ឌៀប សុហ្វៀរ៉ា បង្ហាញរូបថតកាត ១ សន្លឹក​​ស្អាតខ្លាំង នរណាៗក៏សរសើរ

​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ ឬ​ហៅ​កាត់​ឌីប្លូម ឆ្នាំ ២០២៥ កៀកជិត​មក​ដល់​ហើយ។ ក្នុង​នោះ​តារា​ស្រី និង​ជា​បវរកញ្ញា​វ័យ​ក្មេង​កូន​កាត់​ខ្មែរ-រុស្សី ឌៀប សុហ្វៀរ៉ា ក៏​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ពេញ​ទំហឹង​បំពេញ​ ដើម្បី​តួនាទី​ជា​សិស្ស​​តាម​ក្បួន​ដែលកំណត់​ដោយ​ក្រសួង​អប់រំ​ដូចគ្នា​ផង​ដែរ។

កាលពី​ម្សិលមិញ​នេះ ឌៀប សុហ្វៀរ៉ា បាន​បង្ហោះ​រូបថត​កាត​សិស្ស ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​ថា​ នាង​មើលទៅនៅតែ​ស្រស់​ស្អាត និង​ស្បែក​ភ្លឺ​ថ្លា ស​រលោង ដូច​ពេល​តុបតែង​មុខ​សម្ដែង​​​មុខ​កាមេរ៉ា​ថត​រឿង​ដែរ។ គ្រាន់តែ​រូប​កាត​១សន្លឹក​នោះ មាន​អ្នក​ចុច Like រហូត​ទៅ​ដល់​ជាង ២ ម៉ឺន​នាក់​ឯណោះ។

ទោះ​ជា​រវល់​ការងារ​សិល្បៈ​យ៉ាង​ណា ក៏ សុហ្វៀរ៉ា មិន​បាន​បោះបង់​ការ​សិក្សា​ដែរ ដោយ​ឆ្នាំនេះ​នឹង​បញ្ចប់​ឆាប់​ៗ ក្រោយ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​នា ថ្ងៃ ២៤-២៥ ខែ​កក្កដា ឆ្នាំ ២០២៥ មុខ​មុខ។ តារា​ស្រី​វ័យ ១៥ ឆ្នាំ​បាន​បាន​សរសេរ​សំណេរ​ខ្លី​មួយ ភ្ជាប់​នឹង​រូបថត​កាត​នោះ​ថា “3 ថ្ងៃទៀតអូនដល់ថ្ងៃប្រឡង ឌីប្លូម ហើយបងបងសុំពាក្យជូនពរម្នាក់មួយមកអ៊ុំពូមីង”។

គួរ​បញ្ជាក់​ថា ឌៀប សុហ្វៀរ៉ា ជា​ 2nd Runner Up Little Miss Junior Idol 2023 ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ ថ្ងៃ ៨ ខែ​មករា ឆ្នាំ២០២៣​កន្លេង​ទៅ។ បវរកញ្ញា​ខ្មែរ​កាត់​រុស្សី​រូបនេះ មិន​ត្រឹម​តែ​មាន​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណោះ​ឡើយ នាង​ត្រូវ​បាន​អ្នក​រួម​ការងារ​ជា​ច្រើន​កោតសរសើរ​ការ​ឱនលំទោន​ដល់ រៀមច្បង និង​ឫកពា​ថ្លៃថ្នូរ។ ក្រៅពី​មាន Title ជា​បវរកញ្ញា សុហ្វៀរ៉ា ក៏​ទទួល​ទាំង​ការ​ងារ​ដើរ​ម៉ូដ សម្តែង ថត​ប្រម៉ូត​សម្អាងការ និង​ផលិតផល​ថែរក្សា​សម្រស់​ផ្សេង​ៗ៕

រូបភាព៖ Sofira Deab



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *