ម៉ូដែល ឆោម ស៊ីម និងកូនកាត់ខ្មែរ-អង់គ្លេស កានីកា ម្ចាស់ជយលាភី Face of Cambodia 2023

រាត្រីផ្តាច់ព្រ័ត្រកម្មវិធី Face of Cambodia 2023 បានប្រារព្ធឡើងយ៉ាងអធិកអធម នៅផ្សារទំនើប អូឡាំព្យាម៉ល កាលពីល្ងាចម្សិលមិញ ដោយមានការចូលរួមពីបវរកញ្ញា-បុរសឯក និងសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូប ទីបំផុតយើងបានរកឃើញជយលាភី Face of Cambodia 2023 ចំនួន ៦ រូប ក្នុងនោះ ​ឆោម ស៊ីម ដែលគ្រប់គ្នាស្គាល់ថាជាតារាម៉ូដែលអាជីព និងស្រីស្អាតកូនកាត់ខ្មែរ-អង់គ្លេស ​ រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា ជាម្ចាស់ជយលាភីFace of Cambodia 2023 នេះ។ ម៉ូដែលរាងខ្ពស់ស្រឡះ ស៊ីម និង កានីកា នឹងតំណាងឱ្យកម្ពុជាទៅប្រកួតកម្មវិធី Asia Model Festival នៅឯប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងរាត្រីផ្តាច់ព្រ័ត្រដ៏ញាប់ញ័រនោះ ក្រុមហ៊ុន Cambodia International Models (CIM) ក៏បានរៀបចំឱ្យដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងន័យអភិរក្ស និងចង់បង្ហាញឱ្យគ្រប់គ្នាបានស្គាល់បន្ថែមពីទម្រង់នៃសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ហើយក៏មានការដើរម៉ូដសម្លៀកបំពាក់សម័យបង្ហាញពីភាពស៊ីវិល័យផងដែរ។ លើសពីនេះទៅទៀត ក៏មានការដើរបង្ហាញម៉ូដពីតារាម៉ូដែលកុមារ និងម៉ូដែល LGBTQ  ៦០ រូប ​ញ៉ាំងឱ្យរាត្រី​នោះ​អស្ចារ្យ​ថែម​ទៀត។ បវរកញ្ញា-បុរសឯកកម្ពុជា រួមទាំង កញ្ញា Luma ជា Miss Charm 2023 ស្រែក វ៉ាវ គ្រប់ៗគ្នាពេលឃើញតារាម៉ូដែលវ័យក្មេងកម្ពុជាបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដដ៏ប៉ិនប្រសព្វបែបនេះ។

ក្នុងនោះផងដែរ ក្រុមហ៊ុន CIM ក៏បានរៀបចំពិធីបំពាក់ឆៀង និងមកុដជូនដល់បវរកញ្ញាកម្ពុជា​ ៤ រូប ដែលអ្នកទាំង ៤ នឹងទទួលបន្ទុកតំណាងប្រទេសកម្ពុជាចេញទៅប្រកួត​លើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។ បវរកញ្ញារូបស្រស់ដែល CIM បំពាក់ឈៀងផ្លូវការយប់មិញនេះ មានដូចជា កញ្ញា សំណាង អេលីណា Miss International Cambodia 2023, កញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023, កញ្ញា ដាំ សុភ័ក្រស៊ីនឌី Miss Planet Cambodia 2023 និងកញ្ញា សេន ស្រីឡី Miss Cambodia Tourism 2023៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក