កំពូលក្រុមចម្រៀងខេប៉ុប BLACKPINK បានជួបជុំគ្នាម្ដងទៀតសម្រាប់ការវិលត្រលប់មកវិញដ៏អស្ចារ្យនៅលើឆាកប្រគំតន្ត្រីទេសចរណ៍ពិភពលោក “DEADLINE” នៅទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។។

យោងតាម YG Entertainment ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកក្កដា BLACKPINK បានទាក់ទាញ BLINKs ដែលជាអ្នកគាំទ្ររបស់ខ្លួនជាង ៧៨ ០០០ នាក់ទៅកាន់កម្មវិធីទាំងពីរថ្ងៃនៅពហុកីឡដ្ឋាន Goyang ដែលជាចំណុចចាប់ផ្តើមនៃដំណើរប្រគំទេសចរណ៍ពិភពលោក “DEADLINE” ហើយក៏ជាការកត់សម្គាល់ការសម្ដែងជុំគ្នាជាក្រុមលើកដំបូងរបស់សមាជិកទាំង ៤ផងដែរក្រោយរយៈពេលជាង ២ឆ្នាំ។


ខណៈដែលទស្សនិកជនជាច្រើនបានប្រមូលផ្តុំគ្នា ពហុកីឡដ្ឋានទាំងមូលបានប្រែក្លាយទៅជាសមុទ្រពណ៌ផ្កាឈូក ជាការបន្ថែមថាមពលកាន់តែច្រើនដល់ទីតាំងរៀបចំកម្មវិធីដែលកំពុងមានកម្ដៅអាកាសធាតុខ្ពស់ស្រាប់។
ទន្ទឹមនោះ អ្នកគាំទ្រក៏បានភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការបង្ហាញខ្លួនរបស់ តារាល្បីៗជាច្រើនរូបនៅក្នុងការប្រគំតន្ត្រីរបស់ BLACKPINK លើកនេះ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកលេងអ៊ីនធឺណេតបានចែករំលែកឃ្លីបរបស់សមាជិក BTS J-Hope ខណៈក្បែរនោះក៏មានតារាខេប៉ុបល្បីៗជាច្រើនរូបទៀតដូចជាសមាជិកក្រុម TWICE Nayeon និង Jihyo, សមាជិកSEVENTEEN Mingyu ព្រមទាំងសមាជិក Red Velvet Irene និង Seulgi ផងដែរ។



អ្វីដែលពិសេសយ៉ាងខ្លាំងដែរសម្រាប់អ្នកគាំទ្រ គឺការសម្ដែងបទចម្រៀងជាក្រុមថ្មីរបស់ពួកគេក្នុងការប្រគំតន្ត្រីនេះ ដែលមានចំណងជើងថា “JUMP” ខណៈកាលបរិច្ឆេទចេញផ្សាយផ្លូវការនៃបទនេះមិនទាន់ត្រូវបានប្រកាសនៅឡើយ។
បន្ទាប់ពីការប្រគុំតន្ត្រីរបស់ពួកគេនៅ Goyang សមាជិកទាំង ៤ របស់ BLACKPINK នឹងរៀបចំកម្មវិធីបន្ថែមចំនួន ៣១ ឆាកនៅទីក្រុងចំនួន ១៦ បន្ថែមទៀតនៅទូទាំងពិភពលោក ៕


























Account
Security
Favourite Content