ឈុតបែប CEO សិទ្ធី នីកា មិនត្រឹមតែអស្ចារ្យ ហើយថែមទាំងមើលទៅមានអំណាច

តារា​ស្រី សិទ្ធី នីកា មិន​ត្រឹម​មាន​ទេពកោសល្យ​សម្ដែង​ឡើយ នាង​ក៏​ជា​នារី​ម្នាក់​មាន​រស​និយម​ខ្ពស់​ក្នុង​ការ​ស្លៀកពាក់ ផាត់មុខ។ ចូលរួមកម្មវិធីម្ដងណា ​អ្នក​នាងតែងតែ​​​ជះ​សម្រស់​ដាច់គេ​ឯង ឬសូម្បី​តែ​ថ្ងៃ​ធម្មតាមិន​ថត ​ក៏​មើល​ទៅ នីកា ​អស្ចារ្យ​ខ្លាំង​ណាស់​ដែរ។

បើ​ក្រឡេក​ទៅ​មើល​ឈុតបែប​​រ៉ូប សិទ្ធី នីកា ពិត​ណាស់​ថា​នាង​មើល​ទៅ​ស្រស់​ស្អាត​ដូច​ព្រះនាង​អ៊ីចឹង។ តែ​តារា​ស្រី​រូប​នេះ​អាច​ផ្លាស់ប្ដូរ​ការ​ស្លៀកពាក់ និង​តុបតែង​ខ្លួន​បាន​ច្រើន concept និង​ស្អាត​ប្លែក​ៗ​ពី​គ្នា តាម​កាលៈទេសៈ និង​កម្មវិធី​តម្រូវ។ ​សម្រាប់​ឈុត​បែប​អ្នក​ធ្វើការ​ការិយាល័យ ឬ CEO vibe សិទ្ធី នីកា ក៏​អាច​លេង​ខ្លួន​បាន​យ៉ាង​គ្មាន​កន្លែង​ទាស់​ដែរ។

តួឯក​ស្រី​រឿង «ហ្គេមជីវិត» មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​តុបតែង​ខ្លួន​បែបនោះ​ហើយ ទើប​អ្នកនាង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ម្ចាស់​ប្រេន​ជាច្រើន​ទាំង​ក្នុង​ស្រុក និង​ប្រេន​ធំ​ៗ​របស់​បរទេស ពិសេស​ពពួកប្រេន​ជា​គ្រឿង​ថែរក្សា​សម្រស់ និង​សម្លៀកបំពាក់។

នៅ​លើ​បណ្ដាញ​សង្គម​រូប​ភាព​ក្នុង​ស្លៀកពាក់​បែប​ណា​ក៏ សិទ្ធី នីកា ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ដែរ ហើយ​ថ្មី​ៗ​នេះ​កូន​ប្រសា​ស្រី​សែ​រាជវង្ស​រូប​នេះ​បាន​ផ្លាស់ប្ដូរ pose ថត​រូប​បែប CEO vibe។ ទោះ​ជា​មើល​ទៅ​មិន​សូវ​មាន​ស្ទីល៍​បែប​នោះ​ច្រើន តែ​តារា​ស្រី​រូប​ស្រស់​សម្រស់​ស្រទន់ នីកា បែរ​ជា​ស្អាត​ប្លែក ទឹក​មុខ​សម មើល​ទៅ​មាន​អំណាច។ មក​មើល​ style ដែល សិទ្ធី នីកា ជ្រើសបែប CEO នៅខាងក្រោម៖

រូបភាព៖ Sithy Nika


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Leave a Reply

Your email address will not be published.Required fields are marked *