគ្គផ្តាច់ព្រ័ត (Final Round) កម្មវិធី Miss Teen International Cambodia 2023 នឹងប្រារព្ធឡើងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ នៅទីតាំងផ្សារទំនើប Aeon Mean Chey។ ខណៈការប្រកួត Final Round កាន់តែខិតជិតមកដល់ ស្ថាប័នគ្រប់គ្រង MTIC បានបើកឱ្យសាធារណជនចូលរួមបោះឆ្នោតឱ្យបេក្ខនារី Miss Teen International Cambodia ដែលពួកគេពេញចិត្ត។ បេក្ខនារីដែលទទួលបានការ Vote ច្រើនជាងគេតែមួយគត់ នឹងមាន​​​ឱកាសឈានចូលទៅកាន់ “Top 20“ ចុងក្រោយដោយស្វ័យប្រវត្តិតែម្តង។

ក្នុងនោះ យុវតីរូបស្រស់ ដារ៉ាសិនកូ សូហ្វៀរ ជាកូនកាត់ខ្មែរ-រុស្សី ក៏បានជាប់ជាបេក្ខភាពប្រកួតវគ្គផ្តាច់ព្រ័ត ត្រៀមដណ្តើមមកុដ Miss Teen International Cambodia 2023 ផងដែរ។ 

សម្រស់កូនកាត់ ២ សាសន៍រូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ទាក់ចិត្តហ្វេនៗ និងបណ្តាហ្វេនផេក beauty pageant ធំៗជាច្រើនឱ្យងាកមកចាប់អារម្មណ៍លើរូបនាង។បន្ថែម​​ពីលើសម្រស់ផូរផង់ពីធម្មជាតិ សូហ្វៀរ ថែមទាំងមានឆន្ទៈមុះមុតក្នុងការប្រកួតប្រជែងនេះថែមទៀតផង។

កន្លងមក ម្ចាស់គណនីហ្វេសប៊ុក Chanddam Maov Seth ជាអ្នកម្តាយយុវតី ដារ៉ាសិនកូ សូហ្វៀរ ធ្លាប់បង្ហោះឱ្យដឹងថា លោកស្រីធ្លាប់ហាមកូនមិនឱ្យដើរលើវិថីតារានោះទេ ព្រោះលោកស្រីមិនស្រលាញ់អាជីពជាតារាឡើយ ប៉ុន្តែដោយសារកូនស្រីមិនព្រមបោះបង់ ដូច្នេះក្នុងនាមជាអ្នកម្តាយ មានតែជំរុញលើកទឹកចិត្តកូនបន្ថែម ដើម្បីឱ្យកូនសម្រេចបំណងប្រាថ្នា។ ទោះពេលនេះអ្នកស្រីយល់ព្រមឱ្យកូនដើរតាមក្តីស្រមៃក៏ពិតមែន តែជារឿយៗគេតែងឃើញលោកស្រីបង្ហោះសារលើកទឹកចិត្តកូនភ្ជាប់ជាមួយដំបូន្មានទៅកាន់កូនស្រីជានិច្ច។

គេនៅចាំថា កាលចុងឆ្នាំ ២០២២ អ្នកម៉ាក់របស់ សូហ្វៀរ បានបង្ហោះឡើងថា «ម៉ាកជូន ពរកូន ម៉ាក់ ប្រឡងជាប់ សំរេចក្តីស្រមៃរបស់កូនធ្លាក់ជាបទពិសោទ ជាប់ជាមេរៀន / ម៉ាក់មិនស្រលាញ់អាជីប ជាដារា ម៉ាក់ស្រលាញ់ខាងរកសុី / តែកូនគិតផ្សេង  / តែម៉ាក់ត្រូវតែបំពេញក្តីស្រមៃ របស់កូន ព្រោះវាជាភារិះកច្ច របស់ ម៉ាក់ # Sofea Ya Doroshenko  MT 55»។ លុះពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកម្តាយរូបនេះបានបង្ហោះឡើងទៀតថា «ខំណាស់ តស៉ូណាស់ / បើម៉ែ ហាម ហើយ នៅមិនព្រម បោះបង់ ម៉ាក់មានតែជូនពរកូន ជោគជ័យ នៅលើវិថៃ មួយនេះ / ប្រកាន់គោលជំហរខ្លួន ឯង ឲ្យបាន / អ្វីល្អ អ្វីអាក្រក់ អរគុណ អ៊ំៗ បងៗ ប្អូន ៗដែលស្រលាញ់ / តែងតែ ជួយណែនាំ ឃើញត្រង់ណាកន្លែងណា ក៏ផ្តល់តែពាក្យល្អ /# Sofe Doroshenko»។

ក្រឡេកទៅមើល កូនកាត់ខ្មែរ-រុស្សី ដារ៉ាសិនកូ សូហ្វៀរ ឯណោះវិញ ពិតជាធ្វើបានយ៉ាងល្អក្នុងការប្រកួតប្រជែងនេះ រាប់តាំងពីការណែនាំខ្លួនរហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័តនេះ។ សូហ្វៀរ ជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួតនេះ ដោយនាងធ្វើបានល្អទាំងការបង្ហាញម៉ូដ ការណែនាំខ្លួន និងការប្រកួតវគ្គផ្សេងៗទៀត។ លើសពីនេះ នាងថែមទាំងនិយាយភាសាអង់គ្លេសបានយ៉ាងល្អក្នុងការប្រកួតនេះ ធ្វើឱ្យនាងផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។

សូមជម្រាបថា ដារ៉ាសិនកូ សូហ្វៀរ មានអាយុ ១៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម។ បច្ចុប្បន្ន បេក្ខនារីពាក់ស្លាកសម្គាល់លេខ ៥៥ ជាបេក្ខភាពប្រកួតវគ្គផ្តាច់ព្រ័ត ត្រៀមដណ្តើមមកុដ Miss Teen International Cambodia 2023 នៅថ្ងៃទី ៥ ខែសីហា ខាងមុខនេះ។

ខណៈកំពុងត្រៀមប្រកួត Final Round កម្មវិធី Miss Teen International Cambodia 2023 យុវតីកូនកាត់រូបនេះបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងដូច្នេះថា « “Wining isn’t anything. It’s the only thing. Ready for final round នាងខ្ញុំដារ៉ាសិនកូ សូហ្វៀរ MTIC55 ជាបេក្ខភាពប្រកួតMiss teen international Cambodia បានជាប់ទៅវគ្គផ្តាច់ព្រ័ត្រហើយ សូមអ្នកទាំងអស់គ្នាជួយគាំទ្រដល់រូបខ្ញុំផងMUA:Sros OnlyOne MTIC:55 #missteeninternationalcambodia#doroshenkosofea I’ll try the best that I can Thank you»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ