នៅក្នុងពិធីកាត់នំមង្គលការរបស់តារាចម្រៀងស្រីរបស់ ហង្ស មាស ចំរើន សុភ័ក្រ កូនក្រមុំរំភើបចិត្តឡើងស្រក់ទឹកភ្នែក ដោយកូនកំលោះគឺជាអ្នករៀបចំឡើងរឿងភ្ញាក់ផ្អើលមួយ។ ដោយកូនកំលោះ ថុន ច័ន្ទមុន្នី និងមិត្តភ័ក្តទាំងសងខាងដែលជាសិស្សសាលាភូមិន្ទវិចិត្រសិល្បៈ រៀបចំការសម្ដែងរបាំមួយ ទើបធ្វើឲ្យ ចំរើន សុភ័ក្រ ទប់ចិត្តមិនបាន។


កូនក្រមុំស្រក់ទឹកភ្នែក ដោយសារ កូនកំលោះ Surprise ឲ្យមិត្ត និងជាភ្ញៀវមកចូលរួមក្នុងវិធីមង្គលការលាក់ទុកភ្លេង និងឧបករណ៍រាំរបាំគោះអង្រែ ហើយនៅពេលឡើងឆាក អ្នករបាំបានចូលទីកន្លែងរៀងខ្លួន ហើយរាំកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមស្នូរទះដៃ និងការសរសើរដែលចេះលើកយករបាំបុរាណខ្មែរមកថែរក្សា និងរាំលេងក្នុងពិធីមង្គលការបែបនេះ ពិតជាគំនិតថ្មី និងជួយលើកស្ទួយរមតកដូតាដែលបន្សល់ទុកឲ្យ។
បើយោងតាមការបង្ហោះវីដេអូរបស់ ជា វណ្ណរិទ្ធ សម្ភាសន៍អ្នកដែលចូលរួមបានឲ្យដឹងថា នោះជាគំនិតរបស់កូនកំលោះផ្ទាល់ ដែលសូម្បីភ្ញៀវទីនោះក៏រំភើប ចង់ស្រក់ទឹកភ្នែកដែរ។ សម្រាប់តារាចម្រៀងស្រី ចំរើន សុភ័ក្រ នាងគឺជានាដការិនី និងជាសិស្សសាលាវិចិត្រសិល្បៈ ដូចនេះនាងតែងបង្ហាញសកម្មភាពលើកយករបាំខ្មែរមកបំផុសគំនិតថែរក្សារបស់ដូនតានេះជានិច្ច។


សម្រាប់ឧបករណ៍ភ្លេងបុរាណត្រូវបានលាក់ទុករួចជាស្រេចក្នុងសាលកម្មវិធី រង់ចាំឱកាសល្អមកដល់ ភ្ញៀវ ដែលត្រូវជាសម្ដែងបានចូលកាន់តាមកន្លែងរៀងខ្លួន និងរាំលេង ញ៉ាំងបរិយាកាសកាន់តែអ៊ូអរ។ ភ្ញៀវ និងជាមិត្តរបស់កូនកំលោះកូនក្រមុំអ្នកខ្លះច្រៀង អ្នកខ្លះរាំ អ្នកទៀតខ្លះលេងភ្លេងតាមជំនាញរៀងខ្លួន ហើយអ្នកទាំងនោះសុទ្ធសឹងជាអ្នកអាជីព។
ភ្ញៀវដទៃដែលបានឃើញហើយ ក៏ចូលរួមទះដៃ និងច្រៀងបន្ទរ ព្រមទាំងរាំលេងតាមក្រុមអ្នកសម្ដែង។ រហូតអ្នកខ្លះថារោងមង្គលការនេះពោរពេញដោយអ្នកថែរក្សាមរតកដូនតា ដូចនេះហើយ ទើបអាចទស្សនាមានរបាំបុរាណខ្មែរដ៏ល្អបាន៕





























Account
Security
Favourite Content