មិនបញ្ចេញបទចម្រៀងច្រើនឆ្នាំ តែ G-Dragon នៅគ្រងតំណែងតារាខេប៉ុបមានទ្រព្យសម្បត្ដិច្រើនរាប់សិបលានដុល្លារ

មួយរយៈចុងក្រោយនេះ តារាចម្រៀងខេប៉ុបល្បី G-Dragon បានបន្ដក្លាយជាប្រធានបទរបស់មហាជនលើបណ្ដាញសង្គមដោយសារតែការជាប់សង្ស័យរឿងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ បន្ទាប់ពីស្ថិតក្រោមការស៊ើបអង្កេត និងពិនិត្យរកសារធាតុញៀនក្នុងខ្លួនរបស់លោក ជាលទ្ធផលគឺអវិជ្ជមាន ខណៈគ្មានភស្ដុតាងគ្រប់គ្រាន់ណាមួយបញ្ជាក់ថារូបលោកបានប្រើប្រាស់គ្រឿងញៀនឡើយ។ ជាមួយគ្នាដែរ លោកកាន់តែមានភាពល្បីល្បាញ និងទទួលការគាំទ្រពីអ្នកគាំទ្ររាប់លាននាក់ពីជុំវិញពិភពលោក។

យោងតាមប្រភពព័ត៌មានកូរ៉េ តារាប្រុសរូបនេះបានទិញផ្ទះនៅជាន់ទី ១៣ នៅ Warner Cheongdam ដែលជាតំបន់ផ្ទះដ៏ថ្លៃ និងប្រណិតមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រៅពីនេះ លោកក៏មានផ្ទះចំនួនពីរទៀតដែលស្ថិតនៅតំបន់ Galleria Foret និងតំបន់ Nine One Hannam។​ ផ្ទះទាំងបីនេះត្រូវបានគេរាយការណ៍ថាមានតម្លៃសរុបចូលគ្នាប្រមាណ ៥៦ ពាន់លានវ៉ុន ឬប្រហាក់ប្រហែល ៤៣ លានដុល្លារអាមេរិក។

មិនទាន់អស់នៅឡើយ G-Dragon យោងតាមប្រភពព័ត៌មាន Kbizoom លោកក៏ជាអ្នកលេងម៉ូតរថយន្ដ និងម៉ូតូផងដែរ។ ឡានម៉ាក Rolls Royce Ghost របស់លោកគឺមានតម្លៃ ៦០០ ០០០ ដុល្លារអាមេរិក រថយន្ដ Bentley Continental GT មានតម្លៃ ២៥០ ០០០ ដុល្លារអាមេរិក រថយន្ដ Black McLaren 650s Coupe មានតម្លៃប្រហែល ២៦០ ០០០ ដុល្លារអាមេរិក រថយន្ដ White Lamborghini Aventador មានតម្លៃ ៥២០ ០០០ ដុល្លារអាមេរិក និង រថយន្ដ Black Lamborghini Aventador LP700-4 តម្លៃ ៤៣៥ ០០០ ដុល្លារអាមេរិក។ លោកត្រូវបានគេប៉ាន់ប្រមាណមានទ្រព្យសម្បត្ដិលើសពី ៦០ លានដុល្លារអាមេរិក។

ជាមួយគ្នាដែរ អវត្ដមានរបស់លោកពីវិស័យខេប៉ុបជាច្រើនឆ្នាំ​ក្នុងនាមជាតារាចម្រៀងទោលចាប់តាំងពីឆ្នាំ ២០១៧ ធ្វើឲ្យលោកត្រូវបានគេចាត់ទុកជាតារាដ៏មានឥទ្ធិពលម្នាក់ទោះជាមិនបង្ហាញសកម្មភាពក៏នៅតែមានទ្រព្យសម្បត្ដិច្រើនហូរហៀរនៅក្នុងដៃ។ ក្នុងនោះលោកជាប់ចំណាត់ថា្នក់លេខ ៤ ជាតារាខេប៉ុបមានទ្រព្យសម្បត្ដិច្រើនជាងគេ។

គួរបញ្ជាក់ផងដែរ កាលពីដើមឆ្នាំ ២០២៣G-Dragon បានទម្លាយថាខ្លួនកំពុងធ្វើការលើអាល់ប៊ុមថ្មីរបស់ខ្លួន និងអាចបញ្ចេញក្នុងពេលខាងមុខឆាប់ៗ។ លោកបន្ថែមថា ឆ្នាំ ២០២៣ ជាឆ្នាំមួយដែលលោកខិតខំប្រឹងប្រែងខ្លាំងដើម្បីនាំអ្វីដែលថ្មីមកជូនអ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ