ជា សុជាតិ ក្លាយជាឪពុកគេ សប្បាយចិត្តញញឹមបិទមាត់មិនជិត

ទីបំផុត​ការ​ទន្ទឹង​រង់ចាំ​ជាង ៩ ខែ​របស់​តារា​ចម្រៀង​ប្រុស ជា សុជាតិ ត្រូវ​បាន​បញ្ចប់​ហើយ ក្រោយ​ភរិយា​សំណព្វ​ចិត្ត​ផ្ដល់​កំណើត​ដល់ទារក​ប្រុស​គួរឲ្យស្រលាញ់ និងប្រកបដោយ​​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន។

មុន​ពេល​ភរិយា​សម្រាល ម្ចាស់​បទ «ឱកាស​ទី​២» បាន​បង្ហាញ​ពី​អារម្មណ៍​រសាប់រសល់​នៅ​មិន​ស្ងៀម ខណៈ​អ្នកនាង រឹម លក្ម្សី មក​ដល់​មន្ទីរពេទ្យ​ហើយ​នោះ។ សុជាតិ បាន​បង្ហោះ​សំណេរ​ថា “ត្រៀម​ៗៗ . . . អារម្មណ៍​មួយ​នេះ​ពិត​ជា​មិន​ខុស​ពី​គេ​ថា​ “លឺ​គេ​និយាយ មិន​ស្មើ​បាន​ជួប​ផ្ទាល់” រំភើប​ផង​ ភ័យ​ផង​ អរ​ផង​ ក្ដុកក្ដួល​ខ្លាំង​ណាស់​ សូម​ឲ្យ​ម៉ាក់​ៗ និង​កូន​ប៉ា​មាន​សុខភាពល្អ​ សម្រាល​បាន​ជោគជ័យ​យ៉ាង​រលូន​ និង​សុខ​សុវត្ថិភាព”។

ក្រោយ​ភរិយា​សម្រាល​កូន​ប្រុស​រួច​ហើយ​នោះ សមាជិក​ក្រុម ក្មេងខ្មែរ រូបនេះ បាន​បង្ហោះ​រូបភាព​១​សន្លឹក ដែល​មើល​ទៅ​មាន​ភាព​កក់ក្ដៅ​ខ្លាំង និង​មាន​សុភមង្គលខ្លាំង​ក្នុង​គ្រួសារ ព្រោះ​សមាជិក​ថ្មី​បាន​ចូល​មក​ដល់ ដែល​នាំ​ឲ្យ​ពិភពលោក​កាន់តែ​ស្រស់​បំព្រង។

មិន​ខុស​ពី​ស្វាមី ជា សុជាតិ អ្នកនាង រឹម លក្ម្សី បាន​ចែករំលែក​រូបភាព​ដ៏​សែន​មាន​ន័យ​របស់​ក្រុម​គ្រួសារ​តូច ក្រោយ​ក្លាយ​ជា​ម្ដាយ​គេ​លើក​ដំបូង។ តាម​រយៈ​រូបភាព​ដែល សុជាតិ និង​ភរិយា​បង្ហាញ​ឲ្យ​ឃើញ​កូន​ប្រុស​ថ្លោស គួរ​ឲ្យក្នាញ់ និង​គួរឲ្យ​ថ្នាក់ថ្នម​ជា​ទី​បំផុត សូម្បី​តែ​អ្នក​សិល្បៈ​ក៏​បាន​ចូលរួម​បញ្ចេញ​មតិ​អបអរសាទរ ដល់​អ្នក​ម្ដាយ​ឪពុក​ថ្មោងថ្មី​ទាំង​២។

គួរបញ្ជាក់ថា មង្គលការរបស់ សុជាតិ និង រឹម លក្ម្សី បានរៀបចំឡើងកាលពីថ្ងៃ ២៤-២៥ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ដែល រឹម លក្ម្សី ​ ក៏ជា Manager ផ្ទាល់​របស់ សុជាតិ និង​ក្រុម​ ក្មេងខ្មែរ ផង​ដែរ៕

រូបភាព៖ Socheat Chea និង Rim Laksmey



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *