សិល្បករវ័យក្មេងច្រើនរូបរបស់កម្ពុជា បានបង្ហាញវត្តមាននៅក្នុងមហោស្រពភាពយន្ត Cannes លើកទី៧៧ នៅឯប្រទេសបារាំង។ នេះជាមោទកភាពកម្ពុជា ចំពោះការបង្ហាញគ្រាប់ពេជ្រដ៏មានតម្លៃនៅលើឆាកអន្តរជាតិ។


គួរជាទីមោទកភាពដែលអ្នកដឹកនាំរឿង និងជាស្ថាបនិកភ្លើងគប់ កញ្ញា រិទ្ធី លំអរពេជ្រ បានបង្ហាញវត្តមាននៅ Cannes Film Festival ក្រោយបញ្ចប់ភាពយន្តខ្លីរបស់ខ្លួនក្រោមគម្រោង Directors’ Factory 2024។ ផលិតករវ័យក្មេងរូបនេះបានបញ្ចប់ការដឹកនាំ និងថតខ្សែភាពយន្តរបស់ខ្លួនជាមួយផលិតករដែលមកពីប្រមាណ ៤ ប្រទេសផ្សេងគ្នា។ សមិទ្ធផលនេះដែរត្រូវបានដាក់បង្ហាញនៅក្នុងមហោស្រពភាពយន្ត Cannes នៅទីក្រុងកាន ប្រទេសបារាំង។










មិនត្រឹមតែវត្តមានរបស់ផលិតករវ័យក្មេងរូបស្រស់នេះទេ ក៏នៅមានវត្តមាន បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា តារាស្រីជួរមុខ ស៊ីន យូប៊ីន និងប្អូនស្រី កញ្ញា ស៊ីន ជេននី ផងដែរ និងកំពូលអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ រួមទាំងម៉ូដែលជាច្រើនរូបផងដែរ។
កម្មវិធី Red Carpet នៃមហោស្រពភាពយន្ត Cannes បានអញ្ជើញអ្នកច្នៃម៉ូតរបស់កម្ពុជា អូលីវ៉ា គង់ ទៅកម្មវិធីនោះដែរ៕

























Account
Security
Favourite Content