មិនថារូបសម្រស់ ឋានៈ ចំណេះដឹង អាកប្បកិរិយាដ៏ថ្លៃថ្នូររបស់ព្រះនាងតូច ជេនណា តែងត្រូវមហាជនកោតសរសើរ ស័ក្ដិសមជាបេក្ខភាពបវរកញ្ញា និងជំរុញទ្រង់ឲ្យចូលរួមប្រកួតក្នុងកម្មវិធីប្រជែងសម្រស់ ដើម្បីក្លាយជាអ្នកតំណាងកម្ពុជាលើឆាកអន្តរជាតិ។

បើទោះជាមានការលើកឡើងបែបនេះច្រើនក្ដី តែទ្រង់មិនទាន់បានឆ្លើយផ្ដល់ចម្លើយទាក់ទងនឹងយោបល់ដែលឲ្យសែរាជវង្សអង្គនោះចូលប្រកួតក្នុងកម្មវិធីសម្រស់ឬក៏មិនចូលនោះទេ។ បើទោះជាមិនទាន់បញ្ជាក់ច្បាស់ពីបញ្ហានេះ តែគ្រប់ពេលចូលរួមកម្មវិធីធំៗជាសែរាជវង្សដែលប្រឡូកក្នុងវិស័យសិល្បៈរូបនេះ គ្រងឈុតដែលមើលទៅទ្រង់ស្អាត ដូចបវរកញ្ញាអ៊ីចឹងដែរ។
ថ្មីៗនេះទៀតសោតព្រះនាងតូច បានចូលរួមកម្មវិធី Mini Miss Cambodia 2023,Little Miss Cambodia 2023, Miss Preteen Cambodia 2023 និង Miss Teen International Cambodia 2023 នាវគ្គផ្ដាច់ព្រ័ត្រ ក្នុងនាមជាភ្ញៀវកិត្តិយស តែសម្រស់ទ្រង់បែរជាលេចធ្លោដូចបេក្ខភាពប្រលងទៅវិញ។ ក្រោយចូលរួមកម្មវិធីនោះបានមួយថ្ងៃ ទ្រង់ក៏បានចូលរួមកម្មវិធីសម្ពោធទូរស័ព្ទក្នុងនាម ជាភ្ញៀវកិត្តិយស និងចូលរួមច្រៀងចម្រៀងនៅក្នុងកម្មវិធី “សម្ពោធជាផ្លូវការ 𝗢𝗣𝗣𝗢 𝗥𝗲𝗻𝗼𝟏𝟎 𝗦𝗲𝗿𝗶𝗲𝘀 𝟱𝗚 ” នៅថ្ងៃទី 06 ខែសីហា ឆ្នាំ2023 ។ ទ្រង់នៅតែជាចំណុចកណ្ដាលដែលធ្វើឲ្យអ្នកចូលរួមទាំងអស់ ចោលក្រសែភ្នែកទៅចាប់អារម្មណ៍វត្តមានទ្រង់។
តោះមកមើលឈុតដែលគ្រង ស្រស់ស្អាតដូចបវរកញ្ញា៖

































































Account
Security
Favourite Content