ពេជ្រ សោភា បង្ហោះរូប សាន ស្រីឡៃ ធ្វើឱ្យហ្វេននឹកស្រណោះគ្រប់គ្នា

គេនៅចាំបានថា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ សាន ស្រីឡៃ ដែលជាកូនក្រុមរបស់តារាចម្រៀង ពេជ្រ សោភា ត្រូវបានខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន ដែលខ្មាន់កាំភ្លើងនោះ ត្រូវសមត្ថកិច្ចអះអាងថា ជាអតីតប្ដីរបស់ សាន ស្រីឡៃ ដែលជាមន្ដ្រីម្នាក់ឈ្មោះ ជ័យ រិន។ រឹតតែរន្ធត់ ក្រោយបាញ់សម្លាប់ប្រពន្ធ ខ្មាន់កំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងពីតាមក្រោយផងដែរ។

អំពើឃាតកម្ម​បាញ់សម្លាប់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សាន ស្រីឡៃបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ចង្កោមសិល្បៈខ្មែរ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ ការស្លាប់របស់តារាចម្រៀងរូបនេះ ធ្វើឱ្យហ្វេនៗរន្ធត់ចិត្តជាខ្លាំង និងសោកស្តាយសមត្ថភាព ទេពកោសល្យនាងគ្រប់ៗគ្នា ព្រោះ ស្រីឡៃ ជាតារាចម្រៀងដ៏មានទឹកដមម្នាក់ ដោយនាងបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំចិត្ត។

ទោះរំលងទៅច្រើនឆ្នាំ តែគ្រូបង្វឹករបស់ ស្រីឡៃ គឺតារាចម្រៀង ពេជ្រ សោភា បង្ហោះរូបថតអតីតកូនក្រុមរបស់នាង ព្រមជាមួយសំណេរបង្ហាញ​សារក្រៀមក្រំរៀបរាប់ក្តីនឹករលឹកទៅកាន់កូនក្រុមរូបនោះយ៉ាងដូច្នេះថា៖ «ហេតុអីប៉ុន្មានថ្ងៃនេះនឹកខ្លាំងនេះ មនុស្សល្អរបស់បងអើយ ទៅដល់កន្លែងណាហើយ ទៅទាំងមិនបានត្រៀមខ្លួន ស្អប់ណាត់ជួបបង សន្យាថា១០នាទីទៀតដល់ផ្ទះអ្នកគ្រូហើយ តែ១០នាទីពិតមែន គឺទៅបាត់ហើយ ដឹងទេគេគ្រប់គ្នានឹក»។ 

មិនត្រឹមរូបថតបង្ហាញក្តីនឹករលឹក មេក្រុមរូបនេះថែមទាំងបង្ហោះវីដេអូខ្លីៗពីសំឡេងដែល ស្រីឡៃ ធ្លាប់ឆាតលេងជាមួយនាង ធ្វើឱ្យហ្វេនរឹតតែនឹកស្រណោះតារាស្រីរូបនេះខ្លាំងឡើង។

គ្រាន់តែម្ចាស់បទ «នារីល្ងីល្ងើស្មោះស្នេហ៍» បង្ហោះបែបនេះភ្លាម ហ្វេនៗជាច្រើនរបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ សាន ស្រីឡៃ បាននាំគ្នាសម្រុកចូល​មក Comment មតិយោបល់ផ្សេងៗ ដែលភាគច្រើនសុទ្ធតែងបង្ហាញក្តីនឹករលឹកដល់តារាចម្រៀងស្រីដែលអភព្វ ត្រូវប្តីបាញ់សម្លាប់រូបនេះ។ ចំណែក អ្នកខ្លះទៀតបានលើកឡើងថា ប្រសិនបើ សាន ស្រីឡៃ នៅមានជីវិតដល់សព្វថ្ងៃ កេរ្តិ៍ឈ្មោះនាងពិតជាល្បីល្បាញជាក់ជាមិនខាន ព្រោះនាងមានទាំងសមត្ថភាព រូបសម្រស់ និងសំឡេងពីរោះរណ្តំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម