មហាជន សរសើរ ជា វណ្ណារិទ្ធ មិនរើសការងារ ទំនេរពីសិល្បៈទៅផ្សារដឹកម្ជូរលក់ធម្មតា

រូបភាព​ប៉ុន្មាន​សន្លឹក​របស់​ពិធី​ករ​ប្រុស ជា វណ្ណារិទ្ធ បាន​ធ្វើឲ្យ​មហាជន​ស្ងើចសរសើរ​លោក​ដែល​​ជា​តារា ប៉ុន្តែ​មិន​បាន​រើសអើង ឬ​ប្រកាន់​ការងារ​ឡើយ ឲ្យតែ​ទំនេរ​ដឹង​តែ​ជួយ​ការងារ​​រកស៊ី​ប្រពន្ធតាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កាលពី​ម្សិលមិញ តារា​សម្ដែង និង​ជា​ពិធី​ករ​ដ៏​មាន​ប្រជាប្រិយភាព​បាន​បង្ហោះ​រូបភាព​ជិះ​ម៉ូតូ​ទៅ​ដឹក​ផ្លែឈើ​ពី​ផ្សារ​ មក​ទុក​លក់​នៅ​ផ្ទះ​ជាមួយ​ប្រពន្ធ។ ក្រៅពី​មាន​អាជីព​ជា​អ្នក​សិល្បៈ វណ្ណារិទ្ធ ក៏​មាន​ជំនាញ​បែប​គ្រួសារ​នៅផ្ទះ​ដែល​មាន​ភរិយា​អ្នកនាង Bella ជា​អ្នក​មើល​ការ​ខុសត្រូវ​ផ្ទាល់ ដោយ​ស្វាមី​ចេះ​យល់​ទុក្ខធុរៈ ទើប​ដំណើរ​ការ​អាជីវកម្ម​គ្រួសារ​ទៅ​ដោយ​រលូន​មិន​មើល​បំណាំគ្នា​។

នរណា​ៗ​ក៏​សរសើរ​ថា សុភាព មូល្យា ហៅ Bella ថា​ជា​មនុស្ស​ស្រី​ដែល​មាន​សំណាង​បំផុត មិន​ត្រឹម​បាន​ប្ដី​ជា​តារា​ល្បី មាន​ឈ្មោះ​បោះ​សំឡេង រូបរាង​ស្រស់​សង្ហា និង​ជា​ប៉ា​ៗ​ល្អ​របស់​កូនទេ កិច្ចការ​ផ្ទះ​ក៏​ធ្វើ​បាន​មួយ​ចប់​ដូច​គ្នា។ អ្វីដែល​មហាជន និង​សូម្បី​តែ​អ្នក​សិល្បៈ​គ្នា​ឯង ក៏​អត់ទ្រាំ​មិន​សរសើរ​មិន​បាន​នោះ ​ពិធី​ករ​ប្រុស​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន មិន​ចេះ​ដើរលេង​យប់​ព្រលប់​ឡើយ ពោល​ឲ្យតែ​ចប់​ការងារ លោក​នឹង​ប្រញាប់​ត្រឡប់​មក​ផ្ទះ​ជួយ​ការងារ​នៅ​ផ្ទះ​បន្ត។

ជា​រឿយៗ​តួឯក​ប្រុស​ក្នុង​រឿង “អ្នកនាងម្ចាស់ឡឺកឺ​” បង្ហាញ​សកម្មភាព Live លក់​ម្ជូរ,ឆ្លាក់​អក្សរ, ចិត​ផ្លែ​ឈើ ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​ផ្លែ​ឈ្លើ,លើក ឬ​ដឹក​អង្ករ​ឲ្យ​ភ្ញៀវ ​​រៀបចំ​អីវ៉ាន់​ផ្សេង​ៗ និង​ការងារ​ជាច្រើន​ទៀត​នៅ​ផ្ទះ ក៏​ដូចជា​ហាង​។ វណ្ណារិទ្ធ មិន​ដែល​គិត​ប្រកាន់​ការងារ​ឡើយ ពោល​ព្យាយាម​ធ្វើឲ្យ​យ៉ាង​ណាកុំឲ្យ Bella ដែល​ជា​ភរិយា​ពិបាក​ប៉ុណ្ណោះ។ នេះ​ជា​សម្ដី​ដែល​លោក​ធ្លាប់​និយាយ​កន្លង​មក។

បើ​ទោះ​ជា វណ្ណារិទ្ធិ ​​តែង​បង្ហាញ​ពី​​ជា​ការងារ​ប្រចាំ​របស់​ខ្លួន​ក៏​ពិតមែន តែ​រូបភាព​ម្សិលមិញ ពិតជា​ធ្វើឲ្យ​គេ​ជ្រួតជ្រាប​ពីលោក កាន់តែ​ច្រើន រហូត​សូម្បី​តែ​អ្នក​រួម​អាជីព​ដូច​គ្នាជាច្រើន​បាន​ចូល​មក​បញ្ចេញ​មតិ​សរសើរ​លោក​​តែងតែ​ហ៊ាន​ធ្វើ​រឿង​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​​ខ្លះ​មិន​ហ៊ាន​ធ្វើ ដើម្បី​គ្រួសារ តែ វណ្ណារិទ្ធិ ជា​តារា​ល្បី​មួយ​រូប ​មិន​ខ្មាស អៀន ហើយ​ហ៊ាន​បង្ហាញ​ឲ្យ​គេ​ដឹង​ទៀត។

ត្រឹម​ពេល​មួយ​ថ្ងៃ​រូបភាព និង​វីដេអូ​ដែល ជា សុវណ្ណារិទ្ធិ បង្ហោះ​ទទួល​បាន​ពាក្យ​សរសើរ​ល្អ​ៗ​ពី​អ្នក​គាំទ្រ ដូចជា​មិត្ត​សិល្បៈ។ មក​ដល់​ពេល​នេះ​អ្នក Like មាន​ជាង ១១K អ្នក cmt ជាង ៥០០ នាក់ និង Share ក្បែរ ៥K៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក