អ្នកបង្កើតមាតិកា ផ្នែកថែរក្សាសម្រស់ និងតុបតែងមុខ ជា ស្រីនា បានរំលឹកទៅគ្រា ៧ ឆ្នាំមុន នៃការចាប់ផ្ដើមអាជីពមួយនេះ។ ថ្ងៃនេះជាខួប ៧ ឆ្នាំនៃការធ្វើវីដេអូផាត់មុខខ្លួនឯងដោយឆ្លងកាត់រឿងរ៉ាវជាច្រើនមានទាំងល្អ និងមិនល្អ។


ម្ចាស់ផលិតផល We Young បានរៀបរាប់យ៉ាងវែងអន្លាយមកថា ថ្ងៃនេះ៧ ឆ្នាំមុនមានក្មេងស្រីម្នាក់ សម្រេចចិត្តថាលែងខ្វល់ពីអ្នកណាគិតអីលែងខ្លាចការរិះគន់ និងលែងស្ដាប់សំឡេងក្នុងចិត្តដែលប្រាប់នាងថែមទៀតផង។
ស្រីនា បានចាប់ផ្ដើមអាជីព ជាអ្នកផលិតមាតិកា Make up នោះ កាលពីឆ្នាំ ២០១៨ មកទល់ពេលនេះ ៧ ឆ្នាំហើយ ដោយចាប់ផ្ដើមឡើងដោយលើកកាមេរ៉ាមួយ ហ៊ានថតវីដេអូដំបូង ហ៊ានផុសវាចេញ ហ៊ានបើកទ្វារតូចមួយឲ្យពិភពលោកឮសំឡេងរបស់នាង។

កូនស្រីច្បងរបស់ថៅកែហាងប្រណិតនារី បានបន្ថែមជាចុងក្រោយថា ៧ ឆ្នាំនេះ នាងនៅតែរៀនសូត្រ នៅតែឲ្យខ្លួនឯងមានការរីកចម្រើន និងនៅតែអរគុណខ្លួនឯង ដែលបានហ៊ានចាប់កាមេរ៉ាឡើងនៅថ្ងៃមួយនោះ ទាំងមិនទាន់ដឹងអ្វីទាំងអស់ក្រៅពីក្ដីស្រលាញ់បើមិនមានភាពក្លាហាននៅពេលនោះ ជីវិតខ្ញុំប្រហែលខុសពីពេលនេះឆ្ងាយណាស់។
គួរបញ្ជាក់ថា ចាប់តាំងពី ជា ស្រីនា បានបង្ហោះវីដេអូដំបូងធ្វើឲ្យនាងមានការគាំទ្រខ្លាំងបាត់ទៅហើយ ដោយសារតែនាងកូនស្រីម្ចាស់ហាងកាត់ដេរដ៏ល្បីស្រាប់ ហើយក៏មានអត្តចរិតល្អ នរណាក៏ស្រលាញ់ចូលចិត្ត ពិសេសនាងទទួលបានការអប់រំល្អ ចេះឱនលំទោន គោរពចាស់ទុំ។


ជា ស្រីនា ក៏ជាសិស្សឆ្នើមជាប់និទ្ទេស A ឆ្នាំសិក្សា ២០១៧-២០១៨ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយទៅទទួលសញ្ញាបត្រដល់អាមេរិកពីសកលវិទ្យាល័យ Arizona កាលពីឆ្នាំ ២០២២។ ក្នុងវ័យ ២៦ ឆ្នាំ នាងត្រូវបានមហាជនសរសើរជាក្មេងស្រីជោគជ័យទាំងការសិក្សា ការងារ អាជីវកម្ម រូបសម្រស់ និងជីវិតគ្រួសារ៕




រូបភាព៖ Srey Nea Nea និង Nara Wedding























Account
Security
Favourite Content