បើទោះបីជា Moonbin បានលាចាកលោកនេះបាន ២ឆ្នាំទៅហើយក្ដី តែកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ ដែលត្រូវជាថ្ងៃកំណើតរបស់ Moobin តែម្ដង Cha Eun Woo បានបង្ហោះរូបភាព និងពោលពាក្យរីករាយថ្ងៃកំណើតរបស់មិត្តរួមក្រុម ដោយចិត្តនឹករឭក។



តាមរយៈការបង្ហោះនៅលើគណនី Instagram របស់ Cha Eun Woo ដោយផ្ទាល់ តារាប្រុសវ័យ២៧ឆ្នាំរូបនេះ បានចែករំលែកនូវរូបភាពប៉ុន្មានសន្លឹក រួមមាន រូបថតចាស់ៗដែលអ្នកទាំងពីរធ្លាប់ថតជាមួយគ្នា ក៏ដូចជារូបភាពនំ និងទឹកដោះគោសូកូឡាដែលជាចំណី Moonbin ចូលចិត្ត ទំនងជាបានថតនៅទីតាំងផ្នូររបស់ Moonbin តែម្ដង ភ្ជាប់ជាមួយនឹងសំណេរខ្លីថា៖ “រីករាយថ្ងៃកំណើត នឹកណាស់”។
នៅថ្ងៃតែមួយនេះ Cha Eun Woo បានចែករំលែកវីដេអូដែលខ្លួនលោកបានច្រៀងចម្រៀងបទ After a Long Time នៅលើគណនីយូធូបផ្ទាល់ខ្លួនផងដែរ។ ជាក់ស្ដែង ក្រោយពីបានច្រៀង Cover ចប់ តារាពហុជំនាញរូបនេះបានបែរមកនិយាយពីមុខកាមេរ៉ាថា៖ “រីករាយថ្ងៃកំណើត Moonbin”។
គួរបញ្ជាក់ផងដែរថា មិត្តភាពរវាង Cha Eun Woo និង Moobin បានចាប់ផ្ដើមឡើងតាំងតែអ្នកទាំងពីរបានចូលធ្វើជាតារាហ្វឹកហាត់នៅក្នុងផលិតកម្ម Fantagio មុននឹងបង្ហាញខ្លួនជាតារាពេញសិទ្ធតាមរយៈក្រុម ASTRO។ មិត្តរួមក្រុមទាំងពីរនះជិតស្និទ្ធនឹងគ្នាណាស់ ដោយមានរូបភាពរួមគ្នាបង្ហាញជាសាធារណៈជាញឹកញយ មុននឹង Moobin ទទួលមរណភាព។
គួររំឭកផងដែរថា Moonbin បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនត្រឹមវ័យ ២៥ឆ្នាំ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បាននាំយកមកនូវភាពសោកសៅដល់គ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនរូបទៀត តួយ៉ាង Cha Eun Woo ជាដើម។
កន្លងមក Cha Eun Woo ធ្លាប់បានផ្ដល់បទសម្ភាសន៍ទាក់ទងទៅនឹងបទ Where Am I ដែលខ្លួនបានសរសេរឱ្យមិត្តរួមក្រុម ថា៖ “ខ្ញុំសរសេរចម្រៀងសម្រាប់អាល់ប៊ុមនេះ ព្រោះខ្ញុំចង់បង្ហាញពីការយល់ឃើញរបស់ខ្ញុំ។ បន្ទាប់ពីថតសំឡេងហើយ ខ្ញុំប្រហែលជាត្រូវយំខ្លាំង ដោយសារតែខ្ញុំសរសេរទំនុកច្រៀងទាំងនេះដោយអាស្រ័យទៅលើទស្សនៈរបស់ Moonbin។ មកទល់ពេលនេះ ខ្ញុំនៅតែមិនទាន់អាចច្រៀងបទនេះនៅឡើយទេ”៕
























Account
Security
Favourite Content