ស្របពេលដែល Cha Eun Woo កំពុងតែត្រៀមខ្លួនចូលបំពេញកាតព្វកិច្ចទាហាននៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ទីភ្នាក់ងាររបស់តារាប្រុសបានបញ្ជាក់ថា សមាជិកក្រុម ASTRO កំពុងតែរៀបចំផលិតអាល់ប៊ុមទោល។

នៅសល់ពេល ១២ថ្ងៃ មុនពេលដែល Cha Eun Woo ត្រូវចូលបម្រើក្នុងជួរយោធា ទីភ្នាក់ងារ Fantagio ដែលគ្រប់គ្រងការងាររបស់តារប្រុសវ័យ ២៨ឆ្នាំរូបនេះបានចេញមកចែករំលែកព័ត៌មានឱ្យអ្នកគាំទ្រដឹងថា៖ “វាជាការពិត ពេលនេះ Cha Eun Woo កំពុងធ្វើការលើអាល់ប៊ុមទោល តែកាលបរិច្ឆេទចេញផ្សាយនៅមិនទាន់បានកំណត់នៅឡើយទេ”។
ទន្ទឹមគ្នានេះ សារព័ត៌មាន Allkpop ក៏បានរាយការណ៍ដែរថា បច្ចុប្បន្ននេះ Cha Eun Woo បានថតវីដេអូចម្រៀងចប់រួចរាល់ហើយ។ ឯថ្ងៃចូលបម្រើជាតិក៏កាន់តែខិតជិតមកដល់ដូចគ្នា ពោល គឺនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ តារាពហុជំនាញ នឹងត្រូវបំពេញកាតព្វកិច្ចការពារជាតិ ដោយលោកនឹងត្រូវចូលជាសមាជិកក្រុមតន្ត្រីក្នុងជួរយោធា។


គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ Cha Eun Woo ក៏ទើបតែបានរៀបចំកម្មវិធីជួបជុំជាមួយនឹងអ្នកគាំទ្រដែលមានឈ្មោះថា THE ROYAL នៅឯសាកលវិទ្យាល័យ Kyung Hee ទីក្រុងសេអ៊ូល ជាទីកន្លែងដែលលោកបានបកស្រាយបទចម្រៀងដែលមិនទាន់បានចេញផ្សាយ ជូនអ្នកគាំទ្រជាពិសេស។
នៅក្នុងចំនួបនេះ លោកក៏បានរៀបរាប់ដែរថា៖ “ខ្ញុំចង់ធ្វើឲ្យអ្នកញញឹម និងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សប្បាយ និងរីករាយជុំគ្នា។ អរគុណអ្នកទាំងអស់គ្នា ខ្ញុំនឹងត្រលប់មកវិញ ជាមួយសុខភាពល្អ ហើយសប្បាយចិត្ត។ ជួបគ្នាម្តងទៀត”៕

























Account
Security
Favourite Content