តារាសម្ដែងប្រុសហុងកុងជើងចាស់ល្បី កុំកុំ គឺជាតារាសម្ដែងដ៏ឆ្នើមម្នាក់។ ស្នាដៃរបស់លោកក្នុងវិស័យភាពយន្ដតែងត្រូវគេលើកយកមកសរសើរជារឿយ ជាពិសេសទាក់ទិនក្បាច់គុនចិនវាយគ្នាជាដើម។ ក្រៅពីមានឈ្មោះបោះសំឡេងក្នុងតំបន់អាស៊ី តារាប្រុសរូបនេះក៏បង្ហាញខ្លួនក្នុងភាពយន្ដហូលីវូដល្បីៗ ដូចជា Star Wars, Mulan និង Jonh Wick: Chapter 4។

និយាយដល់ជីវិតគ្រួសារ លោកបានរៀបការជាមួយតារាម៉ូឌែលស្រីល្បី Cissy wang ខណៈចំណងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែមមកទល់បច្ចុប្បន្ន។ លោក និងភរិយាទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះ Jasmine Yen។
ក្រឡេកមកមើលកូនស្រីតែមួយគ្រាប់របស់តារាសម្ដែងប្រុសហុងកុង កុំកុំ បច្ចុប្បន្នមានវ័យ ១៩ ឆ្នាំហើយ។ បើនិយាយពីសម្រស់របស់នាងវិញពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំង ជាពិសេស នាងតែងត្រូវបានមហាជនសរសើរពីសម្រស់របស់នាងផងដែរ។



មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ កូនស្រីរបស់តារាសម្ដែងប្រុស កុំកុំ ក៏មានទេពកោសល្យមិនធម្មតា ដោយនាងមានភាពប៉ិនប្រសប់ពូកែរហូតទទួលអាហារូបករណ៍ទៅរៀននៅមហាវិទ្យាល័យតន្ត្រី Berklee នៅសហរដ្ឋអាមេរិក។ Jasmine Yen អាចច្រៀង រាំ និងថែមទាំងអាចនិពន្ធបទចម្រៀងបានថែមទៀត។ នាងត្រូវបានមហាជនរំពឹងទុកថា នឹងអាចប្រឡូកចូលវិស័យសិល្បៈនៅពេលអនាគតជាតារាចម្រៀង។ ការឡើងសម្ដែងលើឆាកលើកដំបូងរបស់ Jasmine គឺនៅពេលដែលមានអាយុ ១២ ឆ្នាំ ក្នុងកម្មវិធី Save The Children Gala Dinner ក្នុងឆ្នាំ ២០១៧៕
































Account
Security
Favourite Content