ចិត្ត កញ្ចានា ចែករំលែកវិធី​សម្រកយ៉ាងមានប្រសិទ្ធភាព អស់ ១៣-១៤ គីឡូ

ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា តារាចម្រៀងឯករាជ្យ ចិត្ត កញ្ចនា ធ្លាប់ជាមនុស្សស្រីមានសាច់ទ្រលុកទ្រលន់ ប៉ុន្តែបច្ចុប្បន្ននាងបានសម្រករូបរាងកាយឱ្យមកស្រឡូនស្អាតវិញហើយ។ ថ្មីៗនេះ នាងទើបកែសម្ភស្សលើកខ្ទង់ច្រមុះ ដើម្បីបង្កើនភាពស្រស់ស្អាត និងភាពជឿជាក់សម្រាប់ខ្លួនឯង ធ្វើឱ្យនាងមើលទៅកាន់តែស្រស់ស្អាត ហើយប្លែកខ្លាំងមើលសឹងមិនស្គាល់។

កន្លងមក ម្ចាស់បទ «Doremon ស្នេហ៍» រមែងបង្ហាញសកម្មភាពការហាត់ប្រាណលើបណ្តាញសង្គមជាញឹកញាប់ តែមិនធ្លាប់ទម្លាយឱ្យដឹងពីវិធីសាស្រ្តនៃសម្រកគីឡូដ៏មានប្រសិទ្ធភាពរបស់នាងនោះទេ។ ក្នុងកិច្ចសម្ផាសន៍មួយកាលពីពេលថ្មីៗ ចិត្ត កញ្ចានា ឱ្យដឹងថា នាងស្រកចន្លោះ ១៣-១៤ គីឡូក្រាមឯណោះ បើប្រៀបធៀបពេលដែលនាងធាត់ខ្លាំង កាលអំឡុងឆ្នាំ ២០១៩។ ការស្រកគីឡូយ៉ាងឆាប់រហ័សនេះ មិនមែនជារឿងចៃដន្យទេ តែនាងខំប្រឹងខ្លាំងណាស់ទើបសម្រេចបានលទ្ធផលល្អបែបនេះ។ 

តារាចម្រៀងរូបស្រស់នេះថា ព្រោះកត្តាសុខភាព (ឈឺច្រើន) ធ្វើឱ្យនាងប្តេជ្ញាទៅហាត់ប្រាណ សម្រកគីឡូយ៉ាងដូច្នេះ។ ទៀតសោត ការតាំងចិត្តហាត់ប្រាណ និងការគ្រប់គ្រងរបបអាហារ ជាកត្តាសំខាន់បំផុតក្នុងការសម្រកទម្ងន់ ដូចរូបនាងជាដើម គឺបានផ្លាស់ប្តូររបបអាហារស្ទើរតែទាំងស្រុង ដោយផ្លាស់ពីរបបអាហារធម្មតាមកជាប្រភេទអាហារបែបសាបៗ ដែលមិនមានប្រើប្រាស់គ្រឿងទេសទាល់តែសោះ និងញ៉ាំទឹកឱ្យបានច្រើន។ តែសម្រាប់ការញ៉ាំ គឺ៣ ពេលធម្មតា ដោយពេលព្រឹក ញ៉ាំនំប៉័ងពងស ថ្ងៃត្រង់ ញ៉ាំបាយជាមួយទ្រូងមាន់ ឬត្រី ល្ងាចញ៉ាំ សាច់ជាមួយបន្លែ។ យ៉ាងណាសមិទ្ធផលទទួលបានឆាប់រហ័សបែបនេះ ក៏ដោយសារមានជំនួយពីគ្រូបង្វឹកផងដែរ ដែលនៅរង់ចាំគ្រប់គ្រងរបបអាហាររបស់យើងឱ្យបានជាប់លាប់។

សូមជម្រាបថា កញ្ចនា ធ្លាប់រងការ bully យ៉ាងច្រើនលើរូបរាងកាយរបស់នាង រហូតនាងខ្លាចមិនហ៊ានសូម្បីតែថតរូបរបស់ខ្លួនឯង។ ប៉ុន្តែក្រោយពេលសម្រកអស់ ១៣-១៤ គីឡូ ម្ចាស់ផលិតកម្មវ័យក្មេង​រូប​នោះ មានភាពជឿជាក់លើខ្លួនឯងដែលពីមុនមកមិនធ្លាប់មាន មានសិទ្ធិជ្រើសរើសសម្លៀកបំពាក់ដែលខ្លួនឯងស្រលាញ់មកពាក់ ស្បែកក៏ភ្លឺថ្លា រីឯ កត្តាសុខភាពក៏ត្រឡប់មកល្អដូចធម្មតាវិញ។ ដូច្នេះសម្រាប់អ្នកមានបំណងចង់សម្រកគីឡូ អាចសាកល្បងវិធីសាស្រ្តរបស់ ចិត្ត កញ្ចានា ខាងលើនេះបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ