មិនឈរឱបដៃមើល! តារាល្បីៗចេញមុខអំពាវនាវមហាជន បោះឆ្នោតឱ្យ Miss Grand Cambodia 2022

ការប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធី Miss Grand International 2022 បានបញ្ចប់ទៅដោយរលូនកាលពីយប់មិញនេះ ដោយបេក្ខភាពម្នាក់ៗបានដើរបង្ហាញឈុតតំណាងជាតិរៀងៗខ្លួនដោយភាពជឿជាក់បំផុត។ 

ក្រឡេកមក ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 វិញ នាងបានសាងភាពអស្ចារ្យសម្រាប់ប្រទេសកម្ពុជាលើទេវិកាអន្តរជាតិ ដោយនាងបានដើរបង្ហាញឈុតតំណាងជាតិ ​​​កាហ្វេ​ក្រុង​សែនមនោរម្យ​ភូមិភាគ​ឦសាន ដោយភាពជឿជាក់ និងភាពអង់អាចក្លាហានបំផុត បើទោះបីជាឈុតតំណាងជាតិមួយនេះធ្លាប់បានរងការរិះគន់ និងការមិនពេញចិត្តពីមហាជនយ៉ាងច្រើនសន្ធឹកយ៉ាងណាក្តី។ ប៉ុន្តែដោយសារតែសេចក្តីក្លាហាន និងសមត្ថភាពរបស់នាង បានផ្លាស់ប្តូរការរិះគន់អវិជ្ជមាន ទៅជាការពោលសរសើរយ៉ាងព្រោងព្រាត លើសពីអ្វីដែលគេរំពឹងទុកថានឹងបានឃើញ។

មិនត្រឹមតែធ្វើបានល្អក្នុងការប្រកួតឈុតតំណាងជាតិប៉ុណ្ណោះទេ តែគេកត់សម្គាល់ឃើញថា បេក្ខភាពតំណាងជាតិកម្ពុជាឆ្នាំនេះ ធ្វើបានល្អស្ទើរតែគ្រប់វគ្គប្រកួត សូម្បីសកម្មភាពប្រចាំថ្ងៃក៏នាងធ្វើបានល្អខ្លាំងណាស់ដែរ។

បន្ទាប់ពីឃើញសមត្ថភាពដ៏ខ្លាំងក្លា និងការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដែលកំពុងប្រកួតនៅ ឥណ្ឌូណេស៊ី ធ្វើឲ្យ​តារាល្បីៗមិន​នៅ​ស្ងៀម​ឡើយសូម្បី​តែ​កំពូល​ៗតារា ជួរមុខលំដាប់ប្រទេសផងនោះ បានពួតដៃគ្នាចេញមុខអំពាវនាវមហាជនឱ្យជួយគាំទ្រ Miss Grand Cambodia 2022 តាមរយៈការ vote ឱ្យបានច្រើនកុះករ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពអាចឈានចូលដល់តំណែង Top កំពូលក្នុងកម្មវិធីនេះ។ តោះមកមើលថា តារាល្បីៗណាខ្លះដែលបានចេញមុខអំពាវនាវមហាជនឱ្យជួយគាំទ្រ Miss Grand Cambodia 2022 គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

ក្នុង​នោះ​មាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ និសា ជា វណ្ណរិទ្ធ ណុប បាយ៉ារិទ្ធ ឆឹម សក្កដា រចនា រ៉ាវ៉ាឌី ប៉ែន ភក្ត្រសុធារិទ្ធ។ ចំណែក​សិស្ស​ច្បង​មុន​របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី  គឺ ខ្លឹម ស្រីគា និង ហេង ចន្ថា ក៏​បាន​ចេញ​មុខ​ជួយ ប្រកាស​ឲ្យ​មាន​ការ​ vote ដល់ Miss Grand កម្ពុជា​ឆ្នាំ​នេះ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ