ស្ថានទូតម៉ាឡេស៊ីអបអរដំណើរការជើងហោះហើរភ្នំពេញ-កូឡាឡាំពួរ កាន់តែច្រើនជើង អាចជួយដល់សេដ្ឋកិច្ចប្រទេសទាំង ២

កាលពី​ថ្ងៃ​សុក្រ​ទី ១៥ ខែ​មីនា​កន្លង​ទៅ​នេះ ឯកអគ្គរាជទូត​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា Datuk Eldeen Husaini Mohd Hashim បាន​ប្រកាស​ស្វាគមន៍​ជើង​ហោះហើរ​ត្រង់​ភ្នំពេញ-កូឡាឡាំពួរ- ភ្នំពេញ ចាប់ផ្ដើម​នៅថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ២០២៤ នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways។

ស្ថានទូត​ម៉ាឡេស៊ី រួម​ជាមួយ​នឹង​ក្រុម​ការងារ Tourism Malaysia និង​ក្រុមហ៊ុន Cambodia Airways បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​មួយ ដើម្បី​ប្រកាស​ជម្រាប​ជូន​ដល់​សាធារណជន​ស្ដី​ពី​ការ​បើក​​ជើង​​ហោះហើរ​ត្រង់​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​​ស្រុក Cambodia Airway ទៅ​កាន់​ទី​ក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថាន​ទូត​ម៉ាឡេស៊ី ឯកឧត្ដម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​បាន​អបអរ និង​លើក​ឡើង​ថា ការ​បើក​ដំណើរ​ជើង​ហោះហើរ​នេះ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ សម្រាប់​ទំនាក់ទំនង​ទ្វេ​ភាគី​ម៉ាឡេស៊ី-កម្ពុជា។ ឯកឧត្ដម Datuk Eldeen Husaini Mohd Hashim ក៏​សង្ឃឹម​​ទេសចរ​ប្រទេស​ទាំង២ នឹង​កាន់​តែ​មាន​កំណើន​ច្រើន​ឡើង ព្រោះ​មាន​ជម្រើស​ជើង​ហោះហើរ​ច្រើន​ជាង​មុន។

ចំណែក​ខាង​តំណាង​ក្រុមហ៊ុន Cambodia Airways ក៏​អរគុណ​ដល់​ឯកអគ្គរាជទូត និង​បាន​ស្នើ​ឲ្យ​ភាគី​ម៉ាឡេស៊ី ជួយ​ជ្រោមជ្រែង​ការ​ផ្សព្វផ្សាយ​បន្ថែម ហើយ​ក្រុមហ៊ុន​ក៏​ពិចារណា​ក្នុង​ការ តភ្ជាប់​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​អាកាសយានដ្ឋាន​ផ្សេង​ទៀត ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដូចជា Penang ស្រប​តាម​ការ​ផ្ដល់​អនុសាសន៍​ពី​ឯកអគ្គរាជទូត។ លោក ប៉ាយ គ័រវ័យ តំណាង​ក្រុមហ៊ុន អាកាសចរណ៍ Cambodia Airways បាន​បញ្ជាក់​ឲ្យ​ដឹង​ថា Cambodia Airways នឹង​​ចាប់ផ្ដើម​ប្រតិបត្តិការ​ជើង​ហោះហើរ ទៅ​កាន់​ម៉ាឡេស៊ី ដោយ​ចាប់ផ្ដើម​ជាមួយ​ការ​ហោះហើរ ៣ ជើង​ក្នុង​មួយ​សប្តាហ៍ គឺ​នៅ​ថ្ងៃអង្គារ សុក្រ និង​ថ្ងៃ​អាទិត្យ។

លើសពីនេះឯកឧត្តមឯកអគ្គរាជទូតក៏បានស្នើបន្ថែមជើងហោះហើរពីសៀមរាបទៅ Penang ឬ ភ្នំពេញ ទៅ Penang តែម្ដង រីឯជើងហោះហើរពីខេត្តព្រះសីហនុទៅកូឡាឡាំពួរ គឺមានរួចស្រេចហើយ។

ក្នុង​ឱកាស​នោះ​ លោក​ឯកអគ្គរាជទូត​បាន​លើកឡើង​ថា ការ​បើក​ដំណើរ​ជើង​ហោះហើរ​នេះ គឺ​ជា​ព្រឹត្តិការណ៍​សំខាន់ សម្រាប់​ទំនាក់ទំនង​ទ្វេ​ភាគី​ម៉ាឡេស៊ី-កម្ពុជា ព្រោះ​ប្រទេស​ម៉ាឡេស៊ី ជា​គោលដៅ​ទេសចរណ៍ និង​គោលដៅ​អាជីវកម្ម​សម្រាប់​កម្ពុជា។

ឯកឧត្ដម ​បន្ថែម​ថា ស្រប​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ីបច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម​ដៃ​គូ​ពាណិជ្ជកម្ម កំពូល​របស់​កម្ពុជា និង​ជា​អ្នក​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា ជើង​ហោះ​ហើរ​ទាំង​នេះ គឺជា​ឧបករណ៍​ភ្ជាប់​ដ៏​ល្អ ក្នុង​ការ​បង្កើន​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ដែល​បាន​បង្កើត​ការទូត ជាមួយ​គ្នា​អស់​រយៈ​ពេល ៦៧ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦៧។

ឯកអគ្គរាជទូត​ម៉ាឡេស៊ី​​ប្រចាំ​កម្ពុជា បញ្ជាក់​ទៀត​ថា ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​អាច​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ជាពិសេស​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ផ្សេង​ៗ ដែល​ប្រទេស​ទាំង​ ២ កំពុង​ដំណើរ​ការ រួមមាន​សន្តិសុខ និង​ការពារ​ជាតិ ទេសចរណ៍ បច្ចេកវិទ្យា ភាព​ជឿនលឿន​តាម​ឌីជីថល ហិរញ្ញវត្ថុ អាហារ​ហាឡាល និង​សន្តិសុខ​ថាមពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក