Chow Yunfat ជាតារាប្រុសជើងចាស់ហុងកុងម្នាក់ ដែលសមត្ថភាពក្នុងការសម្ដែងធ្វើឲ្យលោកក្លាយជាតារាដ៏លេចធ្លោឮ។ ទោះមានវ័យច្រើន រហូត ៧០ ឆ្នាំហើយក្ដី ក៏លោកនៅតែទទួលបានការគាំទ្រ និងតែងក្លាយជាប្រធានបទត្រូវគេលើកមកនិយាយជារឿយៗ។


ថ្មីៗ នេះ មហាជន និងអ្នកគាំទ្រជាច្រើន បង្ហាញក្ដីព្រួយបារម្ភ ក្រោយឃើញភាពខុសប្រក្រតីលើរាងកាយរបស់លោក។ តារាប្រុស Chow Yunfat បានបង្ហាញខ្លួនក្នុងតំបន់សួនច្បារ ChaoYang ក្នុងទីក្រុង ប៉េកាំង ដើម្បីរត់ហាត់ប្រាណ។ ភាពលេចធ្លោរបស់លោក បានទាក់ទាញមនុស្សជាច្រើននៅក្នុងតំបន់នោះ ស្របពេលដែលអ្នកគាំទ្រខ្លះក៏ឆ្លៀតសុំរូបលោក ថតរូបជួបជុំគ្នា។
អ្វីដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ខ្លាំងនោះ គឺដុំពកច្រើនកន្លែងដែលលេចនៅលើដៃ និងជើងរបស់លោក វាហាក់ដូចជាលោកមានអាការៈហើមសាច់ ឡើងដុំៗ។ ប្រភពព័ត៌មានចិន Guangming បានលើកឡើងថា វាជាដុំសាច់លើរាងកាយ ដោយសារលោកមានបញ្ហាសសៃដៃ និងជើង។





ទោះជាយ៉ាងណាក្ដី បញ្ហាសុខភាពរបស់តារាប្រុស Chow Yunfat ត្រូវបានរាយការណ៍ថាមិនមានជាបញ្ហាអ្វីចោទខ្លាំងនោះទេ វ័យរបស់លោកជួបបញ្ហាសុខភាពវាជារឿងធម្មតា ខណៈលោកជ្រើសរស់នៅសាមញ្ញមិនខ្វល់ពីអ្វីទាំងអស់។ បើទោះជាមានវ័យកាន់តែចាស់ លោកនៅតែមានកម្លាំងក្នុងការរត់ហាត់ប្រាណនៅតាមតំបន់ភ្នំជាប្រចាំ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយតារាប្រុសរូបនេះបានជ្រើសរស់នៅយ៉ាងសាមញ្ញបំផុតតាមដែលអាចធ្វើបាន ជាប្រចាំរាល់ពេលធ្វើដំណើរទៅណាមកណា លោកតែងជ្រើសយកការជិះឡានក្រុងធម្មតា ឬជិះកង់។ លោកធ្លាប់ត្រូវគេប្រទះឃើញដើរទិញសម្លៀកបំពាក់ដែលបញ្ចុះតម្លៃ និងតែងចំណាយពេលរស់នៅជាមួយធម្មជាតិ។ លោកធ្លាប់បានលើកឡើងថា លោកធ្វើអ្វីដែលធ្វើឲ្យលោកសប្បាយចិត្ដ គឺមិនបានផ្គាប់ចិត្ដនរណាឡើយ៕

























Account
Security
Favourite Content