កាន់តែឡើងកូដ ដេត ស្រីនាឌ កាន់តែស្រស់ស្អាត និងហ៊ានសម្ញែងជាងមុន

ប្រិយមិត្តអ្នកអានប្រាកដជានៅចាំបានស្រីស្អាតរាងតូចច្រឡឹង និងជាម្ចាស់មកុដ Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ ដែលពេលនេះនាងកំពុងត្រូវប៉ាន់ការងារសិល្បៈ ដោយនាងទទួលបានឱកាសការងារជាហូរហែរ បើទោះបីជានាងខកខានមិនបានចាកចេញទៅប្រកួតកម្មវិធី Miss Grand International 2019 នៅ ប្រទេសវេណេហ្សូអេឡា តាមការគ្រោងទុក ដោយសារបញ្ហាជំងឺកូវីដ១៩ក៏ពិតមែន។

ត្រឹមរយៈពេលដ៏ខ្លី ស្រីស្អាត ដេត ស្រីនាឌ បានវិវត្តខ្លួនពីក្មេងស្រីធម្មតា មកជាសិល្បករម្នាក់ពោរពេញដោយចំណេះជំនាញសិល្បៈ តាមរយៈឱកាសការងារផ្សេងៗដែលបណ្តាក្រុមហ៊ុន និងម្ចាស់ផលិតផលបានផ្តល់ឱ្យនាង។ ដោយសារមានត្រេមុខស្រស់ផូរផង់ជាអំណោយពីធម្មជាតិ ធ្វើឱ្យស្រីតូចច្រឡឹងនេះ ត្រូវប៉ាន់លើការថតស៉្បតពាណិជ្ជកម្ម ការផលិតផល ថតសម្អាង និងថត MV ចម្រៀងជាដើម។

កញ្ញា ដេត ស្រីនាឌ ត្រូវគេមើលឃើញថា កាន់តែស្រស់ស្អាតឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ នាងបានទាក់ចិត្ត និងក្រសែភ្នែកមហាជនឱ្យក្រឡេកមើលរូបសម្រស់របស់នាងគ្រប់ៗគ្នា ពិសេសសកម្មភាពលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមរបស់នាងតែម្តង។

នាងក៏ត្រូវគេចាត់ទុកជាតារាស្រីវ័យក្មេងម្នាក់ពូកែតុបតែងខ្លួនបែប Cute Cute គួរឱ្យស្រលាញ់ផងដែរ។ តែគួរឱ្យចាប់អារម្មណ៍ តាំងពីបញ្ចប់ការប្រកួតនៅឆ្នាំ២០១៩មក គេពុំដែលឃើញ ស្រីនាឌ ស្លៀកប៊ីគីនីបញ្ចេញសាច់ភ្លៅម្តងណាឡើយ ស្រាប់តែទៅដើរលេងលើកនេះនាងហ៊ានស្លៀកឈុតប៊ីគីនី សម្ញែងសាច់សខ្ចីដូចបណ្តូលចេកឱ្យគ្រប់គ្នាបានឃើញ។ អ្នកប្រើប្រាស់អ៊ីនស្រា្តក្រាមជាច្រើនបាននាំគ្នា Comment សរសើរដល់ ស្រីនាឌ ពេលឃើញនាងស្លៀកប៊ីគីនីបែបនេះ។

គួររំលឹកផងដែរថា កញ្ញា ដេត ស្រីនាឌ បានបោះជំហានចូលប្រកួតកម្មវិធី Miss Grand Cambodia ក្នុងឆ្នាំ២០១៩។ កាលនោះដែលនាងទើបមានអាយុ១៨ឆ្នាំតែប៉ុណ្ណោះ។ នាងជា គ្រូបង្រៀនភាសាអង់គ្លេស។ សម្រស់គួបផ្សំនឹងចំណេះនៅពេញខ្លួនរបស់នាង បានធ្វើឲ្យអ្នកគាំទ្របង្ហាញក្តីរំពឹងលើរូបនាងជាខ្លាំង ថាស្រីតូចច្រឡឹងនេះអាចនាំយកប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិបាន តែជាអកុសល កញ្ញា ដេត ស្រីនាឌ មិនបានចេញទៅប្រកួតកម្មវិធី Miss Grand International 2019 នៅប្រទេសវេណេហ្សូអេឡា ដូចអ្វីដែលគ្រោងទុកនោះទេ ក្រោមហេតុផលប្រទេសមួយនេះកំពុងជួបភាពវឹកវរ ដូចជាការធ្វើបាតុកម្មមិនព្រាងទុកមុន អសន្តិសុខ អំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន