មិនធម្មតា! Tao ចែកកាដូជារថយន្តម្ដង ៣០ គ្រឿងដល់អ្នកគាំទ្រ ក្រោយ Follower ឡើងហួសការរំពឹងទុក

តារា​ចម្រៀងនិងសម្ដែងចិន Huang Zitao ឬអ្នកគាំទ្រខេប៉ុបធ្លាប់ស្គាល់ថា Tao អតីតសមាជិកក្រុម EXO បាន​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​អំណោយ​រថយន្ត​អគ្គិសនី​ចំនួន ៣០ គ្រឿង​ដល់​អ្នក​គាំទ្រ​បន្ទាប់​ពី​គណនី Weibo របស់លោកមាន​អ្នក​ Follow លើស ១៥ លាន​នាក់។

យោងតាមសារព័ត៌មានចិន QQ បានរាយការណ៍កាលពីថ្មីៗនេះថា តារាប្រុសត្រកូល Huang រូបនេះបានបង្ហាញថារថយន្តនីមួយៗមានតម្លៃ ១២៣ ៨០០ យន់ (១៦ ៨៨០ ដុល្លារ) ។ ក្នុងចំណោមរថយន្តទាំង ៣០ នោះ រថយន្ត ១០ គ្រឿងត្រូវបានបរិច្ចាគទៅមូលនិធិស្ត្រី និងកុមារនៅខេត្ត Zhejiang ខណៈ ២០ គ្រឿងទៀតត្រូវបានចែកដល់អ្នកគាំទ្រតាមរយៈការជ្រើសរើសដោយចៃដន្យក្នុងកំលុងពេល live របស់លោក។

ទោះយ៉ាងណា Huang Zitao ក៏​បាន​បញ្ជាក់ដែរ​ថា រថយន្ត​ចំនួន ១៥ គ្រឿង​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ម៉ាក​យីហោដែលលោកបានសហការ ខណៈ​ដែល​ ១៥ គ្រឿង​ទៀតគឺជាការចំណាយផ្ទាល់ខ្លួនរបស់លោក។

ឆ្លើយតបនឹងការរិះគន់ពីអ្នក​គាំទ្រ​មួយ​ចំនួនដែល​បាន​សម្ដែង​ការ​ខក​ចិត្ត​ដែល​រថយន្ត​ទាំង​នោះ​មិន​មែន​ជា​រថយន្ត​ប្រណីត Huang Zitao បាននិយាយថា “វាមិនអីទេ ប្រសិនបើអ្នកមិនចង់បានវា នៅមានមនុស្សជាច្រើនដែលចង់បាន។ នេះគឺជាកាដូចេញពីចិត្តខ្ញុំទាំងស្រុង” ។

បកត្រលប់ថយក្រោយវិញ ក្នុងកំលុងពេល Live នៅលើ Weibo កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ Huang Zitao បានសន្យាថានឹងផ្តល់អំណោយជារថយន្តក្នុងស្រុកចំនួន ១០ គ្រឿង ប្រសិនបើអ្នកតាមដានគណនីរបស់លោកឈានដល់ចំនួន ១៥ លាននាក់។ បន្ទាប់ពីការប្រកាសនេះ ចំនួនអ្នកតាមដានរបស់លោកបានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់លើស ៤០ លាននាក់។ តារាប្រុសរូបនេះបាន​ចែករំលែក​ថា៖ “គំនិត​នេះ​ ​ខ្ញុំនឹកឃើញ​ដោយ​ចៃដន្យ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថាទទួលបាន​ការ​ចាប់​អារម្មណ៍ និង​ការ​សាទរ​ដ៏​លើសលប់​ពី​អ្នក​រាល់​គ្នា​ឡើយ”។

បច្ចុប្បន្នអាយុ ៣២ឆ្នាំ Huang Zitao ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុមខេប៉ុប EXO របស់ SM Entertainment ក្នុងឆ្នាំ ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយលើកឡើងពីហេតុផលសុខភាព ហើយក៏បានវិលត្រលប់ទៅប្រទេសចិនវិញ។

កាសែត South China Morning Post បានរាយការណ៍ថា Zitao បានទទួលមរតកទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារ បន្ទាប់ពីឪពុករបស់លោក Huang Zhongdong បានទទួលមរណភាពកាលពីឆ្នាំ២០២០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *