កាន់តែកៀកថ្ងៃចេញទៅប្រកួត ជា ចារ៉ានី កាន់តែពង្រឹងរឿងម៉្យាង!

ហ្វេនៗ អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ពិតជ្រាបច្បាស់ហើយថាស្រីស្រស់សោភា កញ្ញា ជា ចារ៉ានី ម្ចាស់មកុដ Miss Cambodia 2021 និងជា Miss International Cambodia 2022 បានកំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី​ Miss International 2022 នៅប្រទេសជប៉ុន នាខែមីនា ខាងមុខនេះ។ ការប្រកួតកម្មវិធី​ Miss International 2022 ជាភារកិច្ចដ៏សំខាន់ ដែលនាងនឹងត្រូវតំណាងឱ្យជាតិ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស លើវេទិកាអន្តរជាតិដ៏ធំ ដែលមានបេក្ខភាពមកពីជុំវិញពិភពលោក។

ក្រឡេកមកមើលការត្រៀមខ្លួនរបស់កញ្ញា ជា ចារ៉ានី វិញនោះ កញ្ញាបានឱ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចហើយ ដោយបានកំពុងហាត់សមការងារជារៀងរាល់ថ្ងៃ ទាំងការដើរ ការនិយាយ និងចំណុចជាច្រើនទៀត។ តែមានរឿងម៉្យាង ដែលនៅតែជាក្តីកង្វល់ និងត្រូវតែពង្រឹងឱ្យខ្លាំងជាងនេះ គឺវគ្គឆ្លើយសំនួរនៅមុខគណៈកម្មការ ដែលវគ្គនេះត្រូវគេដឹងថាជាដំណាក់កាលលំបាកបំផុតសម្រាប់បេក្ខភាពប្រកួត មិនថាកម្មវិធីណាមួយនោះទេ។ ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថ្មីៗនេះ ជា ចារ៉ានី ថា ពេលនេះនាងខំរៀនភាសាបន្ថែម និងខិតខំស្វែងយល់ពីរៀបលើកដាក់សំឡេង។ នាងជឿជាក់ថា ការហ្វឹកហាត់ច្រើន នឹងធ្វើឱ្យយើងទម្លាប់ និងសាំ ស្រណុកក្នុងការអនុវត្តពេលប្រកួត។

ក្រៅពីក្លាយខ្លួនជាបវរកញ្ញាដូចក្តីសុបន្តិហើយនោះ ជា ចារ៉ានី មានក្តីស្រម៉ៃចង់ក្លាយជាពិធីការិនីម្នាក់លេចធ្លោដូចរៀមច្បងមុនៗដែរ ព្រោះនាងមានការពេញចិត្ត និងអាជីពមួយនេះណាស់។ ដើម្បីបំពេញក្តីស្រមៃដ៏ធំនេះ គេឃើញស្រីស្រស់រូបនេះ ចាប់ផ្តើមលេចមុខធ្វើពិធីការិនីតាមកម្មវិធីមួយចំនួន ជាបណ្តើរៗហើយ ជាក់ស្តែងដូចជាការប្រកួត Miss Queen Cambodia 2022 ជាដើម។ 

សូមជម្រាបថា កញ្ញាឯក​អន្តរជាតិ​​កម្ពុជា​ប្រចាំឆ្នាំ ២០២១ កញ្ញា ជា ចារ៉ានី បានបញ្ចប់​​ការសិក្សា​​កម្រិត​បរិ​ញ្ញា​ប​ត្រ ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ និង​អតីត​ជា​ជយលាភី​រង​ទី​១ ក្នុង​កម្មវិធី​ «​ធីតា​ឯក​សង្ក្រាន្ត​» រដូវ​កាល​ទី​២។​ មិនតែប៉ុណ្ណោះ នាងក៏ជាអតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​កម្រិត​ម​ត្តេ​យ្យ និង​បឋម នៅ​សាលា​អន្តរជាតិ ​យូ​អេស​អេ កាលពី​នៅ​ខេត្តបាត់ដំបង ថែមទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក