ឃើញរូបដំបូងអ្នកគាំទ្រផ្ញាក់ផ្អើល ស្មានតែប្រដាប់ពិនិត្យទឹកនោម និងក្រដាសលទ្ធផលអេកូបង្ហាញថាមានផ្ទៃពោះ គឺជា ស្រីនា ការពិតគឺជាម្ដាយរបស់ ស្រីនា ទៅវិញទេ។ នេះក៏ជារឿងដ៏ភ្ញាក់ផ្អើលនឹកស្មានមិនដល់ រហូតសមាជិកម្នាក់ៗក្នុងគ្រួសារចំហមាត់គ្រប់គ្នា។


ជាដំណឹងដ៏រីករាយនៅក្នុងគ្រួសារ ជា ស្រីនា បានចែករំលែករឿងអ្នកម្ដាយមានផ្ទៃពោះលើបណ្ដាញសង្គម រហូតទទួលមានមតិយោបល់ជាច្រើនចំពោះរូបភាព និងវីដេអូនៃការប្រកាសលទ្ធផលផ្ទៃពោះរបស់អ្នកស្រី ថន ធីនី។ ជារឿយៗម្ចាស់សម្អាងការដ៏ធំប្រណិតនារី តែងទន្ទឹងរង់ចាំ ចង់ពចៅ ដែលជាកូនរបស់ ស្រីនា និង ហេង វិសាល តែពេលបន្តិចទៀតនេះ បានពចៅកូនខ្លួនឯងវិញម្ដង។
ម្នាក់ៗបានចូលទៅអបអរ ស្រីនា ដែលបានប្អូនពៅម្នាក់ទៀតហើយ ដែលជាស្រី។ មិនតែប៉ុណ្ណោះអ្នកគាំទ្រខ្លះចំអន់ប្អូនប្រុសតែម្នាក់របស់ ស្រីនា ថាលែងមានសិទ្ធិជាកូនពៅតទៅទៀតហើយ។ ចំណែក ស្រីនា ផ្ទាល់នៅមិនអស់ចិត្ត ហើយឆ្លៀតសួរទៅកាន់ម្ដាយថា បើនាងមានកូន កូននាង និងលេងជាមួយកូនម្ដាយនាង ឬយ៉ាងណា ហើយអ្នកបង្កើតមាតិការូបនោះ បន្ថែមថា បើនាងមានកូន កូននាង និងក្លាយជាមិត្តភ័ក្ដិជាមួយកូនម្ដាយនាង។
គ្រួសារ ស្រីនា ម្នាក់ៗពិតជាសប្បាយរីករាយ និងរំភើបខ្លាំងជាមួយកាដូរដ៏មានតម្លៃកាត់ថ្លៃពុំបាននេះ។ អ្នកគាំទ្រក៏បានរង់ចាំនូវដំណឹងល្អពី ស្រីនា និង វិសាល ផ្ទាល់ដែរ៕




រូបភាព៖ Meng Ny























Account
Security
Favourite Content