ធ្មេញបើកៗតារាចម្រៀង ចំរើន សុភ័ក្រ និងស្វាមី ជិតបានឃើញមុខទាយាទដំបូងហើយ ដោយពេលនេះកូនក្នុងផ្ទៃរបស់នាងអាយុ ៧ ខែ ប៉ុន្តែអ្នកម៉ាក់រូបស្រស់នេះពូកែតុបតែងខ្លួនខ្លាំងណាស់ បើមិនប្រាប់មិនដឹងថា នាងកំពុងមានផ្ទៃពោះនោះឡើយ។
ស្របពេលកំពុងពពោះ ៧ ខែ ម្ចាស់បទ «អូនលែងសំខាន់ហើយមែនទេ» នៅតែកាន់ម៉ៃក្រូហ្វូនស្រែកច្រៀងតាមកម្មវិធី Concert ចុងសប្តាហ៍ និង Concert តាមបណ្តាខេត្ត សូម្បីកម្មវិធីផ្សេងៗ រួមទាំងការច្រៀងតាមរោងការក៏នាងនៅតែលេចវត្តមានដូចដើម។

សុភ័ក្រ តុបតែងខ្លួនយ៉ាងស៊ីវិល័យស័ក្តិសមឈ្មោះជាអ្នកម្តាយសម័យថ្មីខ្លាំងមែនទែន ដោយនាងបានជ្រើសរើសរ៉ូបរលុងប្លែកៗមកស្លៀកពាក់ឡើងច្រៀង ដែលរ៉ូបទាំងនោះមិនត្រឹមធ្វើឱ្យនាងស្រស់ស្អាតខ្លាំងប៉ុណ្ណោះទេ ថែមទាំងជួយបិទបាំងផ្ទៃពោះនាងជិតឈឹងតែម្តង។
ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាសរសើរតារាចម្រៀងរូបនេះមិនដាច់ពីមាត់ឡើយ ដែលអ្នកម៉ាក់រូបនេះអាចថែទាំសម្រស់បានយ៉ាងល្អ រីឯសំឡេងក៏នៅតែពីរោះមិនប្រួលប្រែលឡើយ។






គួររំឮកផងដែរថា ចំរើន សុភ័ក្រ បានសម្រេចចិត្តលាភាពនៅលីវរបស់នាង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នំា ២០២៣។ ប្រមាណ១ សប្តាហ៍ក្រោយរៀបការ តារាចម្រៀងរូបស្រស់នេះបានប្រកាសដំណឹងមានផ្ទៃពោះទាយាទដំបូង ធ្វើឱ្យហ្វេនៗនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង តែយ៉ាងណានាងនៅតែទទួលបានពាក្យអបអរសាទរយ៉ាងច្រើនពីមនុស្សជុំវិញខ្លួន៕

























Account
Security
Favourite Content