កាលពីថ្ងៃទី៦ ខែមិថុនា នេះ តារាអាស៊ីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីបង្ហាញម៉ូដប្រចាំនិទាឃរដូវឆ្នាំ ២០១៦ របស់ម៉ាកហ្វេសសិនលំដាប់ពិភពលោក CELINE ឯទីក្រុងប៉ារីស ដោយម្នាក់ៗបានចូលរួមកម្មវិធីប្រចាំឆ្នាំនេះ ក្នុងនាមជាទុតសុឆន្ទៈ។
ជាក់កម្មវិធីខាងលើនេះ បានរៀបចំធ្វើឡើងនៅឯការិយាល័យកណ្ដាលរបស់យីហោ CELINE ផ្ទាល់តែម្ដង ដែលស្ថិតនៅលើផ្លូវ 16 Rue Vivienne កណ្តាលទីក្រុងប៉ារីស មុនកម្មវិធី Couture Fashion Week មួយនេះ។ កម្មវិធីបង្ហាញម៉ូដថ្មីប្រចាំរដូវផ្ការីនេះ គឺជាការបើកបង្ហាញស្នាដៃលើកដំបូងរបស់អ្នករចនាម៉ូដជនជាតិអាមេរិកាំង Michael Rider ដែលទើបតែទទួលបានតំណែងជានាយកច្នៃប្រឌិតរបស់ CELINE កាលពីខែតុលា ឆ្នាំ ២០២៤កន្លងទៅ។
កម្មវិធីដែលធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការចូលរួមពីអ្នកតំណាងល្បីៗរបស់យីហោផ្ទាល់ផងដែរ រួយមាន Park Bo-gum, Bae Suzy, Shishi Liu, Kristen Wiig, Earnearn Fatima Dechawaleekul, Gengxi Li, Alanis Morissette, Naomi Watts ទន្ទឹមគ្នានិង V ក្រុម BTS ក៏បានបង្ហាញវត្តមានជាលើកដំបូងរបស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដ ក្រោយពីបញ្ចប់ភារកិច្ចក្នុងជួរទាហានថ្មីៗផងដែរ៕

































Account
Security
Favourite Content