កាលពីមួយរយៈមុន តារាស្រីខេប៉ុបល្បី និងជាអតីតសមាជិកក្រុមចម្រៀង IOI គឺ Chungha បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន MNH Entertainment និងបានចូលរួមជាមួយផលិតកម្មរបស់តារាប្រុស Jay Park គឺ More Vision។



យោងតាមប្រភពព័ត៌មានកូរ៉េ Daum គឺ Chungha បានទម្លាយថា៖ ប្រសិបបើឲ្យនាងជ្រើសរើសផលិតកម្មដែលខ្លួនចង់ចូលរួមជាមួយនោះ នាងចង់បានអ្នកដែលអាចពិភាក្សា និងផ្ដល់ដំបូន្មានដល់នាង។ ជាពិសេសពួកគេត្រូវមានការយកចិត្តទុកដាក់ និងខ្វាយខ្វល់ចំពោះនាង។ កំឡុងពេល នោះគឺមានផលិតកម្ម More Vision របស់ តារាប្រុស Jay Park បានទាក់ទងមកនាងច្រើនជាងគេបំផុត។ ផលិតកម្មមួយនេះក៏ជាផលិតកម្មដែលអ្នកគាំទ្ររបស់នាងជាច្រើនចង់ឃើញរូបនាងចូលរួមសហការ។
Chungha បានបន្ដថា៖ កំឡុងពេលដែលនាងត្រូវការអ្នកពិភាក្សា និងផ្ដល់ដំបូន្មានបំផុតតារាប្រុស Jay Park បានទាក់ទងមកនាង និងបន្ដឆ្លើយឆ្លងគ្នា។ ប្រសិនបើគ្មានតារាប្រុស Jay Park ទេ ពេលនេះនាងប្រហែលជាទៅរៀនបន្ដនៅឯបរទេសបាត់ទៅហើយ។


Chungha បានបន្ថែមថា៖ នាងមានការហត់នឿយចិត្ត ស្រេ្ដសចំពោះការងារ និងមិនស្រួលចិត្តផងដែរទើបសម្រចចិត្តចង់ទៅឈប់ពីសិល្បៈ ទៅសិក្សានៅបរទេសវិញ។ នាងចាប់ផ្ដើមមានអារម្មណ៍មិនល្អ ខណៈគ្រប់គ្នាគ្មាននរណាខ្វាយខ្វល់ពីរូបនាង និងចង់ចាកចេញពីប្រទេសកូរ៉េខាងត្បូង។
បើតាមការបញ្ជាក់របស់តារាស្រី Chungha បន្ទាប់ពីចាកចេញពីផលិតកម្ម MNH Entertainment រូបនាងមិនអាចប្រើប្រាស់គណីអ៊ីនស្ដាក្រាមរបស់ខ្លួនដែលមានអ្នកចុចតាមដានជាង ៥ លាននាក់ សូម្បីតែឈ្មោះរបស់អ្នកគាំទ្រ (fandom) របស់នាងក៏មិនអាចប្រើប្រាស់បាន នាងត្រូវបង្កើតឈ្មោះថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន។ មូលហេតុនេះ ក៏ជាមូលហេតុមួយក្នុងចំណោមដទៃទៀតធ្វើឲ្យនាងស្រ្ដេសខ្លាំង រហូតដល់លែងចង់វិលត្រឡប់ចូលសិល្បៈ៕
























Account
Security
Favourite Content