ផលិតតែប្រភេទរឿងដដែលៗ​ វិស័យរឿងភាគចិនត្រូវគេរិះគន់ខ្លាំង

ជាការពិតណាស់ដោយសារតែជាប្រទេសមហាអំណាចមួយដូច្នេះគ្រប់វិស័យក្នុងប្រទេសចិនគឺមានភាពរីកចម្រើនជាខ្លាំង។ ស្របពេលជាមួយគ្នានេះវិស័យរឿងភាគក៏ត្រូវបានគេចាត់ចូលចំណោមអ្នកខ្លាំងលើពិភពលោកដែលផលិតរឿងមានគុណភាព។ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយរឿងភាគរបស់ប្រទេសចិនហាក់ធ្លាក់ចុះមិនសូវមានអ្នកគាំទ្រដូចពីមុនដោយសារអ្នកដឹកនាំនិងក្រុមផលិតរឿងងប់ងុលនឹងប្រភេទរឿងរ៉ូមែនទិចបែបគួរឲ្យស្រឡាញ់ ដែលធ្វើឲ្យអ្នកទស្សនាហាក់មិនបានទទួលអ្វីថ្មីឡើយពោលគឺបរិយាកាសដដែលៗ។

ជាក់ស្ដែងរឿងភាគជាច្រើននាពេលបច្ចុប្បន្នត្រូវបានផលិតឡើងនិងដកស្រង់ចេញពីប្រលោមលោកស្នេហា រីឯអត្ថន័យអប់រំដែលបង្កប់ក្នុងរឿងក៏មិនសូវជាមានច្រើន ដោយរឿងនីមួយៗ ហាក់ហួសចេញទិដ្ឋភាពពិតពេកដូចជាតួប្រុសអ្នកមានលំដាប់ប្រទេស ឬជាម្ចាស់ក្រុមហ៊ុនដ៏ធំមកលង់ស្នេហ៍នឹងនារីក្រីក្រម្នាក់។ លើសពីនេះតួអង្គខ្លះហាក់ល្អហួសពេកសឹងតែមិនចេះខឹងសោះដែលគ្រប់គ្នាមើលដឹងថាគ្មានមនុស្សពិតដូច្នេះលើលោកទេ ពោលគឺកុហកបោកប្រាស់លើសការពិត។

ការផលិតវិញគឺត្រូវបានមហាជនជាច្រើនចាប់កំហុសព្រោះសិក្សាមិនទាន់យល់ច្បាស់ក៏ចេះតែផលិតចេញមកដែលមើលទៅឆ្គងខ្លាំងដូចជាតួប្រុសជាដុកទ័រវះកាត់ប៉ុន្ដែសូម្បីកាន់កាំបិតវះកាត់មិនត្រូវជ្រុងផង។ សូម្បីតែប្រភេទថ្នាំក៏រៀបរាប់ពីឈ្មោះ របៀបប្រើប្រាស់មិនត្រឹមត្រូវដែលជាហេតុនាំឲ្យប៉ះពាល់និងមានគ្រោះថ្នាក់ផ្សេងៗដល់អ្នកទស្សនា ខណៈរឿងផ្សេងទៀតដែលតួឯកស្រីជានារីក្លាហានចេះវិជ្ជាគុណខ្លាំងប៉ុន្ដែកាន់ដាវឬអាវុធសឹងតែមិនជាប់ ហើយរូបរាងតូចស្ដើងស្ទើខ្យលបក់ប៉ើង។

មិនតែប៉ុណ្ណោះរឿងភាគខ្លះថតវគ្គអត់ប្រយោជន៍ជាច្រើនដែលដាក់ចូលទៅខូចគុណភាពរឿងលើសដើមគ្មានប្រទាក់ក្រឡាគ្នា ដោយមូលហេតុព្រោះដើម្បីចង់បន្ថែមឈុតឆាកដល់តារាល្បីៗដែលមានអ្នកគាំទ្រច្រើន ពោលគឺបំពេញចិត្តអ្នកគាំទ្រងប់ងុល។ បែបនេះហើយទើបរឿងមួយចំនួនខ្លីសោះប៉ុន្ដែអូសបន្លាយឡើងដល់ ៣០ ទៅ ៤០ ភាគដែរ។

បណ្ដាអ្នកគាំទ្រជាច្រើនមិនថាតែក្នុងប្រទេសឬក្រៅប្រទេសសុទ្ធសឹងតែបញ្ចេញមតិរិះគន់ដើម្បីស្ថាបនាជាច្រើនថា​ ប្រសិនបើប្រទេសចិននៅតែបន្ដផលិតរឿងបែបនេះទៀតនឹងធ្វើឲ្យអ្នកគាំទ្ររត់ចោលអស់ជាមិនខាន។ ជាពិសេសប្រជាជន និងក្មេងៗជំនាន់ក្រោយរបស់ប្រទេសចិនច្បាស់ជាមិនទទួលបានអ្វីទាំងអស់បន្ទាប់ពីទស្សនារឿងប្រទេសកំណើតរបស់ខ្លួនផលិត ហើយមនុស្សកាន់តែខ្ជិលក្នុងការគិតនិងចេះតែស្រមើស្រមៃរឿងខុសពីការពិត។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានផ្សព្វផ្សាយនៃប្រទេសចិន (NRTA) ក៏កំពុងពិចារណាក្នុងការហាមឃាត់ចាក់ផ្សាយប្រភេទរឿងណាដែលដកស្រង់ចេញពីប្រលោមលោករ៉ូមែនទិចដែលគ្មានអត្ថន័យនិងខ្លឹមសារច្បាស់លាស់ផងដែរ ដើម្បីពង្រឹងគុណភាពរឿងភាគចិននិងកាត់បន្ថយរឿងណាដែលផ្ដោតតែលើស្នេហាជ្រុលហួសពេក។

ថ្វីបើគុណភាពរឿងភាគហាក់ធ្លាក់ចុះខ្លាំងប៉ុន្ដែភាពយន្ដរបស់ប្រទេសមួយនេះនៅតែមានភាពខ្លាំងក្លាទាំងបច្ចេកទេសថតនិងការសម្ដែង។ ជាពិសេសខ្សែភាពយន្ត “The Battle At Lake ChangJin” ចេញចុងឆ្នាំ ២០២១ អាចរកចំណូលបានរហូតដល់ជិត ១ ពាន់លានដុល្លារអាមេរិកឯណោះ ខណៈវិស័យគំនូរជីវចល (Animation) ចាប់ផ្ដើមងើបឡើងនឹងកំពុងប្រកួតប្រជែងខ្លាំងជាមួយប្រទេសធំៗដូចជា ជប៉ុន និងអាមេរិក។

បើទោះជាអ្នកចំណូលថ្មីក្នុងការផលិត Animation ប៉ុន្ដែប្រទេសចិនបានផលិតចេញនូវរឿងមានគុណភាពជាច្រើនដូចជា “NeZha 2019” អាចរកចំណូលបានជាង ៧០០ លានដុល្លារ “Jiang Ziya” អាចរកចំណូលបាន ២៤៣ លានដុល្លារ “White Snake”, “Green Snake”, “Legend of Hei”, “Nezha:Reborn” និងផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ