ប្រាសាទ ដាវីន ក្លាយជា Universal Woman Cambodia ត្រៀមទៅប្រកួតនៅឌូបៃ

ស្ងាត់​ៗ​តារា​សម្ដែង និង​ម៉ូដែល ប្រាសាទ ដាវីន នឹង​ក្លាយ​ជា​អ្នក​តំណាងកម្ពុជា ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់ Universal Woman នៅ​ទីក្រុងឌូបៃ នា​ចុងខែ​មករា​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេក​ផ្លូវការ Universal Woman Cambodia កាលពី​ ២ ថ្ងៃ​កន្លង​ទៅ។​

ក្នុង​នោះ​សារ​ដែល ​Universal Woman Cambodia បង្ហោះ​បាន​រៀបរាប់​ថា «កាលពីចាប់ពីវិនាទីនេះទៅ 01 ខែ មករា ឆ្នាំ 2023 លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin ) ក្លាយ​ជា Universal Woman Cambodia 🇰🇭 2023 គាត់​នឹង​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​ប្រទេសកម្ពុជា នៅទីក្រុង ឌូបៃ ( Dubai ) ដែល​មាន​ប្រទេស​ចូលរួម៥០ប្រទេស នា​ចុងខែ មករា ឆ្នាំ2023នេះ»។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា​ កម្មវិធី​ស្ដ្រី​ឯក​ចក្រវាល ឬ Universal Woman គឺជា​កម្មវិធី​សម្រាប់​ប្រកួតប្រជែង​សម្រស់ ដែល​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ទាំងឡាយ​ណា​បាន​រៀបការ​រួច ដោយ​កំណត់​អាយុ​ចន្លោះ​ពី ២៥-៤០ ឆ្នាំ ដែល​ចង់​បង្ហាញ​ភាព​ស្រស់​ស្អាត និង​ចង់​ឲ្យ​សារ​សំឡេង​របស់​ពួកគេ។ ព្រឹត្តិការណ៍​នេះ​ដែរ គឺជា​កម្មវិធី​នៃ​សកម្មភាព​ដែល​ផ្ដោត​លើ​តម្លៃ​គ្រួសារ ការ​ផ្សព្វផ្សាយ​វប្បធម៌ចម្រុះ ទេសចរណ៍ និង​ការ​គោរព​ចំពោះ​ស្ត្រី។

បេក្ខនារី​ទាំង​អស់​នឹង​ត្រូវ​​វិនិច្ឆ័យ​ដោយ​អ្នក​ជំនាញ​សម្រស់ និង​អ្នក​ជំនាញ​ផ្នែក​ផ្សេង​ៗ​ទៀត ដើម្បី​ជ្រើសរើស​បេក្ខភាព​ចុងក្រោយ និង​អ្នកឈ្នះ ​ដែល​នារី​រូប​នោះ​គឺជា​ “ឯកអគ្គរដ្ឋទូត” របស់ Universal Woman។ បេក្ខភាព​ចុងក្រោយ​ក៏​នឹង​ត្រូវ​បាន​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត​ពី​សាធារណជន​ផង​ដែរ។

ប្រាសាទ ដាវីន គឺជា​តារា​ម៉ូដែល​ស្រី​មួយ​ដួង ដ៏​មាន​ទេពកោសល្យ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត​បែប​ខ្មែរ​ដែល​កម្ពស់កំព​ខ្ពស់​ស្រឡះ មាន​សម្បុរ​ពណ៌​ទឹក​ឃ្មុំ​​យ៉ាង​ភ្លឺ​ស្អាត។ ជា​សិសេស​ ដាវីន មាន​ចំណេះ​ដឹង​ជ្រៅជ្រះ និង​​តែងតែ​លើក​ទឹកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​មិន​ថា​ជា​ភេទ​អ្វី​ឡើយ ថែម​ទាំង​ព្យាយាម​ឲ្យ​អ្នក​រាល់គ្នា​រស់នៅ​ជា​ខ្លួនឯង ដោយ​មិន​គិត​ពី​ស្តង់ដារ​នៃ​ការ​វាយតម្លៃ​របស់​អ្នក​ដទៃ។ នាង​មាន​កូនស្រី​ម្នាក់ និង​ស្វាមី​ជា​ជនបរទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម