ស្ងាត់ៗ ប្រេន Bvlgari និង Celine លុបរូបភាព Lisa មួយចំនួនចេញសង្ស័យទាក់ទងការសម្ដែងនៅ Crazy Horse

បន្ទាប់ពីសម្ដែងក្នុងកម្មវិធី Crazy Horse កាលពីថ្មីៗ នេះ Lisa បានក្លាយជាប្រធានបទត្រូវគេពិភាក្សាពាសពេញបណ្ដាញសង្គម ដោយមានមតិសរសើរ និងមតិរិះគន់អមមកជាមួយគ្នាហូរហែរ។

យោងតាមប្រភពព័ត៌មាន Kbizoom បានឲ្យដឹងថា ការសម្ដែងរបស់នាងនៅឯ Crazy Horse ទទួលបានរិះគន់ខ្លាំងនៅឯប្រទេសចិន។ គណីផ្លូវការ Weibo របស់ Lisa ត្រូវបានគេរាយការណ៍ថាត្រូវបានលុបចេញនៅថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ រីឯគណីក្រុមអ្នកគាំទ្រធំៗ របស់ Lisa នៅឯប្រទេសចិនក៏ត្រូវបានបិទជាបន្ដបន្ទាប់ដូចគ្នា ខណៈមហាជនសង្ស័យថារូបនាងកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសចិន និងមិនអាចបង្ហាញសកម្មភាពរបស់ខ្លួនក្នុងប្រទេសមួយនេះទៀតឡើយ។

អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលសូម្បីតែប្រេនលំដាប់ពិភពលោក Bvlgari និង Celine ក៏បានលុបរូបភាពរបស់ Lisa មួយចំនួនចេញពីគណីអ៊ីនស្ដាក្រាម និងវេបសាយផ្លូវការផងដែរ។ សូម្បីតែនាយកប្រតិបត្ដិរបស់ប្រេន Bvlgari លោក Jean-Christophe Babin ក៏បានលុបរូបភាពរបស់លោកជាមួយ Lisa ចោលផងដែរ។ ចំណែកឯប្រេន Bvlgari និង Celine ដែលមានទីតាំងនៅប្រទេសចិនក៏បានលុប អត្ថបទ ឬរូបភាពដែលទាក់ទងជាមួយ Lisa ចេញទាំងអស់ដូចគ្នា។ ទង្វើអស់នេះ ធ្វើឲ្យមហាជនជឿថាអាចបណ្ដាលមកពីការសម្ដែងរបស់ Lisa នៅឯ Crazy Horse ដោយសារតែប្រទេសចិនក៏ជាទីផ្សាធំមួយរបស់ប្រេនទាំងពីរនេះផងដែរ។ តែទោះជាយ៉ាងណាក្ដីគេមិនទាន់ដឹងពីវាសនារបស់ Lisa ជាមួយប្រេនធំៗ ទាំងពីរនេះឡើយ ថាតើរូបនាងអាចនឹងត្រូវគេផ្ដាច់កុងត្រា ឬត្រឹមលុបរូបភាពដើម្បីឲ្យរឿងរ៉ាវស្ងប់ស្ងាត់សិន។

ចំពោះមូលហេតុដែលប្រជាជនចិនមានប្រតិកម្មខ្លាំងចំពោះការចូលរួមទស្សនាកម្មវិធី Crazy Horse ដោយសារតែច្បាប់មួយក្នុងចំណោមច្បាប់ផ្សេងទៀតក្នុងវិស័យសិល្បៈចិនគឺហាមឃាត់មិនឲ្យចូលរួមកម្មវិធី ឬបង្ហាញសកម្មភាពណាមួយគាំទ្រការផ្សព្វផ្សាយខ្លឹមសារអាសអាភាស។ ការសម្ដែងរបស់ Crazy Horse គឺមានរាប់បញ្ចូលនូវក្រុមអ្នករាំស្រីដែលអាក្រាតកាយ ខណៈការចូលក្លឹបទស្សនាការរាំអាក្រាតកាយក៏ជាអំពើខុសច្បាប់មួយក្នុងប្រទេសផងដែរ។ ដូច្នេះការសម្ដែងរបស់ Lisa នៅឯកម្មវិធី Crazy Horse ត្រូវបានគេចាត់ទុកជាគំរូមិនល្អសម្រាប់ក្មេងៗ ក្នុងប្រទេសចិន។

ក្រៅពី Lisa តារាស្រីលំដាប់ប្រទេសចិន Angelababy និង តារាស្រី Zhang Jiani ក៏កំពុងរងការរិះគន់ដូចព្យុះក្រោយអ្នកទាំងពីរត្រូវគេលើកឡើងថាបានទៅចូលរួមទស្សនាកម្មវិធី Crazy Horse និងត្រូវគេសង្ស័យថាកំពុងជាប់ក្នុងបញ្ជីខ្មៅដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ