ឆ្នាំនេះ ចិត្ត កញ្ចនា ក្លាយជាសិល្បករកម្ពុជាដែលទៅចូលរួមកម្មវិធីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង គឺ ROUND FESTIVAL។ ម្ចាស់បទ «អ្នកដទៃ» បានបង្ហាញពីដំណឹងល្អនេះដល់អ្នកគាំទ្រ និងមិត្តរួមអាជីព ហើយក៏ទទួលបានការសរសើរ និងថានាងពិតជាស័ក្តិសមនឹងការឡើងសម្ដែងនៅទីនោះ។


ចិត្ត កញ្ចនា បានបង្ហោះរូបភាព និង caption ថា “ជំរាបសួរ ROUND FESTIVAL ប្រទេសកូរ៉េ! នាងខ្ញុំ ចិត្ត កញ្ចនា មកពីប្រទេស កម្ពុជាអបអរសាទរដល់ខ្លួនឯង ដែលត្រូវបានជ្រើសរើសជាសិល្បករ តំណាងប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងនៅមហោស្រព អន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ 2024 សូមពាក្យជូនពរម្នាក់មួយម៉ាត់បានទេ កញ្ចនា ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានជើងទៅសម្តែងនៅឆាកមហោស្រពដ៏ធំប្រចាំឆ្នាំនៅប្រទេសកូរ៉េ”។
មិនត្រឹមតែសាមីខ្លួនទេឡើយដែលរីករាយជាមួយសមិទ្ធផលមួយនេះ មិត្តភ័ក្តិ មិត្តរួមអាជីព និងអ្នកគាំទ្រសុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយ និងគិតថានាងពិតជាមិនធ្វើឲ្យហ្វេនខកបំណងឡើយ។ សម្រាប់កាលឆ្នាំមុន អ្នកនាង មាស សុខសោភា, Nevrmind BAND និងគ្រូតន្រ្តី សូរ ស្រណោះ ជាអ្នកតំណាងឲ្យសិល្បករកម្ពុជាចូលរួមកម្មវិធី ROUND FESTIVAL នៅឥណ្ឌូណេស៊ី។
ROUND FESTIVAL គឺជាកម្មវិធីមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ «ASEAN-ROK MUSIC FESTIVAL» (ROUND FESTIVAL 2023)។ ឆ្នាំនេះមានការចូលរួមសម្ដែងពីសំណាក់តារាកូរ៉េ Touched ជាក្រុមតន្រ្តីរ៉ុក ដែលមានសមាជិក ៤ នាក់របស់កូរ៉េខាងត្បូង និងទៅអាស៊ានមានកម្ពុជា, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី និងប្រ៊ុយណេ៕




























Account
Security
Favourite Content