មិនមែនសប្បាយអរដូចការគិត! Dispatch ទម្លាយស្ថានភាព Han SoHee និង Ryu JunYeol នៅកោះហាវ៉ៃ

ទំនាក់ទំនងស្នេហារបស់តារាសម្ដែងស្រីកូរ៉េ Han SoHee និងតារាប្រុស Ryu JunYeol នៅតែជាទីចាប់អារម្មណ៍របស់មហាជន និងជាប្រធានបទត្រូវគេលើកយកមកពិភាក្សាមិន​ដាច់​ផង​ដែរ។

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ Han SoHee និងតារាប្រុស Ryu JunYeol បានចេញប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការ ខណៈ Han SoHee បានលើកឡើង​ថា នាងបានសេពគប់តារាប្រុស Ryu JunYeol គឺក្រោយពេលរូបលោកបែកគ្នាពីអតីតមិត្ដស្រី។ វាមិនមែនជាការផិតក្បត់ និងជាជនទី ៣ ជ្រែកស្នេហាឡើយ។

រហូតដល់ព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ ខាង Dispatch ក៏បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅពេលគូស្នេហ៍មួយគូនេះ ដើរកម្សាន្ដនៅកោះហាវ៉ៃ។ Dispatch បានលើកឡើងថា ការណាត់ជួបគ្នានេះមិនមានភាពផ្អែមល្ហែមឡើយ ដោយ Han SoHee ចំណាយពេលជាច្រើនទៅលើការចុចទូរស័ព្ទ ជាជាងញ៉ាំអាហារ និងនិយាយជាមួយតារាប្រុស Ryu JunYeol។

Dispatch បន្ដថា ព័ត៌មានអំពីទំនាក់ទំនងស្នេហារបស់ Han SoHee និង Ryu JunYeol ត្រូវបានចែកចាយអំឡុងពេលអ្នកទាំងពីរដើរកម្សាន្ដនៅកោះហាវ៉ៃ ជាហេតុធ្វើឲ្យអ្នកទាំងពីរមិនមានអារម្មណ៍ល្អ។ អ្នកទាំងពីរបានដើរកម្សាន្ដទាំងអារម្មណ៍មិនសប្បាយរីករាយ និងប្រញាប់ប្រញាល់បញ្ចប់ការញ៉ាំអាហារ ហើយចាកចេញពីភោជនីយដ្ឋាន។ មិត្ដភក្ដិរបស់ Han SoHee បានដើរបណ្ដើរ និងគោះស្មាជាការលើកទឹកចិត្ដនាងបណ្ដើរ ស្របពេលដែលតារាប្រុស Ryu JunYeol ដើរពីក្រោយ។ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៤ តារាប្រុស Ryu JunYeol បានត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ។

សាព័ត៌មាន​ដ៏​ល្បី​នោះក៏បន្ថែមថា ទំនាក់ទំនងស្នេហារបស់ Ryu JunYeol និង Hyeri គឺបានបញ្ចប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយលោកគ្មានអវត្ដមាន JunYeol ក្នុងកម្មវិធីខួបកំណើតរបស់នាងទៀតឡើយ។ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ទើបអ្នកទាំងពីរសម្រេចប្រកាសជាសាធារណៈពីការចែកផ្លូវគ្នា។ Han SoHee និង Ryu JunYeol បានជួបគ្នាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០២៣ តាមរយៈមិត្ដភក្ដិ។ អ្នកទាំងពីរចាប់ផ្ដើមសេពគប់គ្នាក្រោយ មានចំណង់ចំណូលចិត្ដដូចគ្នាទាក់ទងសិល្បៈ។

ទំនាក់ទំនងស្នេហារបស់ Han SoHee និង Ryu JunYeol ហាក់ទទួលបានការរិះគន់ខ្លាំង ដោយសារវាហាក់មានភាពរញ៉េរញ៉ៃ ព្រោះមានភាពចម្រូងចម្រាស់ និងពាក់ព័ន្ធជាមួយអតីតមិត្ដស្រីគឺតារាស្រី Hyeri។ មែនទែនទៅ ក្រោយលេចដំណឹងសេពគប់គ្នា Han SoHee និង Ryu JunYeol អតីតមិត្តស្រីរបស់ Ryu JunYeol គឺ Hyeri ស្រាប់តែចុច unfollow គណនី IG របស់អតីតមិត្ដប្រុស Ryu JoonYeol ភ្លាម​ៗ ដោយគ្មានស្ដាយស្រណោះ និងបានបង្ហោះ Story ក្នុង IG ដោយសរសេរភ្ជាប់ជាមួយពាក្យពេចន៍ថា៖ “វាពិតជាគួរឲ្យចាប់អារម្មណ៍។ ការបង្ហោះពាក្យពេចន៍នេះធ្វើឲ្យមហាជនជឿថា មានការពាក់ព័ន្ធជាមួយទំនាក់ទំនងស្នេហាថ្មីរបស់តារាប្រុស Ryu JunYeol និងទាក់តាញ​អ្នក​គាំទ្រ​រឿង​នោះ​ខ្លាំង។  

មិននៅស្ងៀមជាការឆ្លើយតប Han SoHee ក៏បានបង្ហោះ Story រូបសត្វឆ្កែកាន់កាំបិត និងពាក្យលេបខាយថា នាងមិនបានជ្រៀតជ្រែកស្នេហាអ្នកដទៃទេ។ ក្រោយមកទើបតារាស្រី Han SoHee បង្ហោះសារ សារភាពថា នាងពិតជាមានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Ryu JunYeol ពិតមែន។ ប៉ុន្ដែការសេពគប់គ្នាគឺក្រោយពេលតារាប្រុស Ryu JunYeol បានចែកផ្លូវគ្នាមិត្តស្រីរួចទៅហើយ មិនមែនជាជនទី ៣ ឡើយ។ ចំពោះរឿងបង្ហោះ Story នាងក៏បានទទួលស្គាល់កំហុស និងលើកឡើងថា នឹងសុំទោសដល់តារាស្រី Hyeri ផងដែរ។ ជាកំហុសដែលកើតឡើងដោយសារការឆេវឆាវមិនអាចគ្រប់គ្រងអារម្មណ៍ នាងពិតជាសុំទោស។ ចំណែកឯតារាប្រុស Ryu JunYeol ក្រៅពីប្រកាសពីទំនាក់ទំនងស្នេហា គឺរូបលោកសម្ងំស្ងៀមមិននិយាយអ្វីទាំងអស់។

គួរបញ្ជាក់ថា បកត្រឡប់ទៅកាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរមួយរូប បានបង្ហោះសំណេរថាតារា​កូរ៉េ ២ រូប គឺ Ryu JunYeol និង Han SoHee បានទៅដើរកម្សាន្ដនៅកោះ Hawaii ជាមួយគ្នា ថែមទាំងចុះលេងក្នុងអាងទឹកសាសងគ្នា ដោយមិនខ្វល់ពីអ្នកជុំវិញ។ រឿងនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ