គ្រាន់ច្រៀងចប់ភ្លាម ឆន សុវណ្ណារាជ ទិញនំខេកមក surprise ពេជ្រ សោភា ភ្លែត!

ទី​បំផុត​ ឆន​ សុវណ្ណា​រាជ ​surprise​ ម្ចាស់​ខួប​បាន​សម្រេច​។​ គ្រាន់​តែ​ច្រៀង​ចប់​​ភ្លាម​បុរស​សង្ហា​​ខ្នង​ក្រាស់​ស្មា​បើក​​ ពូ​​ រាជ​ បាន​ឆ្លៀត​មក surprise​ ខួប​កំណើត​​អ្នក​នាង​ ពេជ្រ​ សោភា​​ ទាំង​យប់​តែ​ម្ដង​។

តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ លោក ​ឆន​ សុវណ្ណា​រាជ ​ធ្វើ​ឱ្យ​ហ្វេន​ៗ​ច្រណែន​ហើយ​ព្រោះ​គ្រាន់​តែ​ច្រៀង​ចប់​ភ្លាម​​លោក​ចេញ​មក ​surprise ​ខួប​​​​កំណើតអ្នក​នាង​​ ពេជ្រ​ សោភា​​​ ទាំង​យប់​​។​ ម្ចាស់​បទ ​«កុំ​ជឿ​មនុស្ស​ស្រវឹង​» ​រូប​នេះ​បាន​បង្ហាញ​វត្តមាន​ជាមួយ​នំ​ខួប​យ៉ាង​ស្រស់​ស្អាត​​​ដោយ​មាន​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ «SP» ​ដែល​មាន​ន័យ​ថា​ សោភា ​ឈ្មោះ​របស់​ម្ចាស់​ខួប​​ ពេជ្រ​ សោភា ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​តារា​ចម្រៀង​​នៅ​ក្នុង​រស្មី​ហង្ស​មាស​​​។​​ ជាមួយ​ការ​ surprise ​ដ៏​ភ្ញាក់​ផ្អើល​ពី​លោក ​ឆន​ សុវណ្ណា​រាជ ​អ្នក​នាង​ពេជ្រ​សោភា​ក៏​បាន​បញ្ចេញ​រូប​ភាព​ជា​ច្រើន​សន្លឹក​ភ្ជាប់​ជាមួយ​ខេបសិន​ថា ​៖​«អរគុណ​មិត្ត​ត​ជាតិ​សម្រាប់​នំ​កាល​ពី​យប់​មិញ​ ឆ្លៀត​ណាស់​យប់​មិញ​ច្រៀង​នៅ​តាកែវ​ហើយ​ គ្រាន់​តែ​ច្រៀង​ចប់​មក​ភ្លាម ​​​09/06/11 រហូត 09/06/24​»​។​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា​ នា​ថ្ងៃ​ទី ​០៩​ ខែ​ មិថុនា ​ឆ្នាំ ​២០២៤​ ជា​ថ្ងៃ​កំណើត​របស់​តារា​ចម្រៀង​​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​អ្នក​នាង ​ពេជ្រ​ សោភា។​​​​​​ ក្នុងថ្ងៃកំណើតដ៏ពិសេស តារា​ចម្រៀង​ដែល​មាន​សន្ទុះ​ប្រជាប្រិយ​ភាព​មិន​ចេះ​សាប​សូន្យ​​រូប​នេះ​​ទទួល​បាន​ការ​ជូន​ពរ​ជា​ហូរហែ​ពី​សំណាក់​មិត្ត​ភក្តិ​រួម​អាជីព ​សិល្បករ​​ និង​ហ្វេន​ៗ​អ្នក​គាំទ្រ​ជា​ច្រើន​​ក្នុង​បណ្ដាញ​សង្គម​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​