ម្ចាស់សម្អាងការ ណុប ដាណេ បានបង្ហាញពីរូបភាពឈុតពណ៌មាសច្នៃពីហូលខ្មែរ ដែលកំពូលតារារ៉េប វណ្ណដា គ្រងពេលប្រគំតន្ត្រីនៅបារាំង យប់មិញនេះ ពិតជាអស្ចារ្យ ដោយអ្នកច្នៃម៉ូដរូបនោះបញ្ជាក់យ៉ាងច្បាស់ថា ជាការលាយបញ្ចូលគ្នារវាងស្ទីល៍ខ្មែរ និងបារាំង។


សម្រាប់ឈុតដែលត្រូវចេញទៅសម្ដែងនៅក្រៅប្រទេសរបស់តារារ៉េបជួរមុខស្រុកខ្មែរ ម៉ាន់ វណ្ណដា តែងតែទទួលបានការជួយជ្រោមជ្រែងពីហាង ណុប ដាណេ។ ម្ចាស់សម្អាងរូបនេះបានបង្ហាញពីរូបភាពច្រើនសន្លឹករបស់ម្ចាស់បទ «Baby Mama» ដែលបានទៅលឈុត និងរូបខ្លះទៀត ត្រូវបានអ្នកខាងបារាំងផ្ញើមក ពេល វណ្ណដា សម្ដែង។
វណ្ណដា និង ណុប ដាណេ ធ្លាប់បានធ្វើការជាមួយគ្នាជាច្រើនលើកមកហើយឲ្យតែការសម្ដែងធំៗ ទាំងតារារ៉េប ព្រមទាំងម្ចាស់សម្អាងការរូបនេះ តែងសហការគ្នា ដើម្បីធ្វើយ៉ាងណាអាចឲ្យបង្ហាញអ្វីជាខ្មែរនៅលើឆាកតន្រ្តី អត្តសញ្ញាណជាតិ និងលើកមុខមាត់របស់ប្រទេសខ្លួនបានថែមទៀតផង។



បរិយាយពីឈុតដែលរួមបញ្ចូលគ្នារវាងបារាំង និងខ្មែររបស់ វណ្ណដា ដែលជាតុកស៊ីដូ និងមានក្រាវាត់កតូច (tie) និងអាវកាក់ខាងក្នុង ខោ សុទ្ធសឹងតែជាច្នៃឡើងពីផាមួងខ្មែរ ដែលយកចេញពីសូត្រនាងទាំងអស់។ ពិតជាសង្ហា និងត្រូវកាលៈទេសៈ ដោយតារាខ្មែរ ច្រៀងនៅបារាំង
គួរបញ្ជាក់ផងដែរថា កាលពីតារាប្រុសវ័យ ២៨ ឆ្នាំរូបនេះ ឡើងសម្ដែងបិទកម្មវិធីកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង លើកមុនក៏ ណុប ដាណេ បានច្នៃម៉ូដឲ្យផងដែរ។ កាលនោះ ឈុត វណ្ណដា ក៏ត្រូវបានឌីហ្សាញពីហូលខ្មែរដូចគ្នាផងដែរ។ មិនតែប៉ុណ្ណោះ កាលឆ្នាំ ២០២២ ម្ចាស់បទ «J+O» បានឡើងសម្ដែងព្រឹត្តិការណ៍បិទកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការជាមួយលោកតា គង់ ណៃ ក៏ជាការច្នៃពី ណុប ដាណេ សម្អាងការ៕




ឈុតបិទអូឡាំពិករដូវក្ដៅឆ្នាំមុន
រូបភាព៖ Nob Dane SamAngkar























Account
Security
Favourite Content