ល្អហួស មានគេចូលចែចូវទៅតាមច្បាប់ តែម្ដាយបដិសេធ

អ្នក​នាង ដេនី ក្វាន់ ដែល​ជា​ម្ដាយ​បង្កើត​របស់​យុវតី ជូរី ល្អហួស ម្ចាស់​មកុដ Miss Preteen Junior Idol World 2024 មាន​អ្នក​ចូល​ចែចូវ​មក​តាម​ផ្លូវ ទៅ​តាម​ច្បាប់។ ក៏​ប៉ុន្តែ ដេនី ក្វាន់ ដែល​ជា​ម្ដាយ បាន​ឆ្លើយ​បដិសេធ​ជំនួស​សាមី​ខ្លួន​បាត់​ទៅ​ហើយ ព្រោះ​យល់​ថា​មិន​ទាន់​ដល់​ពេល ម្យ៉ាង​ទៀត ល្អហួស ក៏​នៅ​ក្មេង​ខ្ចី​ខ្លាំង​ដែរ។

សម្រាប់​ហេតុផល​ដទៃ​ទៀត ត្រូវ​បាន ដេនី បញ្ជាក់​ថា អ្នកនាង​ចង់​ឲ្យ​កូន​ស្រី​ធំ និង​ប្រឡង​កម្មវិធី​បវរកញ្ញា Title ធំ ​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ព្រោះ​ទាំង​រូប​សម្រស់ ចំណេះដឹង និង​បទពិសោធន៍ ដែល​សន្សំ​តាំង​ពី​តូច​ក្រូចឆ្មារ នាង​ជឿជាក់​ថា កូន​ស្រី​ពិតជា​ទទួល​បាន​លទ្ធផល​ល្អ​ជាក់ជា​មិន​ខាន។ គំនិត​នេះ អ្នក​គាំទ្រ​ក៏​យល់ស្រប​ដែរ ដោយ​សម្លឹង​ទុក​តាំងពី​ដើម​មក​ហើយ​ថា សមត្ថភាព ល្អហួស ស័ក្ដិសម​ក្នុង​ការ​តំណាង​កម្ពុជា​លើ​វេទិកា​បវរកញ្ញា​ធំ​លំដាប់​ពិភពលោក។

តាម​រយៈ​សារ​ដែល ដេនី ក្វាន់ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា «ដឹង​ហើយ​ថា​មក​តាម​ផ្លូវ​ទៅ​តាមច្បាប់ តែ​កូនស្រី​ខ្ញុំ​គាត់​នៅ​ក្មេង​ខ្ចី​ពេក អនាគត​គាត់​នៅ​វែង​ឆ្ងាយ​ណាស់​មិនទាន់​គិត​រឿង​គូរ​ស្រករ​អី​ទេ សុំទោស​ផង​ជំទាវ​បង»។

បើ​ទោះ​ជា​ចង់​ឲ្យ ក៏​អ្នក​គាំទ្រ​ប្រហែល​ជា​មិន​ព្រម​ដែរ។ នៅ​ក្នុង​កន្លែង​បញ្ចេញ​មតិ​ភាគច្រើន ហ្វេន​ក៏​មិន​ចង់​ឲ្យ​នាង​ឆាប់​រៀបការ មាន​គ្រួសារ​ដែរ ម្នាក់​ៗ​ចង់​ឃើញ ល្អហួស ជា​បវរកញ្ញា​លើ​ឆាក​ដ៏​ធំ​ដូចជា Miss Universes និង Miss World ជាដើម។ មួយ​វិញ​ទៀត​អ្នក​គាំទ្រ ក៏​ចង់​ឃើញ ល្អហួស ចូល​ប្រឡូក​ក្នុង​វិស័យ K-pop ដែរ។

គួរ​បញ្ជាក់​ថា ជូរី ល្អហួស មាន​ឈ្មោះ​ពិត  សុខ គីមហ័ង ទើប​តែ​មាន​វ័យ ១៧ ឆ្នាំ​ប៉ុណ្ណោះ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​មាន​ទេពកោសល្យ​សិល្បៈ​គ្រប់​ទម្រង់ មិន​ថា​រាំ ច្រៀង សម្ដែង បុរាណ​សម័យ គឺ​នាង​អាច​ធ្វើ​បាន​យ៉ាង​ស្ទាត់​ជំនាញ៕

រូបភាព​៖FB DennyKvan and Loar Hous



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *