ជំនួសតំណែង Kim Soo Hyun ថ្ងៃមុន ថ្ងៃនេះ Cha Eun Woo ត្រូវបានដកចេញពីពាណិជ្ជកម្ម ខណៈរឿងអាស្រូវគេចពន្ធ ១៣.៧ លានដុល្លារ កំពុងផ្ទុះ

សមាជិកក្រុម ASTRO និងជាតារាសម្តែង Cha Eun Woo កំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកត្រូវបានតម្រូវឱ្យបង់ពន្ធលើប្រាក់ចំណូលបន្ថែមជាង ២០ ពាន់លានវ៉ុន (ប្រហែល ១៣,៧ លានដុល្លារអាមេរិក) ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទគេចពន្ធ។

យោងតាមសារព័ត៌មាន OSEN នៅថ្ងៃទី ២៣ ខែមករា ធនាគារ Shinhan Bank បានប្តូរវីដេអូ និងការបង្ហោះទាំងអស់ដែលមានវត្តមាន Cha Eun Woo នៅលើឆានែល YouTube ផ្លូវការ និងគណនីបណ្តាញសង្គមរបស់ខ្លួនទៅជា “ឯកជន” (Private)។ មាតិកាទាំងនោះបច្ចុប្បន្នបង្ហាញសារថា “វីដេអូនេះមិនអាចមើលបានទេ” ឬ “នេះគឺជាវីដេអូឯកជន” ដែលធ្វើឱ្យសាធារណជនមិនអាចចូលមើលបាន។ ទោះបីជាធនាគារមិនទាន់បានប្រកាសជាផ្លូវការអំពីមូលហេតុនៃ ការលុបវីដេអូ និងរូបភាពទាំងនេះក៏ដោយ ប៉ុន្តែសកម្មភាពនេះបានកើតឡើងភ្លាមៗបន្ទាប់ពី Cha Eun Woo ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវគេចពន្ធ ដែលធ្វើឱ្យមនុស្សជាច្រើនជឿថាការសម្រេចចិត្តនេះរងឥទ្ធិពលពីជម្លោះខាងលើ។ គួរកត់សម្គាល់ថា ធនាគារ Shinhan ពីមុនបានផ្លាស់ប្ដូររូបភាពតារាសម្ដែង Kim Soo Hyun ដោយជ្រើសយក Cha Eun Woo ជាម៉ូដែលផ្សព្វផ្សាយជំនួសវិញខណៈពេលមានរឿងអាស្រូវពាក់ព័ន្ធ Kim Sae Ron។

ដោយឡែក យោងតាមសារព័ត៌មានដដែលកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ ម៉ាកផលិតផលថែរក្សាស្បែក Abib ក៏បានប្តូរវីដេអូដែលមានវត្តមាន Cha Eun Woo នៅលើបណ្តាញ YouTube និង Instagram ទៅជា “ឯកជន” ដូចគ្នា។ លើសពីនេះ Abib ក៏បានលុបការបង្ហោះនៅលើបណ្តាញសង្គម X (Twitter) ដែលធ្លាប់បានប្រកាសថា Cha Eun Woo ជាទូតសុឆន្ទៈផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រូបភាព ជាទូតសុឆន្ទៈរបស់លោក នៅតែមាននៅលើគេហទំព័រផ្លូវការរបស់ប្រេននៅឡើយ។

តាមសេចក្តីរាយការណ៍ Cha Eun Woo កំពុងប្រឈមមុខនឹងការទាមទារឱ្យបង់ពន្ធលើប្រាក់ចំណូលបន្ថែមលើសពី ២០ ពាន់លានវ៉ុន។ កាលពីឆ្នាំមុន ផ្នែកស៊ើបអង្កេតទី ៤ នៃការិយាល័យពន្ធដារតំបន់សេអ៊ូល បានធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅលើការសង្ស័យថា Cha Eun Woo បានគេចពន្ធតាមរយៈការបង្កើតទីភ្នាក់ងារឯកបុគ្គល (One-person agency) ដែលបង្កើតឡើងដោយម្តាយរបស់លោក។ អាជ្ញាធរពន្ធដារបានជូនដំណឹងដល់រូបលោកអំពីការវាយតម្លៃពន្ធបន្ថែមនេះ ដែលជាចំនួនពន្ធខ្ពស់បំផុតមិនធ្លាប់មានចំពោះតារាកូរ៉េ។

Cha Eun Woo ត្រូវបានគេរាយការណ៍ថា បានធ្វើសកម្មភាពសិល្បៈតាមរយៈកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Fantagio (ភ្នាក់ងារផ្លូវការ) និងភ្នាក់ងារបុគ្គលដែលបង្កើតដោយម្តាយរបស់លោក។ ប្រាក់ចំណូលដែលលោករកបាន ត្រូវបានបែងចែករវាង Fantagio, ភ្នាក់ងាររបស់ម្តាយលោក និងខ្លួនលោកផ្ទាល់។

ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារពន្ធដារជាតិបានសន្និដ្ឋានថា ក្រុមហ៊ុនដែលម្តាយរបស់លោកបង្កើតឡើងនោះ គឺជា “ក្រុមហ៊ុនក្រដាស” (Paper company) ដែលមិនបានផ្តល់សេវាកម្មជាក់ស្តែងឡើយ។ អាជ្ញាធរជឿថា Cha Eun Woo និងម្តាយរបស់លោកបានបង្កើតសាជីវកម្មនេះឡើង ដើម្បីកាត់បន្ថយការបង់ពន្ធលើប្រាក់ចំណូលដែលត្រូវបង់ខ្ពស់រហូតដល់ ៤៥% ដោយបង្វែរទៅអនុវត្តអត្រាពន្ធសាជីវកម្មវិញ ដែលមានអត្រាទាបជាងពន្ធបុគ្គលប្រហែល ២០%។

ជាការឆ្លើយតប ក្រុមហ៊ុន Fantagio បានថ្លែងថា៖ «បញ្ហាសំខាន់ក្នុងករណីនេះ គឺថាតើសាជីវកម្មដែលបង្កើតឡើងដោយម្តាយរបស់ Cha Eun Woo គឺជាអង្គភាពជាប់ពន្ធស្របតាមច្បាប់ដែរឬទេ។ រឿងនេះមិនទាន់ត្រូវបានបញ្ជាក់ជាស្ថាពរ ឬវាយតម្លៃជាផ្លូវការនៅឡើយទេ ហើយយើងគ្រោងនឹងបង្ហាញជំហររបស់យើងយ៉ាងសកម្មតាមរយៈនីតិវិធីច្បាប់។ សិល្បករ និងអ្នកតំណាងផ្នែកពន្ធដារនឹងសហការយ៉ាងពេញទំហឹង ដើម្បីធានាថាដំណើរការនេះត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន» ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

លើសពីអាណិត! អគ្គីភ័យលេបត្របាក់ផ្ទះរបស់នាដការម្នាក់ បន្សល់ត្រឹមប័ណ្ណសរសើរផ្នែកសិល្បៈ ១ គំនរ

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក អគ្គីភ័យ​ដ៏​កំណាច​បាន​លេប​ត្របាក់​លំនៅឋាន​របស់​នាថ​ការី​របាំ​ម្នាក់ ក្នុង​ខេត្ត​បាត់​ដំបង ដែល​ជា​សិស្ស​នៃ​សមាគម​ហ្វា​ពន្លឺ​សិល្បៈ ដោយ​បន្សល់​ត្រឹម​ប័ណ្ណ​សរសើរ ចំណាត់​ថ្នាក់​លេខ​១ មួយ​គំនរ ក្រោម​សម្បក​នៃ​

ពីសហគ្រិននៅទីក្រុងប៉ារីសមកជាអ្នកកសាងក្តីសង្ឃឹមថ្មីសម្រាប់សិល្បករខ្មែរ ជួបជាមួយលោក នុត ពិណ្ណរិទ្ធី ស្ថាបនិក ថតតុ!

ក្នុងពិភពឌីជីថលដែលកំពុងវិវត្តយ៉ាងលឿន សិល្បៈវប្បធម៌ខ្មែរត្រូវការជាចាំបាច់នូវ ខ្នងបង្អែកបច្ចេកវិទ្យា ដ៏រឹងមាំមួយ ដើម្បីឈានជើងទៅកាន់ឆាកអន្តរជាតិ។

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រព ប្រាសាទ​មាស និង​រោង​ភាព​យន្ត​

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *