យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Kong Chanrotha របស់តារាចម្រៀង គង់ ចន្ទ័រដ្ឋា កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានសម្តែងការអបអរសាទរដល់ពិធីករល្បីឈ្មោះបោះសំឡេង ជា វិបុល ដែលលោកត្រូវបានតែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង។
ក្រៅពីតារាចម្រៀង គង់ ចន្ទ័រដ្ឋា ក៏មានតារាសម្តែង និងជាតារាកំប្លែងស្ងួត ម៉ាដូណា ក៏បានបង្ហោះសារអបអរសាទរលោក ជា វិបុល ផងដែរ។




យ៉ាងណាមិញ មកទល់ពេលនេះ លោក ជា វិបុល និងភរិយា គង់ សុជាតិ នៅមិនទាន់ចេញមុខបង្ហោះដំណឹងជាសាធារណៈនៅឡើយទេ ខណៈសិល្បករ-សិល្បការនី អ្នកជុំវិញខ្លួនជាច្រើនបានចេញមកអបអរពិធីកររូបនេះយ៉ាងព្រោងព្រាតតែម្តង៕

























Account
Security
Favourite Content