ជីវិតស្ទើរធ្លាក់ដល់សូន្យ តែឥឡូវតួប្រុសរឿង F4 រស់នៅយ៉ាងមានសុភមង្គលក្រោយរៀបការសាងគ្រួសារ

Kim HyunJoong ជាតារាចម្រៀង និងតារាសម្ដែងល្បីម្នាក់ ជាពិសេសលោកទទួលបានការគាំទ្រខ្លាំងនៅពេលសម្ដែងក្នុងរឿង F4 របស់ប្រទេសកូរ៉េ។ ប៉ុន្ដែជីវិតរបស់លោកចាប់ផ្ដើមធ្លាក់ដុនដាប និងស្ទើរមើលមិនឃើញពន្លឺថ្ងៃក្រោយមានរឿងអាស្រូវជាមួយអតីតសង្សារ និងជាបន្ដបន្ទាប់លោកបានសាងកំហុសឆ្គងធ្វើឱ្យទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន។

ក្នុងឆ្នាំ ២០១៤ លោក និងអតីតមិត្ដស្រីបានក្លាយជាប្រធានបទក្ដៅគគុក ដោយសារលោកត្រូវបានមិត្ដស្រីប្ដឹងពីបទប្រើប្រាស់អំពើហិង្សាវាយធ្វើបាបរូបរាងកាយរបស់នាង។ លោកក៏បានចេញមុខទទួលស្គាល់ថា វាជារឿងពិតប៉ុន្ដែលោកមិនមានបំណងនោះទេ វាជាឧបទ្ទវហេតុ។ ក្នុងឆ្នាំ ២០១៥ លោកក៏ចាប់ផ្ដើមមានរឿងអាស្រូវម្ដងទៀតដោយសារតែមិត្ដស្រីរបស់លោកបានទម្លាយថា រូបនាងមានផ្ទៃពោះ ខណៈលោក Kim HyunJoong ជាឳពុកមិនទទួលខុសត្រូវ។ រូបនាងថែមទាំងបានលើកឡើងថា ដោយសារតែលោក Kim HyunJoong បានវាយធ្វើបាបនាងទើបនាងត្រូវរលូតកូនទៀត។​ លោកត្រូវបានអតីតមិត្ដស្រីទារសំណងប្រមាណជាង ១ លានដុល្លារអាមេរិកសម្រាប់រឿងដែលបានកើតឡើង។ ជាចុងក្រោយ លោកក៏ត្រូវពិន័យប្រាក់ប្រមាណជាង ៣០០០ ដុល្លារអាមេរិក សម្រាប់ការប្រើប្រាស់អំពើហិង្សា។ ប៉ុន្ដែអតីតមិត្ដស្រីរបស់លោកនៅតែបន្ដប្ដឹងផ្ដល់ទាមទារសំណង។

ក្នុងឆ្នាំ ២០១៧ រូបលោកក៏ត្រូវមហាជនរិះគន់សារជាថ្មីក្រោយបើកបរពេលស្រវឹងស្រា និងព្យាយាមនិយាយកុហកដើម្បីរួចខ្លួន។ ជាលទ្ធផលលោកត្រូវបានដកហូតប័ណ្ណបើកបរ និងពិន័យប្រាក់ប្រមាណ ១៥០០ ដុល្លារអាមេរិក។ រឿងអាស្រូវទាំងនេះធ្វើឱ្យលោកឈរជើងស្ទើរលែងជាប់ក្នុងវិថីសិល្បៈ។

រហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីប្ដឹងផ្ដល់គ្នាអស់រយៈពេល ៥ ឆ្នាំ តុលាការកូរ៉េខាងត្បូងបានច្រានចោលការប្ដឹងទាមទារសំណងរបស់អតីតមិត្ដស្រីតារាប្រុស  Kim HyunJoong។ ដោយលើកឡើងថា មិនមានភស្ដុតាងច្បាស់លាស់ និងឱ្យរូបនាងសងសំណងប្រមាណ ៧ ម៉ឺនដុល្លារអាមេរិក ពីបទបង្ខូចកេរ្ដិ៍ឈ្មោះរបស់តារាប្រុស Kim HyunJoong។

ក្នុងបទសម្ភាសន៍តារាប្រុស Kim Hyun Joong បានលើកឡើងថា រឿងដែលបានកើតឡើងប្រៀបដូចជាសុបិនអាក្រក់។ វាធ្វើឱ្យលោកមិនអាចរស់នៅសុខស្រួលបានទេ។ ជីវិតរបស់លោកទើបតែមានពន្លឺឡើងវិញនៅពេលដែលលោកបានជួបភរិយារបស់លោកប៉ុណ្ណោះ។

គួររំឭកថា ក្នុងឆ្នាំ ២០២២ តារាប្រុស  Kim Hyun Joong បានប្រកាសថា លោកបានរៀបការជាមួយមិត្ដស្រីដំបូងរបស់លោក។ អ្នកទាំងពីរបានជួបត្រូវរូវគ្នាបន្ទាប់ពីបែកគ្នាអស់ជាង ១១ ឆ្នាំ លោកបានលើកឡើងថា ជួបភរិយារបស់លោកជារឿងល្អមួយដែលបានកើតឡើងក្នុងជីវិតរបស់លោក។

បន្ទាប់ពីរៀបការរួចលោក និងភរិយាទទួលបានចំណងដៃកូនប្រុសម្នាក់។ កាលពីថ្មីៗ នេះដែរ លោកបានបង្ហាញខ្លួនជាមួយភរិយា និងកូនប្រុស ក្នុងពិធីខួបកំណើតរបស់កូនប្រុសលោក។ លោកបានបញ្ចេញស្នាមញញឹមយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារ។ មួយរយៈចុងក្រោយ លោកក៏បានចេញដើរកម្សាន្ដតាមប្រទេសនានាដូចជារៀតណាម ដែលបង្ហាញឱ្យឃើញថាជីវិតរបស់លោកមានភាពប្រសើរជាងមុន និងលែងមានរឿងអាស្រូវរស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារ។

បើក្រឡេកមកមើលពីអាជីពជាអ្នកសិល្បៈវិញ ក្រោយបាត់មុខអស់មួយរយៈធំព្រោះរឿងអាស្រូវ លោកក៏ត្រឡប់មកវិញជាមួយអាល់ប៊ុមចម្រៀងថ្មី  “My Sun”។ លោកថែមទាំងមានបំណងវិលត្រឡប់មកសម្ដែងរឿងវិញផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​